នាយ​ក​រដ្ឋមន្ត្រីកម្ពុជា​ទទួល​ជួបប្រធា​នតំបន់ស្វយ័ត​ជាំ​ងខេត្តក្វាង​ស៊ី

 បើតាមលោកអ៊ាងសុផល្លែតជំនួយការផ្ទាល់របស់នាយករដ្ឋមន្ត្រីកម្ពុជាបានឱ្យដឹងថាលោកធានលីបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាបើធៀបនឹងដំណើរទស្សនកិច្ចលើកមុនរបស់លោកក្នុងឆ្នាំ ២០១៦។លោកប្រធានបានជម្រាបប្រាប់សម្តេចហ៊ុន សែន អំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជាលើកនេះគោលបំណងគឺដើម្បីថ្លែងអំណរគុណដោយផ្ទាល់ដល់សម្តេចនាយករដ្ឋមន្ត្រីដែលតែងតែគាំទ្រតំបន់ស្វយ័តជាំងខេត្តក្វាងស៊ី។ជាពិសេសពិព័រណ៍ចិន-អាស៊ាន (CAEXPO) នៅទីក្រុងណាននីង។ដំណើរទស្សនៈកិច្ចរបស់លោកក៏មានគោលបំណងជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលមេដឹកនាំកំពូលនៃប្រទេសទាំង២សម្រេចបាន។ជាពិសេសក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងស្វែងរកអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំង២។ចំណែក​​សម្តេចនាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក ធាន លី ដែល​បានវាយតម្លៃខ្ពស់​អំពី​ទំនាក់ទំនងនិង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជានិង​ចិន​។សម្តេចហ៊ុន សែន ក៏​បាន​ស្នើឲ្យ​លោក​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​អនុវត្ត​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​ឲ្យ​បាន​ទូលំទូលាយ៕Nika/KhmerTimes

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានទទួលជួបសម្តែងការគួរសមជាមួយលោក ឡាន ធានលី (Lan Thianli) ប្រធានតំបន់ស្វយ័តជាំងខេត្តក្វាងស៊ី (Guangxi Zhuang) នៅវិមានសន្តិភាព កាលពីម្សិលមិញ។

Powered by Blogger.