នាយក​​​រ​ដ្ឋមន្ត្រី​ស្ត្រី​ហ្វាំងឡង់​លាលែ​ង​​ពី​តំណែង​ជា​​មេ​បក្ស​កាន់​អំ​​ណាច

 នាយក​រដ្ឋមន្ត្រី​ដែល​ផុត​អាណត្តិលោកស្រីSanna Marinបាន​និយាយ​ថាលោកស្រី​នឹង​ចុះ​ចេញ​ពី​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សង្គម(SDF)។ប៉ុន្តែ​នឹង​បន្ត​ធ្វើ​ជា​សមាជិក​សភា។នាយករដ្ឋមន្ត្រីហ្វាំងឡង់ Sanna Marin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា "ឥឡូវនេះគឺជាពេលវេលាដើម្បី'ចូលរួមឡើងវិញ'ហើយលាលែងពីតំណែងជាប្រធានSDF ។លោកស្រីបានបន្ថែមថា "ប៉ុន្មានឆ្នាំកន្លងមកនេះ គឺជាឆ្នាំដ៏លំបាកជាពិសេស។នៅពេលដែលលទ្ធផលបោះឆ្នោតច្បាស់លាស់ ខ្ញុំគិតថាខ្ញុំមានឱកាសដើម្បីបើកទំព័រថ្មីមួយនៅក្នុងជីវិតរបស់ខ្ញុំ"។Marin បានប្រកាសលាលែងពីដំណែងប៉ុន្មានថ្ងៃបន្ទាប់ពីគណបក្ស SDF របស់លោកស្រីបានបញ្ចប់ក្នុងការបោះឆ្នោតជាលើកទី៣ដើម្បីកាន់កាប់សភានៅពីក្រោយគណបក្សសម្ព័ន្ធជាតិប្រឆាំង (NCP) និងគណបក្ស Finns ។ Marin បានសារភាពថាបរាជ័យ។ការ​ចរចា​លើ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ក្នុង​ប្រទេស​ហ្វាំងឡង់​នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ។Sanna Marin អាយុ៣៧ឆ្នាំគឺជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេបំផុតរបស់ពិភពលោកនៅពេលនាងចូលកាន់តំណែងក្នុងឆ្នាំ២០១៩។ លោកស្រីត្រូវបានគេមើលឃើញថាជាគំរូសម្រាប់អ្នកដឹកនាំវ័យក្មេងជំនាន់ក្រោយ។ យ៉ាង​ណា​មិញលោកស្រីបាន​ប្រឈម​នឹង​ការ​រិះគន់​ជុំវិញបំណុលសាធារណៈនិង​រឿង​អាស្រូវ​ក្នុង​ពិធីជប់លៀង។ បំណុលសាធារណៈរបស់ប្រទេសហ្វាំងឡង់បានកើនឡើងពី៦៤% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០១៩ដល់៧៣% ក្រោមការកាន់កាប់របស់លោកស្រី។ចំណុចដែលគួរឲ្យកត់សម្គាល់បំផុតនៅក្នុងគោលនយោបាយការបរទេសរបស់លោកស្រី គឺលោកស្រី និងប្រធានាធិបតី Sauli Niinistoជំរុញចំណុចរបត់នៃការចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។ ប្រទេសហ្វាំងឡង់បានក្លាយជាសមាជិកទី៣១នៃសម្ព័ន្ធភាពយោធានៅថ្ងៃទី៤ខែមេសា។លោក Petteri Orpo អាយុ៥៣ឆ្នាំ ប្រធាន NCP ត្រូវបានគេរំពឹងថានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសហ្វាំងឡង់។ លោក​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​ក្នុង​ឆ្នាំ ២០០៧ ហើយ​បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ មហាផ្ទៃនិង​កសិកម្ម។ លោកបានសិក្សាផ្នែកសេដ្ឋកិច្ច និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ។លោកបានសន្យាជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងកសាងទំនាក់ទំនងណាតូ-ហ្វាំងឡង់៕ប្រភព Yle

នាយក​រដ្ឋមន្ត្រី​ហ្វាំងឡង់ Sanna Marin ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សភា​ក្នុង​ទីក្រុង Helsinki កាល​ពី​ថ្ងៃ​ទី៥ ខែ​មេសា។ រូបថត៖ AFP


Powered by Blogger.