សម្ដេច​ហ៊ុន សែ​​​នបញ្ជាក់ថាគ​ណ​បក្សប្រជា​ជនគ្រប់​គ្រងអំ​ណាច​ប្រទេសមា​ន​សន្តិភាពស្ថិរភា​ពនិងមាន​ការអ​ភិវឌ្ឍ

 សម្តេចហ៊ុន​​ សែននាយករដ្ឋមន្ត្រីនៃកម្ពុជា​បា​នគូសបញ្ជាក់ថាគណបក្សប្រជាជនគ្រប់គ្រងអំណាចគឺច្បាស់ណាស់ថា​ប្រទេសនេះ​មាន​សិទ្ធិ សេរីភាព មានសន្តិភាពស្ថិរភាពនិងមានការអភិវឌ្ឍ។ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូង​ឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ សម្តេចហ៊ុន សែន បានថ្លែងថា៖«គណបក្ស​ប្រជាជនគ្រប់គ្រងអំណាចវាច្បាស់ណាស់ថាប្រទេសនេះមានសិទ្ធិ សេរីភាព មានសន្តិភាពស្ថិរភាពនិងមានការអភិវឌ្ឍ។ សម្រាប់គណបក្សដទៃតើអ្នកទាំងអស់គ្នាច្បាស់ហើយឬនៅ ក្រែងលោរត់ជាន់គ្នាទៀត។ប៉ុន្តែក្នុងពេលដែលគណបក្សប្រជាជនគ្រប់គ្រងគឺអត់មានរត់​ទៅណាទេ»។ សម្តេចលើកឡើងថាចំពោះប្រាក់ខែចេះតែកើន​ឡើងម្តងបន្តិចៗ។​ប៉ុន្តែ​វាកើនឡើង។អ្នកខ្លះឮឥឡូវគេដេញថ្លៃអានេះពីរលានដល់ពីរលានប្រាំសែន ចេះតែ​ដេញ​​ថ្លៃទៅតែគាត់ដេញថ្លៃទៅអត់លុយ តែយើងបើទោះបីបានតិចបានច្រើនក៏មាន។ឥឡូវ​​លុយបើក១ខែពីរដង ហើយអត់ចាំបាច់អីទេគឺបើកតាមធនាគារទៀត។ជាមួយគ្នានេះដែរ សម្ដេចហ៊ុន សែនក៏បានថ្លែងអំណរគុណដល់ប្រជា​ពល​រដ្ឋរស់នៅខេត្តត្បូងឃ្មុំនិយាយដោយឡែកនិងប្រជាពលរដ្ឋរស់នៅទូទាំងប្រទេស​និយាយ​ជារួមដែលបានបោះឆ្នោតជូនគ​ណ​បក្សប្រជាជនកម្ពុជា នាពេលកន្លងមក។ សម្ដេចនាយករដ្ឋមន្រ្ដីសង្ឃឹមថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ប្រជាពលរដ្ឋ​រស់​នៅខេត្តត្បូងឃ្មុំ និងនៅទូទាំងប្រទេសនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៀត៕AKP



Powered by Blogger.