បាញ់​ប្រ​ហារ​នៅ​កណ្ដាល​ក្រុង​​សៀម​រាប​ស្លាប់​​២​នាក់​នៅកន្លែង​កើ​តហេតុ​

 បុរស​ម្នាក់​បាន​បាញ់​ប្រហារ​ប្រពន្ធ​និង​បង​ប្អូនថ្លៃ​នៅ​តំបន់​ផ្សារ​លើ​ ​ក្រុង​សៀមរាប​ ​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​។​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជាបឋម​ថា​ហេតុការណ៍​នេះ​កើតឡើង​ដោយសារ​ករណី​ទំនាស់​ក្នុង​គ្រួសារ​។​ជន​ដៃដល់​ជា​ប្ដី​ ​ជាមួយនឹង​កាំភ្លើងខ្លី​ ​បាន​ចូល​ទៅផ្ទះ​បាញ់សម្លាប់​ប្រពន្ធ​ ​រួច​បន្ត​ទៅ​បាញ់​បង​ប្អូនថ្លៃ​ដែល​កំពុង​លក់ដូរ​នៅ​ផ្សារ​លើ​។​ ​ក្រោយមក​ខ្មាន់​កាំភ្លើង​បាន​បាញ់សម្លាប់​ខ្លួនឯង​។​តាម​សេចក្ដីរាយការណ៍​ជាបឋម​ ​ប្រពន្ធ​ ​និង​ប្អូនថ្លៃ​ប្រុស​របស់​ជា​ដៃដល់​ ​បាន​ស្លាប់​នៅនឹង​កន្លែង​ ​ខណៈ​ជន​បង្ក​និង​ប្អូនថ្លៃ​ស្រី​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​ ​តាម​ប្រភព​ពី​អ្នកជិតខាង​បាន​បញ្ជាក់​ថា​ខ្មាន់​កាំភ្លើង​និង​ប្រពន្ធ​បាន​លែងលះ​គ្នា​ហើយ​ ​តែ​មិនទាន់​ដាច់ស្រេច​ហើយ​ករណី​បាញ់សម្លាប់​នេះ​ ​មិនទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​យ៉ាងណា​ទេ​៕​Khmer Times

ការ​បាញ់សម្លាប់​នៅ​តំបន់​ផ្សារ​លើ​ក្រុង​សៀមរាប​នា​ថ្ងៃ​ទី​៧​ ​ខែ​មេសា​។​​Khmer Times ​

Powered by Blogger.