ទីបំផុតឧក​ញ៉ាជាសារ៉ននិងបក្ខពួកត្រូវបា​​នឃាត់ខ្លួនពាក់ព័ន្ធការរ​កស៊ីវិនិយោ​គ​ដីឡូតិ៍

 ទីបំផុតឧកញ៉ាជា ​សារ៉ន​និង​មនុស្ស​ជិត​១០​នាក់​ទៀតត្រូវ​បាន​កង​កម្លាំង​សមត្ថ​កិច្ច​ខេត្ត​កំពត​ ធ្វើ​ការ​ឃាត់​ខ្លួន ​ពាក់​ព័ន្ធ​ករណី ​ឆរបោក ​ប្រជា​ពលរដ្ឋ ​ក្រោម​រូប​ភាព​វិនិយោគ​ដីឡូតិ៍ ​នៅស្រុក​ឈូក​ខេត្ត​កំពត​។​ ការ​ឃាត់​ខ្លួន​ឧកញ៉ា ​វិយោគ​ដីឡូតិ៍​នេះ ​ធ្វើ​ឡើង​ ខណៈ​ដែល​ លោក ​ម៉ៅ ​ធនិន​ អភិបាល​ខេត្ត​កំពត ​បាន​បើក​វេទិកា​សា​ធារ​ណៈ​ជាមួយ​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ដែល​អះ​អាង​ថា​ចាញ់​បោក​ក្រុម​ហ៊ុន​អស់​ប្រាក់​សរុប​ជិត​៤០​លាន​ដុល្លារ​។ការឃាត់​ខ្លួនឧកញ៉ា រកស៊ីដីឡូតិ៍ ជា សារ៉ន និង​មនុស្សជិត១០​នាក់ទៀតនោះ គឺដោយសារតែ​មានពលរដ្ឋ​យ៉ាងហោចណាស់ ២,៤៦១ គ្រួសារ មានសរុបទឹកប្រាក់ជិត៤0លានដុល្លាទាំងនៅខេត្ត​កំពត និង​ខេត្ត​ផ្សេងៗទៀត ត្រូវចាញ់ការបោកបញ្ឆោត របស់ក្រុមវិនិយោគដីឡូតិ៍ ជា សារ៉ន រៀលធី។ នេះជាការគូសបញ្ជាក់​តាម​ហ្វេសប៊ុក​របស់​ស្នងការ​នគរបាល​ខេត្តកំពត។ពលរដ្ឋដែល​ចាញ់បោក​ក្រុម​ហ៊ុនដីឡូតិ៍​នេះ បានរៀបរាប់ទាំងទឹក​ភ្នែក​ប្រាប់​លោក ម៉ៅ ធនិនអភិបាល​ខេត្ត​កំពត​នៅថ្ងៃទី២២មេសា​ថា ពួកគេម្នាក់​ៗ​ត្រូវបាន​ក្រុមបណ្តាញ​របស់លោក ជា សារ៉ន បញ្ចុះបញ្ចូល​ឲ្យ​ខ្ចី​លុយ​ពី​ស្ថាប័នមីក្រូហិរញ្ញវត្ថុ​ម្នាក់រាប់ម៉ឺនដុល្លារ​ដើម្បី​ទិញដីឡូតិ៍របស់​លោក ជា សារ៉ន ដោយ​កម្មវត្ថុ​នៃការ​ខ្ចី​ទៅទិញ​គ្រឿងចក្រកសិកម្មឬ​ដីស្រែទៅវិញ។ប៉ុន្តែ​ពេល​ដែល​លុយ​កម្ចីធ្លាក់​មក​ ភ្នាក់ងារ​លោក ជា សារ៉ន បាននាំទៅ​ផ្តិត​មេដៃ​ដើម្បីទិញដីឡូតិ៍​ទៅវិញ ខណៈ​ដែលពលរដ្ឋទាំងនោះ មិនមាន​ប្រាក់​ចំណូល​ប្រចាំ​ខែ។តាមការសួរដេញដោល​របស់លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត ចំពោះមុខ​មនុស្សប្រមាណ៣០០០នាក់នៅវត្តអង្គឈូក ក្នុងស្រុកឈូក ពលរដ្ឋ​ ដោយមានទាំងតំណាងក្រុមហ៊ុនជា សារ៉ន រៀលធី ចូល​រួម​ផងនោះ ពលរដ្ឋ​បានទទួចឲ្យលោក ​ម៉ៅ ធនិន ជួយអន្តរាគមន៍ករណីនេះ ដោយសារតែពួកគេជាប់​បំណុល​ប្រឈម​នឹងការ​រឹបអូសផ្ទះ និង​ដីធ្លី ពីព្រោះ​តែ​គ្មានលុយ​សង​ទៅ​ម្ចាស់​បំណុលវិញ។ លោក ម៉ៅ ធនិន បាន​ចាត់​បញ្ហា​នេះជាបង្កឡើង​ដោយ​ក្រុម​អ្នកមានលុយ​ខ្ចីឃុបឃិតជាមួយក្រុមហ៊ុនដីឡូតិ៍ ជា សារ៉ន។នៅមុនពេល​ឃាត់​ខ្លួន លោក ជា សារ៉ន ដែលមានងារជាឧកញ៉ា បានឡើង​ឆ្លើយតប​នៅចំពោះ​មុខ​ពលរដ្ឋរាប់ពាន់​គ្រួសារ និងអភិបាល​ខេត្តថា ខ្លួនទទួលកំហុស​គ្រប់យ៉ាង​ជំនួស​បុគ្គលិក​របស់គាត់។ តែលោក​នៅតែអះអាងថា ក្រុម​ហ៊ុន​របស់​ខ្លួនល្អតាំងដើមមក ទើបពលរដ្ឋមានការជឿជាក់​នាំគ្នាវិនិយោគរាប់សិបលានដុល្លារ​តាំងពីអំឡុង​កូវីដ១៩។ ប៉ុន្តែលោក អះអាងថា ​នៅខែកុម្ភៈ២០២៣ ក្រុម​ហ៊ុន​នេះ​បានបោះទុន​សង់អាគារនៅភ្នំពេញ​អស់លុយ២០លាន​ដុល្លារ​ ទើបអស់លុយ​បម្រុង ពីព្រោះតែលក់​អាគារខុនដូរលែងដាច់៕RFI

រូបភាព៖nokorwatnews

Powered by Blogger.