នាយ​​ក​រ​ដ្ឋម​ន្ត្រីហ៊ុន​ ​សែ​ន​​សម្រេច​និ​​រា​​ករ​ណ៍ចោ​​ល​​​អនុក្រឹត្យថ្មីនិង​​​​​អ​នុវត្តន៍អ​នុក្រឹ​​ត្យចា​​ស់​​​​បញ្ហាអន្លង់​​​​​​ផ្សោត

សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចនិរាករណ៍ចោលអនុក្រឹត្យថ្មី ចុះថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៣និងអនុវត្តន៍អនុក្រឹត្យចាស់ចុះ​ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១២ឡើងវិញទាក់ទងទៅនឹងបញ្ហាអន្លង់ផ្សោតនៅខេត្តក្រចេះ និងខេត្ដស្ទឹងត្រែងនោះ។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ សម្តចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថាសម្តេចបានអនុញ្ញាតឱ្យបងប្អូនប្រជា​នេសាទ​ធ្វើការរាយមងឡើងវិញនៅតំបន់ការពារសត្វផ្សោត។ប៉ុន្តែហាមដាច់ខាតការរាយមងក្រឡា​ធំនិងប្រើឧបករណ៍ឆក់ដែលនឹងនាំឱ្យបាត់បង់សត្វផ្សោតដែលជាសត្វជិតផុតពូជ។សម្ដេចមានប្រសាសន៍ថា៖«បញ្ហាអន្លង់ដែលសត្វផ្សោតរស់នៅ ដែលមួយផ្នែកគ្រប​ដណ្ដប់នៅក្នុងខេត្តក្រចេះនិងមួយផ្នែកទៀតនៅក្នុងខេត្តស្ទឹងត្រែង ដោយសារសត្វ​ផ្សោត​នេះ​បានស្លាប់ជាបន្តបន្ទាប់ដោយសារការជាប់មង»។ សម្ដេចលើកឡើងថានៅពេលដែលសម្ដេចបានអញ្ជើញទៅបើកការដ្ឋាន​សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅឯខេត្តក្រចេះពេលនោះសម្ដេចបានផ្ដល់អនុ​សាសន៍​​ឱ្យរៀបចំនៅតំបន់ស្នូលដោយហាមឃាត់ការធ្វើនេសាទដោយឧបករណ៍មង។ប៉ុន្តែ​បន្ទាប់ពីការអនុវត្តពីខែកុម្ភៈ រហូតមកដល់ខែមេសានេះ ក៏មានសត្វផ្សោតនៅតែស្លាប់​ជា​បន្ត​ទៀតហើយជាមួយគ្នានឹងការប៉ះពាល់អ្នកនេសាទរាប់ពាន់គ្រួសារ។សម្ដេច​គូសបញ្ជាក់ថាដូច្នេះយប់មិញនេះសម្ដេចបានសម្រេចជ្រើសរើសយកវិធានការមួយដែលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដាក់ចេញនូវជម្រើសចំនួន៥។ប៉ុន្តែ​ជម្រើសទី១លុបចេញនូវអនុក្រឹត្យថ្មីនិងអនុវត្តន៍អនុក្រឹត្យចាស់។ដូច្នេះក្នុងជម្រើសទាំង៥នេះ សម្ដេចបានសម្រេចជ្រើសរើស យកជម្រើសទី១គឺលុបចោលអនុក្រិត្យថ្មីដោយពង្រឹងនូវការគ្រប់គ្រងចំពោះឧករណ៍នេសាទ ដូចជា មង​ក្រឡាធំ រួមជាមួយនិងការឆក់ ដែលបណ្ដាលឱ្យមានស្លាប់សត្វផ្សោត។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យភាគីពាក់ព័ន្ធទាំងអស់ មានការការគិតគូរឡើង​វិញ ពាក់ព័ន្ធអនុក្រឹត្យចាស់ ដែលត្រូវនិរាករណ៍ និងជំនួសដោយអនុក្រឹត្យថ្មី ដើម្បីធានា​និរន្តរភាពសត្វផ្សោត ដែលបច្ចុប្បន្នកំពុងរងគ្រោះ និងគំរាមកំហែងពីកត្តាផ្សេងៗនោះ។​ត្រង់ចំណុចនេះ សូមជូនព័ត៌មានដល់អាជ្ញាធរខេត្តទាំង២។ គួរបញ្ជាក់ដែរថា  ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានសត្វផ្សោត​បាន​ងាប់ជាបន្តបន្ទាប់ ដោយកត្តាផ្សេងៗគ្នា ជាពិសេសគឺដោយសារមង និងសន្ទូចដែល​បានរាយ និងដាក់ដោយអ្នកនេសាទខុសច្បាប់។ ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាស​ព័ត៌មានស្តីពីការប្រទះឃើញកូនផ្សោត ដែលមានអាយុទើបតែបាន ៤ថ្ងៃបានងាប់ក្នុង​សភាព​របកស្បែក ដាច់កន្ទុយ ខណៈដាក់ការសន្និដ្ឋានក្រោយធ្វើកោសល្យវិច្ឆ័យថា ការ​ងាប់​របស់កូនផ្សោតឈ្មោលនេះ ដោយសារជាប់មង៕AKP

រមណីយដ្ឋានអន្លង់ផ្សោតកាំពី។រដ្ឋបាលខេត្តក្រចេះ

Powered by Blogger.