បុត្រារប​ស់​​សម្តេច​ក្រុមព្រះ​​រោត្តមរណ​ឫទ្ធិឈ​រជា​បេក្ខជនទី១​ម​ណ្ឌ​លភ្នំពេញ​និង​ជាបេក្ខជននា​​យ​ករដ្ឋមន្ត្រី

 ប្រធានគណបក្សហ្វុនស៊ីនប៉ិចព្រះអង្គម្ចាស់នរោត្តមចក្រាវុធដែលជាបុត្រាបង្កើតរបស់សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិនឹងត្រូវឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីខណៈដែលព្រះអង្គនឹងឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី១មណ្ឌលរាជធានីភ្នំពេញ។នេះបើតាមការបញ្ជាក់របស់លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វុនស៊ីនប៉ិចដែលគណបក្សរាជានិយមមួយនេះ បានត្រៀមបញ្ជីឈ្មោះបក្ខជនរួចរាល់ហើយសម្រាប់ផ្ញើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នាពេលខាងមុខ។គណបក្សហ្វុនស៊ីនប៉ិចបានត្រៀមបញ្ជីឈ្មោះបេក្ខជនរួចរាល់អស់ហើយ ទាំងបេក្ខជនពេញសិទ្ធិនិងបំរ៉ុងទាំង២៥ខេត្តរាជធានីផ្ញើទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅសប្តាហ៍ក្រោយ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ដែលនៅសល់ពេល៣ខែទៀតប៉ុណ្ណោះ។លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វុនស៊ីនប៉ិច បានប្រាប់វិទ្យុបារាំងRFI ថាព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាបុត្រាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីហើយព្រះអង្គគឺជាបេក្ខជនលេខរៀងទី១ របស់គណបក្សរាជានិយមនេះនៅមណ្ឌលរាជធានីភ្នំពេញ។គណបក្សហ្វុនស៊ីនប៉ិច កន្លងទៅបានរងនូវភាពច្របូកច្របល់ និងមានការបត់បែនជាច្រើនដំណាក់កាលដោយសារតែមានការបែកខ្ញែកផ្ទៃក្នុងនៅក្នុងចំណោមមន្ត្រីជាន់ខ្ពស់ការរួមបញ្ចូលគ្នានិងការចែកផ្លូវគ្នាជាមួយលោក ញឹក ប៊ុនឆៃ អតីតមេទ័ពធំគណបក្សហ្វុនស៊ីនប៉ិច បច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិ។ក៏ប៉ុន្តែអ្នកនាំពាក្យគណបក្សហ្វុនស៊ីនប៉ិចលោកញឿនរ៉ាដែនដែលបានឈរឈ្មោះនៅមណ្ឌលខេត្តកំពង់ចាមផងនោះ បញ្ជាក់ថាបញ្ជីឈ្មោះបេក្ខជនគណបក្សហ្វុនស៊ីនប៉ិច បានរួមបញ្ចូលផងដែរអតីតអ្នកតស៊ូ និងអ្នកនយោបាយ ដែលធ្លាប់ដង្ហែរអតីតព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ តាំងពីជំនាន់រណសិរ្សហ្វុនស៊ីនប៉ិចនៅដើមទសវត្សរ៍ឆ្នំ៨០ រហូតដល់តំណាក់កាលដែលគណបក្សដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលក្នុងនោះមានលោក ប៉ោ ប៊ុនស្រឺ លោក សាយ ហាក់​ លោក ឈាងចំរើនជាដើម។សូមរំលឹកថានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដំបូងកាលពីឆ្នាំ១៩៩៣នៅកម្ពុជាដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ គណបក្សហ្វុនស៊ីនប៉ិចបានឈ្នះនាំមុខគណបក្សប្រជាជន ដោយទទួលបានអាសនៈចំនួន៥៨។ ការបោះឆ្នោតសកលឆ្នាំ១៩៩៨ ហ៊្វុនស៊ិនប៉ិចបានលំដាប់ទី២ ដែលមាន៤៣ អាសនៈក្នុងចំណោមអាសនៈ១២៣។ ការបោះឆ្នោតសកលឆ្នាំ២០០៣ ហ្វុនស៊ីនប៉ិចបានធ្លាក់បន្ថែមទៀត ដោយទទួលបាន២០%នៃសម្លេងឆ្នោត គឺទទួលបាន២៦អាសនៈនិងទទួលបានតែ២អាសនៈប៉ុណ្ណោះនៅឆ្នាំ២០០៨។បន្ទាប់ពីនោះមកគណបក្សហ្វុនស៊ីនប៉ិចមិនបានឈ្នះអាសនៈអ្វីទាំងអស់នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៣ និង២០១៨ ខណៈដែលគណបក្សសម រង្ស៊ី គណបក្សសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិបានរះឡើង៕RFI

ព្រះអង្គម្ចាស់នរោត្តមចក្រាវុធ។រូបភាពkampucheathmey

Powered by Blogger.