នៅ​​​​ថ្ងៃ​ដំ​បូ​ង​ប​ក្ស​ចំនួន​​​៣​​បាន​ទៅ​ចុះ​​បញ្ជី​ឈ​​រ​​ឈ្មោះ​បោះ​ឆ្នោត​និ​​ង​​បញ្ជី​​បេ​ក្ខ​​ជ​ន​

 គិត​មក​ត្រឹម​វេលា​ម៉ោង១ថ្ងៃ​ត្រង់​ថ្ងៃចន្ទ​នេះគណបក្ស​នយោបាយ​ចំនួន៣​ ក្នុង​នោះ​មាន​គណបក្ស​កាន់អំណាច​ផងដែរ​បាន​ទៅ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និង​បញ្ជី​បេក្ខជន​នៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត(គ.ជ.ប)។​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះបោះឆ្នោត​និងបញ្ជី​បេក្ខជន​ដើម្បី​ចូល​រួម​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៧នេះ ​គណបក្ស​នយោបាយ​មានពេល​២សប្តាហ៍ ​គឺចាប់​ពីថ្ងៃទី២៤​ ខែមេសានេះ ​រហូត​ដល់​ថ្ងៃទី៨​ ខែឧសភា​ ឆ្នាំ២០២៣។​យ៉ាងហោចមានគណបក្សនយោបាយចំនួន៣បានទៅចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនិងបញ្ជីបេក្ខជននៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅថ្ងៃដំបូងគិតមកត្រឹមម៉ោង១ថ្ងៃត្រង់នេះ។ គណបក្សទាំង៣នោះរួមមានគណបក្សប្រជាជនកម្ពុជាគណបក្សយុវជនកម្ពុជានិងគណបក្សខ្មែររួបរួមជាតិ។លោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគ.ជ.ប បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា គ.ជ.បមានពេល៧ថ្ងៃដើម្បីពិនិត្យនិងសម្រេចថាទទួលស្គាល់ ឬច្រានចោលការចុះបញ្ជីគណបក្សនយោបាយណាមួយ។តាម គ.ជ.ប គណបក្សនយោបាយត្រូវភ្ជាប់មកជាមួយនូវឯកសារចំនួន១០មុខ រួមមានសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ១ច្បាប់ ឈ្មោះគណបក្សនយោបាយជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញាសម្គាល់គណបក្សនយោបាយអាសយដ្ឋាននៃទីស្នាក់ការកណ្តាលគណបក្ស បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសរុបទូទាំងប្រទេស ដែលត្រូវមានបេក្ខជនពេញសិទ្ធិចំនួនយ៉ាងតិច១/៣នៃចំនួនអាសនៈក្នុងរដ្ឋសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ។បន្ថែមពីនេះ គណបក្សនយោបាយក៏ត្រូវបំពេញលក្ខខណ្ឌមួយចំនួនទៀតដូចជាឈ្មោះមណ្ឌលដែលគណបក្សនយោបាយមានបំណងទៅឈរនិងបញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលទាំងនោះ។គណបក្សនយោបាយក៏ត្រូវមានផងដែរនូវសេចក្តីប្រកាសអំពីគណនីធនាគារលក្ខន្តិកៈគណបក្សនិងឯកសារផ្សេងៗទៀត សេចក្តីប្រកាសរបស់គណបក្សសន្យាថាចូលរួមបោះឆ្នោត និងទទួលយកលទ្ធផលនៃការបោះឆ្នោតបញ្ជីរាយនាមគណៈកម្មាធិការនាយក ឬគណៈអចិន្ត្រៃយ៍ និងបង្កាន់ដៃបង់ប្រាក់តម្កល់ចំនួន ១៥លានរៀលជាដើម។សូមរំលឹកថាគណបក្សនយោបាយនៅប្រទេសកម្ពុជាដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃសរុបមានចំនួន៤៥គណបក្ស ក៏ប៉ុន្តែគណបក្សដែលចាប់អារម្មណ៍ប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះត្រូវគេមើលឃើញថានឹងមិនបានចូលរួមទាំងអស់នោះទេ។ កាលពីការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨ មានគណបក្សចំនួន២០ចូលរួមដែលក្នុងនោះមិនមានវត្តមានគណបក្សប្រឆាំងស្រួចស្រាល់នឹងបក្សកាន់អំណាចទេ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០២២ មាន១៧គណបក្សចូលរួមក្នុងនោះគណបក្សភ្លើងទៀនបានដើរតួនាទីសំខាន់ជាគណបក្សប្រឆាំង បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។ សូមបញ្ជាក់ថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕RFI

គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាជនកម្ពុជា និងគណបក្សយុវជនកម្ពុជា។សហការី

Powered by Blogger.