ធនា​គារ​ពិភពលោក​​រំ​​ពឹង​ថា​តម្លៃ​អង្ករ​អន្តរ​ជា​តិ​នឹង​​កើន​ឡើង​ដល់​១​​៧​​ភាគរយ​​​នៅ​ឆ្នាំនេះ​

 ​ធនាគារ​ពិភពលោក​បាន​ព្យាករណ៍​ថា​តម្លៃ​អង្ករ​អន្តរជាតិ​នឹង​កើន​ឡើង​ដល់​១​៧​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​ដល់​៥​១​០​ដុល្លារ​ក្នុង​មួយ​តោន​ក្នុង​ឆ្នាំ​២​០​២​៣​ ​មុន​ពេល​ធ្លាក់ចុះ​មក​ត្រឹម​៤​៩​០​ដុល្លារ​ក្នុង​មួយ​តោន​នៅ​ឆ្នាំក្រោយ​។​

យោង​តាម​អត្ថបទ​ទស្សនវិស័យ​ទី​ផ្សារ​ទំនិញ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ដែល​បាន​ចេញផ្សាយ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ធនាគារ​ពិភពលោក​បាន​និយាយ​ថា​តម្លៃ​អង្ករ​បាន​កើន​ឡើង​១​១​ភាគរយ​នៅ​ក្នុង​ត្រីមាស​ទី​១​ ​នៃ​ឆ្នាំនេះ​ដោយសារ​តម្រូវ​ការ​ខ្ពស់​ ​និង​ការ​ធ្លាក់ចុះ​នៃ​ការ​ផ្គត់ផ្គង់​។​ធនាគារ​បាន​លើកឡើង​ទៀត​ថា​ ​តម្រូវ​ការ​ខ្លាំង​បាន​បណ្តាលមកពី​ “​ពិធីបុណ្យ​សំខាន់​ៗ​ ​និង​ការ​ស្តុក​ទុក​នៅ​តំបន់​អាស៊ី​” ​រួម​ជាមួយនឹង​ការ​ឡើងថ្លៃ​នៃ​រូបិយប័ណ្ណ​ធៀប​នឹង​ប្រាក់ដុល្លារ​អាមេរិក​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ​ថៃ​ ​និង​វៀតណាម​។​ការ​ធ្លាក់ចុះ​នៃ​ការ​ផ្គត់ផ្គង់​កំពុង​ប៉ះពាល់​ដល់​ “​អ្នក​ផលិត​អង្ករ​ភាគច្រើន​នៅ​អាស៊ី​ ​រួម​ទាំង​ប្រទេស​ចិន​ ​ឥណ្ឌា​ ​មី​យ៉ា​ន់​ម៉ា​ ​ថៃ​ ​និង​វៀតណាម​”​។​ធនាគារ​នេះ​បាន​និយាយ​ថា​កត្តា​មួយទៀត​គឺ​ “​ការ​ប្រមូល​ផល​បាន​ទាប​ ​និង​ទឹកជំនន់​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ក្នុង​ខែកញ្ញា​ឆ្នាំមុន​។​តម្លៃ​អង្ករ​អន្តរជាតិ​ ​ដោយ​ផ្អែកលើ​តម្លៃ​អង្ករ​គ្រាប់​វែង​ (​ខូច​៥​ភាគរយ​) ​នៅ​ប្រទេស​ថៃ​ ​ជាមធ្យម​ ​៤​៣​៧​ដុល្លារ​ក្នុង​មួយ​តោន​កាលពីឆ្នាំមុន​ ​ធ្លាក់ចុះ​ពី​៤​៥​៨​ ​ដុល្លារ​ក្នុង​មួយ​តោន​នៅ​ឆ្នាំ​២​០​២​១​ ​និង​៤​៩​៧​ ​ដុល្លារ​ក្នុង​មួយ​តោន​នៅ​ឆ្នាំ​២​០​២​០​។​កត្តា​ជាច្រើន​បាន​រួមចំណែក​ដល់​ការ​កើន​ឡើង​តម្លៃ​អង្ករ​១​១​ ​ភាគរយ​នៅ​ក្នុង​ត្រីមាស​ទី​១​៖​ ​តម្រូវ​ការ​ខ្ពស់​បណ្តាលមកពី​ពិធីបុណ្យ​ធំ​ៗ​ ​និង​ការ​ស្តុក​ទុក​ឡើងវិញ​នៅ​ទំ​បន់​អាស៊ី​ ​និង​ការ​ឡើងថ្លៃ​រូបិយប័ណ្ណ​ធៀប​នឹង​ប្រាក់ដុល្លារ​អាមេរិក​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​៕​A​K​P​/KhmerTimes


Powered by Blogger.