លោកសុនឆ័យ​ធា​នាប្រាក់ខែ​គោលកម្មករដ​ល់៣០០​​ដុល្លារ

នៅក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្រនៅស្រុកសូត្រនិគមខេត្តសៀមរាបកាលពីចុងសប្តាហ៍កន្លងទៅលោកសុនឆ័យអនុប្រធានគណបក្សភ្លើងទៀនបានថ្លែងថា បើគណបក្សភ្លើងទៀនដឹកនាំប្រទេសប្រាក់ខែគោលរបស់កម្មករ កម្មការិនីខ្មែរ ត្រូវតែបាន៣០០ដុល្លារគ្រប់ៗគ្នា។ការលើកឡើងរបស់មេដឹកនាំគណបក្សប្រឆាំងដូច្នេះបានធ្វើឡើងខណៈកម្មករខ្មែរនៃវិស័យវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើងនៅពេលនេះកំពុងទទួលបានប្រាក់ខែអប្បបរមា២០០ដុល្លារក្នុងមួយខែ។ នៅពីមុខអ្នកគាំទ្រជាច្រើននិងស្នូរទះដៃលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនបានលើកឡើងថាគណបក្សភ្លើងទៀនអាចធានាដល់កម្មករកម្មការិនីខ្មែរត្រូវតែបានទទួលប្រាក់ខែគោលយ៉ាងតិច៣០០គ្រប់ៗគ្នា បើគណបក្សភ្លើងទៀនដឹកនាំប្រទេស។ លោកថាឲ្យគណបក្សសាកល្បងមើលសិន ប្រសិនបើមិនជឿហើយបើមិនអាចធ្វើទៅបានក្នុងរយៈពេល៥ឆ្នាំនោះប្រជាពលរដ្ឋនឹងដេញទៅវិញ។ក្រសួងការងារកម្ពុជាមិនឃើញមានប្រតិកម្មអ្វីទេចំពោះការលើកឡើងជាសាធារណៈរបស់បក្សប្រឆាំងដូច្នេះ។ក៏ប៉ុន្តែការកំណត់ប្រាក់ឈ្នួលអប្បបរមាដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនបានធ្វើកន្លងមករហូតបច្ចុប្បន្ននេះគឺធ្វើឡើងតាមយន្តការចរចាត្រីភាគីតាមរយៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ការចរចាត្រីភាគីជុំវិញប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យកាត់ដេរផលិតស្បែកជើងនិងសម្ភារៈធ្វើដំណើរ តែងធ្វើឡើងជារៀងរាល់ឆ្នាំ ដោយភាគីទាំង៣និយោជិត សហជីបតំណាងនិយោជក និងភាគីរដ្ឋាភិបាល បានធ្វើឡើងយោងទៅលើការសិក្សានូវលក្ខណៈវិនិច្ឆ័យចំនួន៧ចំណុចទាក់ទងទៅនឹងសង្គមសេដ្ឋកិច្ចជាដើម។សម្រាប់ឆ្នាំ២០២៣នេះប្រាក់ឈ្នួលគោលកម្មករវិស័យកាត់ដេរ គឺ២០០ដុល្លារ រួមនឹងប្រាក់ថែមម៉ោង ប្រាក់លើកទឹកចិត្តផ្សេងៗទៀត កម្មករម្នាក់អាចមានចំណូលសរុបជាង២០០ដុល្លារក្នុង១ខែ។លោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានថ្លែងថាការលើកឡើងរបស់បក្សប្រឆាំងគ្រាន់តែជាសារនយោបាយមុនបោះឆ្នោតប៉ុណ្ណោះ។ក៏ប៉ុន្តែជាក់ស្តែងគឺមិនអាចទៅរួចនោះទេ។ តាមលោក សួង ហួត វាជាការល្អសម្រាប់កម្មករបើបានប្រាក់ខែខ្ពស់ ក៏ប៉ុន្តែគេក៏ត្រូវមានការថ្លឹងថ្លែងដែររវាងប្រាក់ឈ្នួលនិងលទ្ធភាពអ្នកវិនិយោគលើវិស័យនេះ។លោកថាកម្ពុជាមានប្រាក់ឈ្នួលប្រហាក់ប្រហែលប្រទេសអាស៊ានផ្សេងទៀត តែសមត្ថភាពផលិតកម្មនៅចាញ់វៀតណាមនៅឡើយ៕RFI

លោកសុនឆ័យអនុប្រធានគណបក្សភ្លើងទៀន។រូបសហការី



Powered by Blogger.