លោក ព្រហ្ម ម៉ាញ ចេញមុខ ក្រោយមានព័ត៌មានថា «ទទួលមរណភាព»
រាជធានីភ្នំពេញ ៖ សិល្បករចម្រៀងអាយ៉ៃលោក ព្រហ្ម ម៉ាញ ត្រៀមនឹងស្នើសុំទៅកាន់ប្រមុខដឹកនាំចាត់វិធានការទៅលើជនខិលខូចមួយចំនួន ដែលបំផុសព័ត៌មានប្រមា.ថអាយុជីវិតរបស់លោកថា លោកស្លា.ប់ ទាំងដែលលោកកំពុងនៅមានជីវិតនៅឡើយ។
ការលើកឡើងពីលោក ព្រហ្ម ម៉ាញ នាពេលនេះបានឡើង បន្ទាប់ពីពេលថ្មីៗនេះ មានជនខិលខូចមួយចំនួនប្រើប្រាស់បណ្តាញសង្គម ដោយបង្ហោះព័ត៌មានថា លោកបានទទួលមរណភាពហើយ ខណៈពេលដែលរឿងមួយនេះធ្វើឲ្យមហាជនសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
យ៉ាងណា បន្ទាប់ពីមានព័ត៌មានខាងលើនេះកើតឡើងភ្លាមៗ គេនៅមិនទាន់ឃើញលោក ព្រហ្ម ម៉ាញ ចេញមុខមកបកស្រាយឡើយ ដែលនោះនាំឲ្យមហាជនជាច្រើននៅតែដាក់ចម្ងល់ និងចង់ដឹងថា តើរឿងនេះជាការពិតឬយ៉ាងណា?។
ពាក់ព័ន្ធបញ្ហាលើនេះដែរ លោក ព្រហ្ម ម៉ាញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នេះ បានចេញមុខអះអាងប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយថា រូបលោកមិនមានបញ្ហាអ្វីឡើយ ពោលគឺសុខភាពរបស់លោកនៅល្អធម្មតា និងចេញសម្តែងតាមកម្មវិធីនានាផងដែរ។
លោកបញ្ជាក់ថា ក្រោយពីឃើញព័ត៌មានផ្សាយពីការស្លា.ប់របស់លោកនោះ ក៏មានទស្សនិកជនខ្លះជឿ ហើយយល់ច្រឡំថា លោកពិតជាបានទទួលមរណភាពពិតមែន។ លោកថា នេះមិនមែនជាលើកទី១ទេ ដែលមានជនខិលខូចបានបំផុសព័ត៌មានបែបនេះ ពោលគឺកន្លងមក ក៏មានព័ត៌មានដូចគ្នានេះដែរ ខណៈពេលដែលព័ត៌មាននេះ ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ទស្សនិកជនមួយចំនួនផងដែរ នៅអំឡុងពេលដែលកម្ពុជាជិតរៀបចំការបោះឆ្នោត។
យ៉ាងណា បើតាមលោក ព្រហ្ម ម៉ាញ ថា ការបំភ្លៃព័ត៌មានថាលោកស្លា.ប់នេះ គឺជាការប្រមា.ថអាយុជីវិតរបស់លោកយ៉ាងធ្ងន់ធ្ងរ ហើយលោកនឹងត្រៀមស្នើសុំប្រមុខដឹកនាំសម្តេចតេជោ ដោយសំណូមពរចាត់វិធានចំពោះជនខិលខូចទាំងនោះដាក់មួយកន្លែង នៅពេលដែលលោកនឹងទៅសម្តែងជូនសម្តេចនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
ជាការកត់សម្គាល់ នេះចាត់ទុកថា ព័ត៌មានដែលផ្សាយពីការស្លា.ប់របស់លោក ព្រហ្ម ម៉ាញ នាពេលនេះ មិនមែនទើបតែកើតឡើងនោះឡើយ ពោលគឺកាលពីអំឡុងឆ្នាំ២០២២ កន្លងទៅ ក៏មានការបំភ្លៃព័ត៌មានពីស្លា.ប់របស់វីរៈសិល្បៈផ្នែកចម្រៀងអាយ៉ៃរូបនេះផងដែរ។ ព័ត៌មាននេះកើតឡើង បន្ទាប់ពីគេឃើញរូបភាពរបស់លោកកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយសារជំងឺលើសឈា.ម។
យ៉ាងណា ភ្លាមៗក្រុមរបស់លោក និងអ្នកសិល្បៈដែលស្និទ្ធស្នាលជាមួយលោកបានចេញមុខបដិសេធចោលទាំងស្រុង ចំពោះព័ត៌មានមួយនេះ ដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គម៕
Post a Comment