នាយ​ករដ្ឋមន្ត្រីហ៊ុ​ន​ ​សែ​ន៖ក​រណីគ្រុនចា​ញ់​នៅ​កម្ពុជាមា​ន​ការធ្លាក់​ចុះយ៉ាង​គំ​ហុក

 សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន​បានមានប្រសាសន៍ថា ករណីជំងឺគ្រុនចាញ់នៅកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេល១១ឆ្នាំចុងក្រោយនេះដោយមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេចាប់តាំងពីឆ្នាំ២០១៨មក។ក្នុងសារអបអរសាទរទិវាជាតិជំងឺគ្រុនចាញ់កាលពីថ្ងៃចន្ទ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានរាយការណ៍ករណីជំងឺគ្រុនចាញ់ចំនួន ៤,០៤១ ករណីក្នុងឆ្នាំ ២០២២ ដែលជាការថយចុះយ៉ាងខ្លាំងពីចំនួនជាង ១១ ម៉ឺនករណី ដែលមានអ្នកស្លាប់ជាង ៥០០ នាក់ក្នុងមួយឆ្នាំ មុនឆ្នាំ ២០១១។សម្តេចបន្ត​ថា​៖ «​ចាប់​តាំង​ពី​ឆ្នាំ ២០១៨ រហូត​មក​ដល់​បច្ចុប្បន្ន​មិន​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​ទេ។«រដ្ឋាភិបាល​ប្តេជ្ញា​លុបបំបាត់​ជំងឺគ្រុនចាញ់​ក្នុង​ប្រទេស​ទាំងស្រុង​នៅ​ឆ្នាំ​២០២៥»។លោក ហ៊ុយ រ៉េកុល នាយកមជ្ឈមណ្ឌលជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ប៉ារ៉ាស៊ីតសាស្ត្រ​និង​បាណកសាស្ត្របានចាត់ទុកការធ្លាក់ចុះយ៉ាងគំហុកនៃករណីជំងឺគ្រុនចាញ់ ដោយសារការឆ្លើយតបការតាមដានកាន់តែប្រសើរឡើងរបស់ប្រជាជន ការយល់ដឹងនិងមានឧបករណ៍គ្រប់គ្រាន់ដូចជាឧបករណ៍ធ្វើតេស្តជំងឺគ្រុនចាញ់មុងកម្ចាត់មូសនិងថ្នាំប្រឆាំងជំងឺគ្រុនចាញ់។ជំងឺគ្រុនចាញ់ គឺជាជំងឺឆ្លងដែលឆ្លងពីមូសខ្លាដែលតែងតែកើតមាននៅរដូវវស្សា ហើយភាគច្រើនកើតឡើងនៅក្នុងខេត្តដែលសម្បូរព្រៃ និងភ្នំ៕Xinhua/Khmer Times

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន​។AFP

Powered by Blogger.