រុស្ស៊ី​បដិ​សេធ​កា​​រ​សង្ស័យ​ក្នុង​​ការ​ទិញ​មីស៊ី​លចំ​នួន៤០.០០​០គ្រាប់​ពី​អេ​ហ្ស៊ីប

 អ្នកនាំពាក្យវិមានក្រឹមឡាំងលោកDmitry Peskovបានបដិសេធថា រុស្ស៊ីបានទិញមីស៊ីលពីអេហ្ស៊ីបដោយសម្ងាត់។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃទី១១ខែមេសាអ្នកនាំពាក្យវិមានក្រឹមឡាំងលោកDmitryPeskovបាននិយាយថាព័ត៌មានអំពីការលក់សម្ងាត់ដើម្បីទិញមីស៊ីលចំនួន៤០,០០០គ្រាប់ពីប្រទេសអេហ្ស៊ីបគឺជា"មិនពិត" ។លោក Peskov បានសង្កត់ធ្ងន់ថា "នេះនៅតែបន្តជាព័ត៌មានមិនពិត។ ព័ត៌មានច្រើនពេកនៃប្រភេទនេះត្រូវបានចេញផ្សាយនាពេលថ្មីៗនេះ។ សូមប្រយ័ត្នចំពោះព័ត៌មានបែបនេះ"។កន្លងមកការបែកធ្លាយឯកសារចាត់ថ្នាក់ពីក្រសួងការពារជាតិអាមេរិកបានបង្ហាញថាអេហ្ស៊ីបដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិកនៅមជ្ឈិមបូព៌ា ប្រហែលជាបានផលិតមីស៊ីលចំនួន ៤០,០០០គ្រាប់ជាសម្ងាត់សម្រាប់បញ្ជូនដល់យោធារុស្ស៊ី។យោងតាមឯកសារលេចធ្លាយនៅក្នុងការសន្ទនាជាមួយមន្ត្រីការពារជាតិជាន់ខ្ពស់ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fatah El-Sisi ត្រូវបានគេនិយាយថា បានបញ្ជាឱ្យឧស្សាហកម្មការពារជាតិរបស់ប្រទេសនេះផលិតជាបន្ទាន់នូវគ្រាប់រំសេវបន្ថែមទៀតដើម្បីគាំទ្រដល់ប្រទេសរុស្ស៊ី។យោងតាមឯកសារនេះត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរដោយសងCairo ទៅកាន់ទីក្រុងម៉ូស្គូ។ទោះ​យ៉ាង​ណាឯកសារ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​អេហ្ស៊ីប​ចង់​សង​រុស្ស៊ី​ទេ។បន្ទាប់ពីព័ត៌មានខាងលើត្រូវបានបែកធ្លាយ ក្រសួងការបរទេសអេហ្ស៊ីបបានបដិសេធភ្លាមៗហើយបញ្ជាក់ជំហរមិនធ្វើអន្តរាគមន៍របស់ប្រទេសនេះនិងបញ្ជាក់ជំហរអព្យាក្រឹតរបស់ប្រទេស។ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះឯកសារសម្ងាត់កំពូលជាង១០០ របស់ក្រសួងការពារជាតិអាមេរិកត្រូវបានបែកធ្លាយដែលបង្កឱ្យមានឧប្បត្តិហេតុមួយដែលធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មន្ត្រីការពារជាតិ និងចារកម្មរបស់ប្រទេស។ឯកសារខាងលើបានបង្ហាញពីសកម្មភាព និងកិច្ចសហប្រតិបត្តិការយោធាសម្ងាត់ជាច្រើនរបស់យោធាអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត។ជាពិសេសព័ត៌មានលម្អិតសំខាន់ៗជាច្រើនទាក់ទងនឹងប្រតិបត្តិការរបស់អង្គការណាតូនៅអ៊ុយក្រែនក៏ត្រូវបានបញ្ចូលទៅក្នុងឯកសារលេចធ្លាយផងដែរ។ឆ្លើយតបទៅនឹងការលេចធ្លាយឯកសារចាត់ថ្នាក់ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា ទីភ្នាក់ងារនេះនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីស្វែងរកមូលហេតុ និងកម្រិតផលប៉ះពាល់នៃឧប្បត្តិហេតុនេះ។លោក Austin បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​នៅ​ក្រសួងការបរទេស​ថា​៖«​យើង​នឹង​បន្ត​ស៊ើបអង្កេត រហូតដល់​យើង​រកឃើញ​​នៃ​ការ​លេចធ្លាយ​នេះ​»​។ក្រសួងការពារជាតិអាមេរិកក៏បានចោទប្រកាន់ថាឯកសារលេចធ្លាយជាច្រើនបានឆ្លងកាត់ការកែសម្រួលមុនពេលត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ទោះ​យ៉ាង​ណាមន្ទីរ​បញ្ចកោណ​មិន​ទាន់​បាន​ផ្តល់​ភស្តុតាង​សម្រាប់​ការ​ចោទ​ប្រកាន់​នេះ​ទេ៕ប្រភពRT

អ្នកនាំពាក្យវិមានក្រឹមឡាំងលោកDmitry Peskov។Reuters


Powered by Blogger.