សម្ដេច​​ហ៊ុន ​សែន​មា​នប្រសាសន៍​​ថាពុទ្ធច​ក្រ​និងអាណា​ចក្រមិនអា​ច​កា​ត់ផ្តាច់​ពីគ្នាបានទេ

សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាមានប្រសាសន៍ថាពុទ្ធចក្រ និងអាណាចក្រមិនអាចកាត់ផ្តាច់ពីគ្នាបានទេពោលគឺនៅពេលដែលអាណាចក្ររីកចម្រើនវិស័យពុទ្ធចក្រក៏មានការរីកចម្រើន ដែលតាមរយៈការប្រព្រឹត្តអំពើល្អ ដែលនាំរដ្ឋងាយស្រួល ក្នុងការគ្រប់គ្រង ទៅលើសន្ដិសុខសណ្ដាប់ធ្នាប់សង្គម។ក្នុងពិធីសំណេះសំណាលលើកទី៨ ជាមួយអាចារ្យ អាចារិនី នៅទូទាំងប្រទេសចំនួនប្រមាណ១៥០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រនាព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំៗ០២៣ សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ផ្ដាំផ្ញើដល់ អាចារ្យ អាចារិនី ក្នុងពីធីសំណេះសំណាល ត្រូវយកចិត្តទុកដាក់ទី១. សូមចូលរួមទាំងអស់គ្នាដើម្បីរក្សានូវសន្តិភាពស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គមនិងអំពាវនាវឱ្យមានការចូលរួមចំណែក ក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលសំដៅឆ្ពោះទៅរកការលុបបំបាត់គ្រឿងញៀន ល្បែងស៊ីសង និងចូលរួមទព់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ ទី២. ក្រសួងធម្មការនិងសាសនា ត្រូវបន្តរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី និងភារកិច្ច និងក្រមសីធម៌ ដល់អាចារ្យខ្មែរអាចារិនីដើម្បីបំពេញតម្រូវការរបស់ពុទ្ធបរិស័ទទូទាំងប្រទេស។ ជាមួយនេះ ក្រសួងធម្មការ និងសាសនា ត្រូវយកចិត្តទុកដាក់រៀបចំចក្រង និងដំណើរការ សហគមន៍អាចារ្យខ្មែរ ឱ្យបានទូលំទូលាយនៅទូទាំងប្រទេស។ ទី៣. អាចារ្យ អាចារិនី ខ្មែរ ត្រួមរួមគ្នាសហការជាមួយគណៈសង្ឃនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បំពេញភារកិច្ចឱ្យបានល្អតាមតួនាទីភារកិច្ចនិងតាមលិខិបទដ្ឋានគតិយុត្តិនានា ដើម្បីរួមចំណែកទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានដ៏មានសារសំខាន់ សម្រាប់ការអភិវឌ្ឍសង្គម។ ទី៤. អាចារ្យអាចារិនីខ្មែរត្រូវពង្រឹងការថែរក្សាឱ្យបាននូវក្រមសីលធម៌របស់អាចារ្យខ្មែរ និងរក្សាឱ្យបាននូវភាពថ្លៃថ្នូរ ក្នុងតួនាទីជាអាចារ្យរបស់ខ្លួន ត្រូវមានភាពឈ្លាសវៃ ក្នុងការរិះរកនីតិវិធីដោះស្រាយ សម្របសម្រួល គ្រប់តម្រូវការរបស់បរិស័ទគ្រប់មជ្ឈដ្ឋាន ព្រមទាំងទទួលខុសត្រូវ និងរក្សានូងគុណធម៌ ចៀសវាងការប្រព្រឹត្តខុសឆ្គងប្រកាន់បក្សពួក ឬរើសអើងវណ្ណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លែថ្នូររបស់សាសនា។ ទី៥. អាចារ្យ អាចារិនី ខ្មែរ ត្រូវបំពេញតួនាទីភារកិច្ចឱ្យបានល្អប្រសើរ ស័ក្ដិសមជាអ្នកដឹកនាំពិធីព្រះពុទ្ធសាសនា បង្ហាត់បង្រៀន ពន្យល់បង្ហាញ និងជាបុគ្គលដែលគួរគោរព ព្រមទាំងចូលរួមថែរក្សា មរតកវប្បធម៌ ពុទ្ធសាសនា និងប្រពៃណីទនៀមទម្លាប់ខ្មែរ ឱ្យបានស្ថិតស្ថេរគង់វង្ស ប្រកបដោយអរិយធម៌ខ្ពស់។

បើតាមលោកឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ផ្អែកតាមតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចនាយករដ្ឋមន្ដ្រី កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ ស្ដីពីវិបត្តិអាចារ្យ ដែលជាកត្តាជំរុញឱ្យក្រសួងធម្មការ និងសាសនា យកចិត្តទុកដាក់ខ្ពស់ ខិតខំស្រាវជ្រាវ ប្រមែប្រមូលចាស់ព្រឹទ្ធាចារ្យ និងអាចារ្យដែលមានចំណេះដឹងចងចាំច្បាស់លាស់នូវពុទ្ធសាសនពិធី និងប្រពៃណីទំនៀមទម្លាប់បទពិសោធន៍ជ្រៅជ្រះ ដើម្បីបណ្ដុះបណ្ដាលតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ។ លោកបន្តថា ការបណ្តុះបណ្តាលនេះ ដើម្បីបំពេញសមត្ថភាព ក្រមសីលធម៌ និងតម្រង់ទិសបន្ថែមដល់អាចារ្យ-អាចារិនីឱ្យកាន់តែមានចំណេះដឹងទូលំទូលាយ និងបង្កលក្ខណៈ ងាយស្រួលក្នុងការយកទៅអនុវត្តន៍ ស្របទៅនឹងក្បួនច្បាប់ ដែលបានកំណត់ទុក ពីបុរាណ ឱ្យមានការឯកភាពគ្នាក្នុងការប្រតិបត្តិ ពីតំបន់មួយទៅតំបន់មួយ នៅទូទាំងប្រទេស។លោករដ្ឋមន្រ្តីបានបន្ថែមថា បច្ចុប្បន្ននេះ ក្រសួងបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និងក្រមសីលធម៌ អាចារ្យខ្មែរ បានចំនួន ៤០វគ្គ រួចមកហើយ និងមានសិក្ខាកាមជាអាចារ្យ អាចារិនី  ចូលមកសិក្សាចំនួន ១១ ៥៧៣ រូប ក្នុងនោះព្រះសង្ឃ ៧៤៦អង្គ ស្រ្តី ១៦៣រូប ហើយកំពុងតែអនុវត្តន៍តាមតួនាទីភារកិច្ច និងក្រមសីលធម៌ ដែលក្រសួងបានបណ្តុះបណ្តាល និងតម្រង់ទិសនាពេលកន្លងមក៕AKP



Powered by Blogger.