លោកហ៊ុន ម៉ា​ណែតត្រូវបានបំពា​ក់ស័ក្តិជាផ្លូវការនាយឧត្តមសេនីយ៍​ផ្កាយមាស៤

 លោកហ៊ុន ម៉ាណែតកូនប្រុសច្បងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបំពាក់ស័ក្តិជាផ្លូវការជានាយឧត្តមសេនីយ៍ផ្កាយមាស៤នៅព្រឹកថ្ងៃទី២០ ខែមេសានេះ ដោយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្រសួងការពារជាតិ។ការបំពាក់ស័ក្តិដល់លោក ហ៊ុន ម៉ាណែតពីផ្កាយ៣ ទៅផ្កាយ៤ពេលនេះធ្វើឡើងរយៈពេលជាង១ខែ ក្រោយលោកហ៊ុន ម៉ាណែតត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តាមរយៈព្រះរាជក្រឹត្យមួយកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។ទីបំផុតលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបំពាក់ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ផ្កាយមាស៤ ដោយលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ពិធីបំពាក់ស័ក្តិនេះធ្វើឡើងក្រោមបរិយាកាសព័ទ្ធជុំវិញដោយមន្ត្រីយោធាជាន់ខ្ពស់ថ្នាក់នាយឧត្តមសេនីយ៍ឧត្តមសេនីយ៍និងមន្ត្រីនយោបាយក្រសួងការពារជាច្រើនរូបផងដែរ។លោក ហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានសម្តែងនូវការរីករាយនិងថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលទ្រង់សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ដល់លោក។នេះបើតាមសំណេរលើហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត។លើសពីនេះ លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ឪពុករបស់លោក គឺសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ និងលោក វង្ស ពិសេន អគ្គមេបញ្ជាការកងទ័ព ដែលបានផ្តល់ការទុកចិត្តនិងគាំទ្រដល់រូបលោក ដើម្បីបំពេញភារកិច្ចបម្រើជាតិនិងប្រជាជន។សូមរំលឹកថា លោក ហ៊ុន ម៉ាណែតត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតម្លើងឋានន្តរស័ក្តិនាយឧត្តមសេនីយ៍កាលពីថ្ងៃទី១៧ខែមីនាកន្លងទៅ។ក៏ប៉ុន្តែពិធីបំពាក់ឋានន្តរស័ក្តិជាផ្លូវការទើបតែធ្វើនៅពេលនេះជាហេតុធ្វើឲ្យមានចម្ងល់មួយចំនួនពីអ្នកតាមដាននយោបាយ និងសង្គម ខណៈលោក ហ៊ុន ម៉ាណែត នៅបន្តពាក់ផ្កាយ៣លើស្មានៅក្នុងកម្មវិធីផ្លូវការនានាកន្លងមក។មន្ទិល និងភាពចម្រូងចម្រាសមតិគ្នាក្រោយបេក្ខជននាយករដ្ឋមន្ត្រីអនាគតរូបនេះ ទទួលបានការដំឡើងឋានន្តរស័ក្តិរួចហើយ តែមិនទាន់បានបន្ថែមផ្កាយ ទំនងជាត្រូវបញ្ចប់នៅពេលនេះខណៈពិធីបំពាក់ឋានន្តរស័ក្តិផ្លូវការត្រូវបានធ្វើឡើងតាមក្រឹត្យក្រមយោធាក្រោមការចូលរួមពីមន្ត្រីយោធាជាន់ខ្ពស់ជាច្រើននាក់៕RFI

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបំពាក់ស័ក្តិជាផ្លូវការជានាយឧត្តមសេនីយ៍ផ្កាយមាស៤ នៅព្រឹកថ្ងៃទី២០ ខែមេសា​ ឆ្នាំ២០២៣ ដោយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្រសួងការពារជាតិ។




Powered by Blogger.