សំបុត្រកន្លែង​ស្នាក់នៅនិងសិទ្ធិចា​ក់​ផ្សាយកីឡាស៊ីហ្គេម-​អាស៊ា​នប៉ារ៉ាហ្គេមនៅកម្ពុជាទាំង​អស់​នឹងមិនត្រូវបាន​​គិតថ្លៃ

 គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមកម្ពុជា (CAMSOC-CAMAPGOC) បានប្រកាសផ្តល់ការចូលទស្សនាដោយឥតគិតថ្លៃសម្រាប់អ្នកទស្សនា ការស្នាក់នៅនិងអាហារដោយឥតគិតថ្លៃសម្រាប់ប្រតិភូកីឡានិងសិទ្ធិផ្សាយដោយឥតគិតថ្លៃសម្រាប់ដៃគូប្រព័ន្ធផ្សព្វផ្សាយ។

ការផ្តល់ជូនដោយមិនគិតថ្លៃនេះ ​ធ្វើ​ឡើង​ក្រោម​ការ​ណែនាំ​របស់សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។កាលពីថ្ងៃទី១៨ ខែមេសា លោកថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC-CAMAPGOC បានផ្ញើលិខិតផ្លូវការមួយទៅកាន់ប្រធានគណៈកម្មាធិការជាតិអូឡាំពិក នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដើម្បីជូនដំណឹងដល់លោកអំពីការលើកលែងថ្លៃស្នាក់នៅ (ពេញ)សម្រាប់គណៈកម្មាធិការជាតិអូឡាំពិក ទាំង១១ដែលចូលរួមស៊ីហ្គេមលើកទី៣២។លិខិតនោះបានសរសេរថា “ក្រោមការណែនាំដ៏ឈ្លាសវៃនិងគួរឲ្យគោរពរបស់សម្តេច ហ៊ុន សែន CAMSOCនឹងមិនគិតថ្លៃអាហារនិងថ្លៃស្នាក់នៅដល់គណៈកម្មាធិការជាតិអូឡាំពិក (NOCs) ដែលចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ទៀតទេ”។លិខិតបានបន្ថែមថា “និយាយម្យ៉ាងទៀត គណៈកម្មាធិការជាតិអូឡាំពិក ដែលចូលរួមទាំង១១ នឹងមិនតម្រូវឱ្យចំណាយលើអាហារ ការស្នាក់នៅ និងថ្លៃដឹកជញ្ជូនទេ”។ទោះជាយ៉ាងនេះក្តី លោកថោង ខុន បានគូសបញ្ជាក់ថាច្បាប់និងបទប្បញ្ញត្តិទាំងអស់ទាក់ទងនឹងកូតា និងរយៈពេលស្នាក់នៅនឹងនៅដដែល។លោកបានបន្តទៀតថា “ការសម្រេចចិត្ត និងការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ បញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាក្នុងតំបន់របស់យើងនិងភ្ញៀវអន្តរជាតិ ក្នុងបរិយាកាសមិត្តភាពជិតខាង”។ការកក់សំបុត្រដោយឥតគិតថ្លៃសម្រាប់ស៊ីហ្គេម២០២៣ នឹងមាននៅលើ App of Cambodia 2023 នាពេលខាងមុខនេះផងដែរ។គិតត្រឹមថ្ងៃនេះ នៅសល់តែ ១៦ថ្ងៃទៀតប៉ុណ្ណោះសម្រាប់ព្រះរាជាណាចក្រកម្ពុជាដើម្បីធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ និង៤៥ថ្ងៃទៀត សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្រោមពាក្យស្លោក «កីឡា៖ រស់នៅក្នុងសន្តិភាព»។ប្រតិភូកីឡាសរុបចំនួន១២,៤០៤នាក់បានចុះឈ្មោះចូលរួមក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ នៅប្រទេសកម្ពុជា៕ AKP/Khmer Times


Powered by Blogger.