រដ្ឋមន្ត្រី​ក្រសួ​ង​ការ​ពារជា​តិ​ចំអ​ក​ឲ្យ​បរទេស​ដែ​​ល​ចង់​​ធ្វើ​សមយុទ្ធ​ជា​មួយ​កម្ពុជា​តែ​មិ​ន​ផ្តល់​​សម្ភារ​ផ្គត់ផ្គង់​ដូច​​ភា​គីចិន

 សម្តេច​ឧបនាយករដ្ឋមន្ត្រី​ ទៀ បាញ់រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​ចំអក​ដល់​បណ្តា​បរទេស​ដែល​ចង់​ធ្វើសម​យុទ្ធ​យោធាជាមួយ​កម្ពុជា​ តែមិន​ដែល​បាន​ផ្គត់ផ្គង់​សម្ភារ​យោធា​ដូចភាគីចិន​ដែល​ធ្វើជា​មួយ​កម្ពុជា​រាល់ដងមក​។ ​ការ​ចំអក​របស់​ប្រមុខការពារជាតិ​កម្ពុជា​ចំពោះ​បណ្តា​បរទេសនានា​ ធ្វើឡើង​នាពេល​កម្ពុជា​និងចិន​ទើប​តែបញ្ចប់​សមយុទ្ធ​នាគមាស​ឆ្នាំ​២០២៣​ នៅថ្ងៃពុធនេះ។​ ប្រមុខការពារជាតិកម្ពុជាសម្តេចទៀ បាញ់ បានរិះគន់ចំពោះបណ្តាបរទេសដែលច្រណែននឹងសមយុទ្ធយោធារវាង កម្ពុជា-ចិនដែលតែងតែធ្វើជាញឹកញយនោះ ព្រោះកម្ពុជានៅខ្វះខាតសម្ភារ មធ្យោបាយនិងកិច្ចការមួយចំនួនដែលបម្រើឲ្យការងារសមយុទ្ធយោធា ដូចដែលកម្ពុជាបានធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៣នេះ។សម្តេចទៀ បាញ់ បានបញ្ជាក់ថាកម្ពុជានៅខ្វះខាតស្ទើរតែទាំងស្រុងទៅលើការរៀបសមយុទ្ធយោធាជាមួយនឹងបរទេស។តាមប្រមុខការពារជាតិកម្ពុជា គឺ ចិនមានសមានចិត្តនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់នូវសម្ភារ និងមធ្យោបាយទាំងឡាយទើបធ្វើឲ្យកម្ពុជាអាចរៀបចំសមយុទ្ធយោធាបាន ដូចអ្វីដែលបានកើតឡើងក្នុងពេលនេះ។ ក្នុងន័យនេះ សម្តេចទៀ បាញ់ បានចំអកដល់បរទេសដែលគេអាចដឹងថាជាសហរដ្ឋអាមេរិក ដ្បិតកម្ពុជា-អាមេរិកបានលុបចោលសមយុទ្ធឆ្មាំអង្គរតាំងពីឆ្នាំ២០១៧មក។សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បញ្ជាក់ថា បរទេសមួយចំនួនបានតែថាប៉ុណ្ណោះ តែមិនដែលបានមកពិភាក្សា និងទទួលខុសត្រូវលើការធ្វើលំហាត់សមយុទ្ធជាមួយកម្ពុជា ដូចភាគីចិនសោះឡើយ។ ដូចភាគីចិនដែលការធ្វើលំហាត់សមយុទ្ធយោធា តែងតែប្រគល់សម្ភារទាំងនោះជូនដល់កម្ពុជា។នេះបើតាមសម្តេចទៀ បាញ់ ដែលបានឆ្លើយទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានក្រោយបិទបញ្ចប់សមយុទ្ធនាគមាសកម្ពុជា-ចិន នៅថ្ងៃទី០៥មេសានេះ។សម្រាប់សមយុទ្ធនាគមាសឆ្នាំ២០២៣ សម្តេចទៀ បាញ់ បានវាយតម្លៃថា ទទួលបានលទ្ធផលជាផ្លែផ្កាដោយបង្ហាញឲ្យឃើញពីមិត្តភាពដែកថែករវាងកម្ពុជា-ចិនក្នុងពេលបច្ចុប្បន្ន។ហើយសមយុទ្ធនេះក៏នឹងបង្ហាញប្រាប់ពិភពលោកថាមិត្តភាពកម្ពុជា-ចិនជាមិត្តភាពដែលមិនអាចបំបែកបានឡើយ។គួរបញ្ជាក់ថាកម្ពុជា-ចិនបានរៀបចំជាថ្មីនូវសមយុទ្ធយោធានាគមាសឆ្នាំ២០២៣ ពីថ្ងៃទី២០មីនាដល់ថ្ងៃទី០៥មេសាបន្ទាប់ពីភាគីរដ្ឋទាំង២បានផ្អាកអស់២ឆ្នាំដោយសារតែការរាតត្បាតជំងឺកូវីដ១៩។ ប្រធានបទក្នុងឆ្នាំនេះ គឺផ្តោតទៅលើ ប្រតិបត្តិការការពារសន្តិសុខ ក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពទាំង២កម្ពុជា-ចិន។ ការរៀបចំសមយុទ្ធយោធាជាថ្មីនេះ ត្រូវបានសារព័ត៌មានលោកខាងលិច រិះគន់មិនសំចៃដៃ ថាបានបង្កើនការព្រួយបារម្ភចំពោះសហរដ្ឋអាមេរិក និងប្រទេសជិតខាងក្នុងតំបន់ ដ្បិតទំនាក់ទំនងកម្ពុជា-ចិន កាន់តែស៊ីជម្រៅបន្ថែមទៀត។ក៏ប៉ុន្តែភាគីចិន បានអះអាងវិញថា សមយុទ្ធនាពេលនេះធ្វើឡើងប្រកបដោយសន្តិភាពគឺមិនដូចសមយុទ្ធរួមគ្នាដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលសង្កត់ធ្ងន់លើការប្រឈមមុខដាក់គ្នានោះទេ។ ពោលគឺសមយុទ្ធ​រួម​កម្ពុជា​​ចិន គឺជា​សមយុទ្ធ​ដែល​រៀបចំ​ជា​ប្រចាំ​ ដោយ​ផ្តោត​លើ​ការ​ប្រឆាំង​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ព្រម​ទាំង​ជំនួយ​ផ្នែក​វេជ្ជសាស្រ្ដ និង​ការ​ជួយ​សង្គ្រោះ ដែល​មិន​មែនជា​ចំណុច​រសើប៕RFI


សមយុទ្ធនាគមាសឆ្នាំ២០២៣។


Powered by Blogger.