នាយ​ករដ្ឋមន្ត្រីស្នើឱ្យគ្រប់សា​​លា​ណែនាំសិស្សច្រៀង​ប​ទ​ន​គររាជ​ដោយ​ផ្ទាល់​មាត់នៅ​ពេលគោ​រព​ទង់ជាតិ

 សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រី​នៃកម្ពុជាបា​ស្នើឱ្យគ្រប់សាលារៀនទាំងអស់ គួរតែណែនាំសិស្សច្រៀងបទនគររាជដោយផ្ទាល់​មាត់​​នៅពេលគោរពទង់ជាតិ។ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូង​ឃ្មុំ នា​ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ សម្តេចហ៊ុនសែនមានប្រសាសន៍ថា៖«គួរណាស់តែយើងធ្វើនៅគ្រប់សាលារៀនរបស់យើងដោយមិនចាំបាច់ចាក់ភ្លេង​នោះទេគឺ​យើង​អាច​ច្រៀង​ដោយផ្ទាល់​តែម្ដង។អីចឹងទេបើគ្រប់សាលាទាំងអស់គឺចាប់ផ្ដើមឱ្យកូន​សិស្ស​គោរព​ទង់ជាតិរួចហើយច្រៀងផ្ទាល់តែម្ដង»។ជាមួយគ្នានេះ សម្ដេចតេជោបានណែ​នាំឱ្យទាហានក្នុងពេលប្រជុំជួរក៏ត្រូវច្រៀងគោរពទង់ជាតិ​នេះដែរដើម្បីធ្វើការហ្វឹកហាត់​ឡើងវិញ ខណៈ​ការច្រៀងបទចម្រៀងនេះគឺជារឿងមួយដែលយើងគួរធ្វើ ហើយចម្រៀង​របស់​យើងគឺមាន​អត្ថន័យ​ខ្លាំងណាស់សម្ដេចព្រះសង្ឃរាជជួន ណាតជាអ្នករៀបចំឡើង។ក្នុងឱកាសនោះដែរ សម្តេចនាយករដ្ឋមន្ត្រី​បានថ្លែងថាជំងឺកូវីដ១៩បាន​ដាស់​តឿនស្មារតីយើងឱ្យមានការប្រុងប្រយ័ត្នជានិច្ច។សម្តេចតេជោបានថ្លែងបញ្ជាក់ថាជា​មួ​នឹងការការពារសុខភាពរបស់ប្រជាជនតាមរយៈម្ខាងវិធានការអប់រំ ការពារសុខ​ភាព​ជាមុនដែលយើងនិយាយថាការពារប្រសើរជើងព្យាបាល។ ឯម្ខាងទៀតយើងត្រូវពង្រឹង​សមត្ថ​​ភាព​អំពីមូលដ្ឋានសម្ភារបច្ចេកទេសដើម្បីបម្រើឱ្យការព្យាបាលជំងឺ។សម្តេចនាយករដ្ឋមន្រ្ដីបានបន្ថែមថា៖«យើងពិតជាមើលឃើញថានៅក្នុង​រយៈ​ពេលនៃជំងឺកូវីដ១៩នេះយើងបានឆ្លៀតយកឱកាសនោះ​ដើម្បីពង្រឹងសមត្ថភាពនៅ​គ្រប់​ទីកន្លែងសម្រាប់ការព្យាបាលជំងឺរបស់ប្រជាជន ដូចជានៅមន្ទីរពេទ្យក្រូចឆ្មារនេះ។នេះជា​ការបង្ហាញឱ្យឃើញថាយើងបានបង្កើនសមត្ថភាពសម្រាប់ដោះស្រាយបញ្ហាសុខភាព»៕AKP



Powered by Blogger.