តម្លៃសាំ​ងនៅ​តាមប​ណ្ដាស្ថានីយប្រេងឥន្ធនៈបា​នថយចុះ​បន្តិច

 តម្លៃសាំងនៅតាមបណ្ដាស្ថានីយប្រេងឥន្ធនៈនានាបានថយចុះបន្តិចវិញ គឺ៥០រៀលក្នុង១លីត្រសម្រាប់ប្រេងធម្មតានិង១០០រៀលសម្រាប់ប្រេងម៉ាស៊ូតចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៣។យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ខែមេសាឆ្នាំ២០២៣នេះបានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានា ដោយចាប់ ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតា តម្លៃ ៤ ៤០០រៀលនិងម៉ាស៊ូតត្រូវលក់៤ ០៥០រៀលក្នុង១លីត្រ។លោកស៊ាង ថៃ    រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឱ្យដឹងថាការប្រែប្រួល នៃតម្លៃប្រេងសាំងក្នុងទីផ្សារកម្ពុជាគឺដោយសារការប្រែប្រួលតម្លៃប្រេងសកល។ដូច្នេះបើទីផ្សារអន្តរជាតិកើនឡើងទីផ្សារក្នុងស្រុកក៏មានការប្រែប្រួល តែយ៉ាងណាក៏ដោយរដ្ឋាភិបាលនិងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា នៅតែបន្តចូលរួមទប់តម្លៃប្រេងសាំងខ្លះដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន។សូមបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការ រួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសម្រេចបញ្ចុះតម្លៃលក់រាយ ប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥ សេនដុល្លារក្នុងមួយលីត្រផងដែរ៕AKP




Powered by Blogger.