ព្រឹត្តិកា​រ​ណ៍​ចូលឆ្នាំបន្ទា​យឆ្មា​រត្រៀមស្វា​គមន៍ម​ហាគ្រួសា​រខ្មែរនិង​ភ្ញៀវអ​ន្តរ​ជាតិ

 ព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារត្រៀមខ្លួនរួចរាល់ហើយសម្រាប់មហាគ្រួសារខ្មែរទូទាំងប្រទេសជាពិសេសពុកម៉ែ យាយតាបងប្អូនយុវជន យុវតី ដែលរស់នៅតំបន់ពាយ័ព្យប្រទេសកម្ពុជា រួមទាំងភ្ញៀវទេសចរណ៍អន្តរជាតិ។ 

នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យនិងលោកជំទាវ បានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីចាប់ផ្ដើមប្រារព្ធព្រឹត្តិការណ៍នេះហើយ។ឯកឧត្តមកែសួនសុភាពប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាក្រុមការងារដោយបានកិច្ចសហការគាំទ្រពីរដ្ឋបាលខេត្តបន្ទាយមានជ័យនិងសហភាពសហព័ន្ធយុវជនខេត្តបន្ទាយមានជ័យ បានរៀបចំរួចរាល់ស្ទើតែ១០០ភាគរយហើយ ទាំងទីតាំងប្រារព្ធពិធីសាសនា និងទីតាំងកំសាន្តសប្បាយទាំងពេលថ្ងៃ និងពេលរាត្រី នៅជុំវិញបរិវេណប្រាសាទបន្ទាយឆ្មារ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ជាមួយនឹងការរៀបចំតុបតែងលម្អទាំងពេលថ្ងៃ និងពេលយប់ដែលធ្វើឱ្យបរិវេណរៀបចំព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារមានទិដ្ឋភាពគួរជាទីគយគន់រួមទាំងតាមដងផ្លូវនៃភូមិឋានពលរដ្ឋផងនោះ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ មហាជនជនខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ នឹងបានចូលរួមក្នុងពិធីសាសនាដ៏ល្អផូរផង់ ទស្សនាការសម្ដែងនានា និងចូលរួមកំសាន្តសប្បាយក្នុងកម្មវិធីនានាទាំងពេលថ្ងៃ និងពេលរាត្រី។ក្រុមការងារអភិវឌ្ឍខេត្តបន្ទាយមានជ័យបានឱ្យដឹងថាកម្មវិធីទាំងនោះ រួមមានដូចជាពិធីទទួលទេវត្តាឆ្នាំថ្មី ពិធីបណ្ដែងគោមពិធីពូនភ្នំខ្សាច់ ពិធីស្រង់ព្រះការល្បែងប្រជាប្រិយ៍គ្រប់ទម្រង់ការសម្ដែងក្បាច់គុណល្បុក្កតោ ការសម្ដែងល្ខោនខោលការការប្រគំតន្រ្តីស្គរដៃការប្រកួតបវរកញ្ញាវ័យចំណាស់ ការរាំកំសាន្តក្រោមតំណក់ទឹកតំបន់ត្រជាក់ចិត្តដោយមានការប្រគំតន្រ្តីសម័យចូលរួមពីតារាល្បីៗ និងការតាំងពិពរណ៌ផលិតផលមូលដ្ឋាន។ ជួបជុំគ្រួសារ ចូលឆ្នាំបន្ទាយឆ្មារ ក្រោមម្លប់សន្តិភាព៕














































Powered by Blogger.