ស្ថានទូតអាមេរិកចេញវីដេអូអបអរពិធីបុណ្យចូលឆ្នាំខ្មែរដោយផ្តល់តម្លៃពលរដ្ឋខ្មែរដែលមានភាពឧស្សាហ៍ព្យាយាម
ស្ថានទូតអាមេរិកនៅភ្នំពេញកាលពីម្សិលមិញបានចេញផ្សាយវីដេអូបុណ្យចូលឆ្នាំខ្មែរប្រចាំឆ្នាំរបស់ខ្លួនដែលឆ្នាំនេះអបអរសាទរដល់កម្មករនិងកសិករកម្ពុជាការប្រមូលផលប្រកបដោយជោគជ័យនិងរដូវកាលនៃការបន្តការផ្លាស់វេនឆ្នាំចាស់ចូលឆ្នាំថ្មីនិងការប្រសិទ្ធពរជ័យ។សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបាននិយាយថា វីដេអូបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៣ បង្ហាញពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W Patrick Murphy និងបុគ្គលិកស្ថានទូត ហើយប្រាប់ពីដំណើរផ្លាស់ប្តូរ ការបន្ទាបខ្លួន និងការគោរពចំពោះការខិតខំប្រឹងប្រែងប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។នៅក្នុងវីដេអូ លោកឯកអគ្គរដ្ឋទូត Murphy ស្វែងយល់ពីការផ្លាស់វេនឆ្នាំថោះ និងរឿងព្រេងអំពីភាពវៃឆ្លាតរបស់ទន្សាយ។លោកសម្តែងការកោតសរសើរចំពោះកម្មករខ្មែរដ៏ឆ្លាតវៃនិងជាមួយសហការីដែលកើតឆ្នាំថោះដ៏ទៃប្រកួតគ្នាសាកល្បងធ្វើការងារមួយចំនួនដែលប្រជាជនកម្ពុជាធ្វើជារៀងរាល់ថ្ងៃ។ក្រុមនេះយល់ឃើញថាទន្សាយប្រហែលជាមិនឆ្លាតគ្រប់រឿងទេ។ប៉ុន្តែពួកគេអាចចូលរួមជាមួយប្រជាជនកម្ពុជាទាំងអស់ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ»។វីដេអូនេះត្រូវបានផលិតឡើងដោយសហការជាមួយផលិតកម្ម Chef Nak និងបង្ហាញពីតន្ត្រីរបស់ លោក ម៉មពេជ្ជរិទ្ធដែលជាអតីតនិស្សិតនៃកម្មវិធីអ្នកទស្សនកិច្ចក្នុងភាពជាអ្នកដឹកនាំអន្តរជាតិ(International Visitor Leadership Program-IVLP) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក៕AKP/KhmerTimes
Post a Comment