ជោគជតារាសី សម្រាប់ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣

ជោគជតារាសី សម្រាប់ថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដែលមានដូចតទៅ ៖

ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះ ល្អបង្គួរ ។ រាល់កិច្ចការងារ ទាំងឡាយរបស់លោកអ្នកនៅថ្ងៃនេះ នឹងជួបតែរឿងល្អៗ ដំណើរទៅរលូន តែហាមកុំបោះទុនច្រើនៗ ជាមួយមុខរបរថ្មីៗ និងគួរកុំទុកចិត្តមនុស្សថ្មីៗ។ សម្រាប់ក្នុងរង្វង់គ្រួសារ និងស្នេហា មានភាពល្អប្រសើរ ផ្អែមល្ហែមដូចទឹកអង្គបំពង់ខ្ចី។ ចំពោះអ្នកដែលមានបំណងចង់សារភាពស្នេហ៍ទៅមនុស្សដែលខ្លួនស្រឡាញ់ ថ្ងៃនេះគឺជាឱកាសដ៏ល្អបំផុត។

ឆ្នាំឆ្លូវ៖ (ធាតុដីពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះធ្លាក់ចុះ។ លោកអ្នកនឹងជួបរឿងរកាំរកូសច្រើនទាំងនៅកន្លែងការងារ និងក្នុងរង្វង់របររកស៊ី។ គប្បីធ្វើចិត្តឱ្យសប្បាយ គិតមួយជំហានម្ដងៗ នោះបញ្ហាទាំងឡាយ នឹងរលាយបាត់ទៅវិញ។ ចំពោះរឿងគ្រួសារ និងស្នេហា នឹងគ្មានរឿងអ្វីធំដុំទេ ប្រសិនជាចេះអត់ឱនឱ្យគ្នា។

ឆ្នាំខាល៖ (ធាតុឈើពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសីធ្លាក់ចុះ។ ថ្ងៃនេះលោកអ្នកអាចប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងសង្គមការងារ ក៏ដូចជារបររកស៊ី ។ លោកអ្នកអាចនឹងត្រូវចៅហ្វាយនាយស្ដីបន្ទោស មិនពេញចិត្តជាមួយការងារ ឬអាចឈានទៅដល់បាត់បង់ការងារទៀតផង ។ សម្រាប់រឿងគ្រួសារ និងស្នេហា ត្រូវរក្សាចិត្តឱ្យបានស្ងប់ជានិច្ច។

ឆ្នាំថោះ៖ (ធាតុឈើពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសី​ ល្អបង្គួរ។  លោកអ្នកអាចបំពេញការងារប្រចាំថ្ងៃបានទៅយ៉ាងរលូន ហើយលទ្ធផលក៏ទទួលបានគូរជាទីគាប់។ សម្រាប់រឿងគ្រួសារ និងស្នេហា មិនមានបញ្ហារកាំរកូសឡើយ ផ្ទុយទៅវិញមានតែភាពផ្អែមល្ហែម យល់ចិត្តថ្លើមគ្នាទៅវិញទៅមក ។

ឆ្នាំរោង៖ (ធាតុមាសពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះឡើងខ្ពស់ ។ លោកអ្នក នឹងទទួលបានលាភសក្ការធំ ហួសពីការរំពឹងទុកពីការងារ ក៏ដូចជាមុខរបរ ។ ថ្ងៃនេះប្រសិនបើលោកអ្នកចង់ពឹងពាក់កិច្ចអ្វីមួយទៅអ្នកដទៃ ក៏បានសម្រេច សមជាទីប្រាថ្នា ។ ចំពោះរង្វង់គ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែម ល្អូកល្អិន ដូចទឹកអង្គបំពង់ខ្ចី ។

ឆ្នាំម្សាញ់៖ (ធាតុភ្លើងពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ធ្លាក់ចុះ។ លោកអ្នកនឹងមានអ្នកតាមមកផ្ចាញ់ផ្ចាល ប៉ងប្រព្រឹត្តិអំពើអាក្រក់ណាមួយ ដូច្នេះត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា ចូលផ្ទះឱ្យបានមុនថ្ងៃលិច ហាមដើរហើរ ផឹកស៊ី ប្រយ័តុ្នសប្បាយក្លាយជាទុក្ខ ។ បើនៅក្នុងរង្វង់គ្រួសារ និងស្នេហា នឹងគ្មានបញ្ហាបើសិនជាចេះបង្រួមបញ្ហាពីធំមកតូច។

ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី ឡើងខ្ពស់ត្រដែត ។ អស់លោកអ្នក នឹងមានអារម្មណ៍ធូរស្បើយពីភាពតានតឹងដោយសារតែបុណ្យកុសលដែលចេះជួយទុក្ខធុរៈអ្នកដទៃនាពេលកន្លងមក។​នៅក្នុងរង្វង់គ្រួសារ និងស្នេហា មានភាពផ្អែម ត្រជាក់ត្រជុំ ដូចទឹកអម្រឹត។

ឆ្នាំមមែ៖ (ធាតុមាសពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ឡើងខ្ពស់។ លោកអ្នកជួបសំណាងធំក្នុងឆាកជីវិត ដូចជាមានគេជូនការដូធំ ឱកាសការងារធំ តំណែងធំ ជាដើម។ បើជាអ្នករកស៊ី នឹងមានអតិថិជនគាំទ្រច្រើន លុយកាក់ហូរចូលដូចទឹក ។ ចំពោះរង្វង់គ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ត្រជាក់ត្រជុំ ដូចទឹកអង្គបំពង់ខ្ចី។

ឆ្នាំវក៖ (ធាតុដែកពង្សយក្សប្រុស) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ វក រាសី ឡើងខ្ពស់ត្រដែត។ លោកអ្នក នឹងបានជួបមនុស្សចិត្តធម៌ ចិត្តបុណ្យ តាមជួយកអាសារអ្នក មិនថាក្នុងកាលៈទេសៈណាក៏ដោយ ។ មិនតែប៉ុណ្ណោះ បើអ្នកធ្វើការជាបុគ្គលិក មន្ត្រីរាជការ ក៏អាចនឹងមានឱកាសបានឡើងតំណែងថ្មី ប្រាក់បៀវត្សថ្មី សមជាទីប្រាថ្នា ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ស្អិតល្មួត ដូចស្រមោចនិងស្ករ។

ឆ្នាំរកា៖ (ធាតុដែកពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសីមធ្យម ។ លោកអ្នកនឹងមានអ្នកតាមជួយស្រោចស្រង់ ពេលដែលជួបបញ្ហាលំបាកណាមួយ។ គប្បីបើចិត្តឱ្យទូលាយ នៅក្នុងរង្វង់ការងារ និងរបររកស៊ី កុំសង្ស័យច្រើន ហើយក៏កុំសួរច្រើន តែត្រូវប្រយ័ត្ន គិតឱ្យច្រើនដង ប្រសិនបើមាននរណាម្នាក់ចង់បបួលបណ្ដាក់ទុនរកស៊ី ឬឱ្យបង់ប្រាក់កក់ជាដើម ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែង យល់ចិត្តគ្នាទៅវិញទៅមក ។

ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសី  ឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអស់លោកអ្នកចាប់កាន់ការងារអ្វីច្រើនតែបានសម្រេច។ ចំពោះអ្នកធ្វើការងារជាបុគ្គលិក មន្ត្រីរាជការ ក៏នឹងទទួលបានពាក្យពោលសរសើរ ឬលាភសក្ការពីចៅហ្វាយនាយ និងមានឱកាសបានឡើងតំណែង ទៀតផង។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ត្រជាក់ត្រជុំ។

ឆ្នាំកុរ៖ (ធាតុទឹកពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ មធ្យម។ មានបញ្ហាជាច្រើន ដែលនឹងចូលមកឱ្យលោកអ្នកដោះស្រាយនៅថ្ងៃនេះ ។ រាល់កិច្ចការងា ក៏ដូចជាមុខរបរប្រចាំថ្ងៃ របស់អ្នក ជួបនូវរឿងស្មុគស្មាញមួយចំនួន ប៉ុន្តែក៏គង់នឹងទទួលបានលទ្ធផលល្អខ្លះៗ។ លោកអ្នកគប្បីធ្វើចិត្តឱ្យត្រជាក់ ដើម្បីជៀសវាងពីបញ្ហាទាំងអស់នេះ។ ចំពោះរឿងគ្រួសារ និងស្នេហា អាចនឹងជួបរឿងរកាំរកូសច្រើន ប៉ុន្តែក៏នឹងល្អប្រសើរដោយការចេះអត់ធ្មត់៕

Powered by Blogger.