នាយ​​ករដ្ឋមន្ត្រី៖កម្ពុជាមិនមែ​​នជាប្រទេសផលិតប្រេងទេ​​ជួយតែគ្រប់គ្រងលើ​កា​​រលក់ប្រេ​ងកុំឱ្យឡើងថ្លៃតាម​​អំ​ពើចិត្ត

សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃ​កម្ពុជា​បាន​គូសញ្ជាក់ថាកម្ពុជាមិនមែនជាប្រទេសផលិតប្រេងនោះទេ។ប៉ុន្តែរាជរដ្ឋាភិបាលបាន​ជួយ​គ្រប់គ្រងលើការលក់ប្រេងរបស់ក្រុមហ៊ុនឯកជនដើម្បីកុំឱ្យឡើងថ្លៃតាមអំពើចិត្ត។ការគូសបញ្ជាក់របស់សម្តេចនាយករដ្ឋមន្រ្ដីបែបនេះ​ក្នុង​ឱ​កាសអញ្ជើញសម្ពោធដាក់​ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិនាព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ២០២៣ស្ថិតក្នុងបរិវេណមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា ការឡើងចុះនៃតម្លៃប្រេង​នៅលើ​ពិភពលោក ដែលធ្វើឱ្យតម្លៃប្រេងសាំងនៅកម្ពុជា ក្នុងអំឡុងពេល បុណ្យចូលឆ្នាំខ្មែរកើន​ឡើងបន្តិចដែរ។សម្តេចបន្ដថា កម្ពុជាមិនមែនជាប្រទេសផលិតប្រេងនោះទេ។ប៉ុន្តែ​រាជរដ្ឋាភិបាលបានជួយគ្រប់គ្រងលើការលក់ប្រេងរបស់ក្រុមហ៊ុនឯកជនធ្វើយ៉ាងណាកុំឱ្យ​មានការដំឡើងថ្លៃប្រេងតាមអំពើចិត្ត។សម្តេចបានបន្ដទៀតថា មកដល់ពេលនេះក​ម្ពុ​ជាមានរថយន្តចំនួនជាង១លានគ្រឿង និងម៉ូតូជាង៥លានគ្រឿងដែលធ្វើឱ្យមានការ​ឡើង​ថ្លៃប្រេងឥន្ធនៈ។សម្តេចនាយករដ្ឋមន្រ្ដីបានថ្លែងថា៖«ឥឡូវប្រទេសរបស់យើងមានរថយន្ត​ជាង១លានគ្រឿង និងម៉ូតូជាង៥លានគ្រឿងវាច្រើនណាស់ មួយថ្ងៃៗសាំងនោះ​ស្រែក​នោះៗហើយឥឡូវសាំងវាឡើងថ្លៃតែមិនយូរទេវាឡើងចុះៗ។ យើងមិនមែនប្រទេស​ផលិត​ប្រេងទេ។ប៉ុន្តែយើងជួយគ្រប់គ្រងកុំឱ្យដំឡើងថ្លៃតាមចិត្ត»។ជាមួយគ្នានេះ សម្ដេចបានថ្លែងបន្ដថាកាលពីមុនផ្លូវថ្នល់របស់កម្ពុជាមាន​ទំហំ៧ម៉ែត្រ គឺត្រូវបានចាត់ទុកថាធំហើយ តែឥឡូវពង្រីកដល់១២ម៉ែត្រនិងផ្លូវខ្លះឡើង​ទៅ ដល់២០ ម៉ែត្រក៏នៅតែតូចទៀតវាស្ទះវរាចរណ៍ពេញហ្នឹងតែម្តង។ សម្ដេច​នាយក​​​រដ្ឋ​មន្រ្តីបានឱ្យដឹងទៀតថាមានមតិខ្លះលើកឡើថាគួរតែធ្វើដូចប្រទេស​សិង្ហបុរី ដែល​ពី​ដំបូងមុននឹងអ្នកណាម្នាក់ចង់ទិញឡានគឺបុគ្គលនោះត្រូវ​ទិញសិទ្ធិទិញឡានជា​មុនសិនដោយសិង្ហបុរីធ្វើបែបនេះដើម្បីកំណត់កុំឱ្យមានឡានច្រើនពេក។សម្ដេចហ៊ុន សែន បានថ្លែងបញ្ជាក់បន្ថែមថា៖ «បងប្អូនខ្លះលើកជា​មតិ​ថា​គួរធ្វើដូចសាំងហ្គាពួរទៅខ្ញុំថាអត់ទេ ធ្វើដូចសាំងហ្គាពួរយ៉ាងម៉េចសាំងហ្គាពួរគេដំបូង​មុន​ ​អ្នកឯងទិញឡាន អ្នកឯងត្រូវបានសិទ្ធិទិញឡានសិនទិញសិទ្ធិមានឡានជិះ ព្រោះ​គេ​កំណត់កុំឱ្យឡានវាច្រើនពេក។ឥឡូវឡានរបស់យើងមានជាង១លានម៉ូតូជាង៥លាន​វា​ច្រើនណាស់»៕AKP



Powered by Blogger.