នា​យ​ក​​រដ្ឋមន្រ្តីចេញប​ទ​បញ្ជាដា​ច់​ណា​ត់​មិនឱ្យយកប្រា​ក់​ពីប្រជា​ពលរដ្ឋស​ម្រាប់កា​​រចូ​លនិងឆ្លងកា​ត់​ខេត្តកែប

 សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានចេញបទបញ្ជាដាច់ណាត់មិនឱ្យយកប្រាក់ដែលហៅថាភាស៊ីពីប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរចូលនិងឆ្លងកាត់ខេត្តកែប។ក្នុងសារជាសំឡេងតាមតេឡេក្រាមជូនជនរួមជាតិ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចហ៊ុន សែន មានប្រសាសន៍ថា សម្ដេចទើបតែហ្នឹងដឹងនៅព្រឹកមិញនេះទេចំពោះអ្នកដែលឆ្លងកាត់ខេត្តកែបទាំងប៉ុន្មានត្រូវបង់ប្រាក់។សម្ដេចតេជោថ្លែងថា៖«ខ្ញុំអត់នឹកស្មានថាមានរឿងហ្នឹងកើតឡើងទេខ្ញុំបញ្ជាឱ្យអភិបាលខេត្តធ្វើការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងស្ថាប័នពាក់ព័ន្ធ លុបចោលទាំងស្រុងនូវកិច្ចសន្យាណាក៏ដោយ ដែលមានលក្ខណៈជាការយកប្រាក់សម្រាប់ចូលខេត្ត ដែលហៅថាភាស៊ី»។ សម្ដេចគូសបញ្ជាក់ថាវាមិនមែនជារឿងវៃឆ្លាតទេតែជាអំពើឆោតល្ងង់មួយសម្រាប់ខេត្តកែបខ្លួនឯងហើយក៏វាជាអំពើឆោតល្ងង់នៃស្ថាប័នដែលអនុញ្ញាតឱ្យធ្វើបែបនេះ។សម្ដេចតេជោបញ្ជាដាច់ណាត់គឺមិនឱ្យមានការយកប្រាក់ពីប្រជាជនទេបើសិនជាលោកឯង យកប្រជាជនទៅលេងកម្សាន្តនៅកន្លែងនោះ លោកឯងនឹងចំណេញច្រើនជាង។ សម្ដេចនាយករដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមថា៖«ខ្ញុំមិននឹកស្មានថាអភិបាលខេត្តល្ងង់ដល់ថ្នាក់ប៉ុណ្ណឹងទេនេះចេះខ្ញុំរកឃើញថាតាមរយៈហ្វេសប៊ុកដែលគេបង្ហោះហើយរឿងនេះវាកើតឡើងអីចឹងមែន»។ដូច្នេះសម្ដេចកំពុងនិយាយជាមួយមនុស្ស ដែលកំពុងនៅក្នុងគ្រប់តេឡេក្រាមជាង៦៩ម៉ឺននាក់ថា សម្ដេចបញ្ជាដាច់ណាត់តែម្ដងឱ្យបញ្ចប់មិនឱ្យមានរឿងនេះកើតឡើងសារជាថ្មី។គួរបញ្ជាក់ដែរថា គណនីហ្វេសប៊ុកមួយ ឈ្មោះថា Samnang Nov បានបង្ហោះសារមួយដោយរៀបរាប់ថា(ទីក្រុងកែប)គិតថាមិនចង់ទៅលេងកំពង់សោម ក៏ប្ដូរមកលេងកំពត ហើយក៏ឆ្លៀតពេលហួសមកលេងកែបមួយជុំ តែបែរជាត្រូវមកខកចិត្តនិងរឿងនេះស្រុកគេបន់ឱ្យតែគេនាំគ្នាមកលេងឱ្យច្រើនតែខេត្តនេះប្លែកខុសគេ គ្រាន់តែចូលដល់ត្រូវចំណាយលុយបាត់ទៅហើយ (ជិះកាត់មិនឈប់ក៏ត្រូវបង់លុយដែរ)រឿងនេះយ៉ាងមេចវិញលោកអ្នកគ្រប់គ្រងខេត្តជួយមើលផងតិចទៀតអស់ភ្ញៀវមកលេងខេត្តលោកទៀតតើលោកបានអ្វីអួតគេមានរបស់ល្អហើយមិនផ្សព្វផ្សាយបែរជាមកយកលុយទាំងអស់បែបនេះ (សួរទៅថាយកថ្លៃអនាម័យ តែកុំមើលក្រុង)៕AKP

សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជា។សហការី


Powered by Blogger.