នាយករដ្ឋមន្រ្តី​ហ៊ុន​សែ​នអប​អរសាទរការ​បំ​បែកកំណត់ត្រាឯ​តទគ្គកម្មពិភ​ព​លោក​«បេះដូងច្រើន​ជាងគេលើ​ពិភ​ពលោក»

 សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនបានអបអរសាទរកម្ពុជាដែលបានបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក«បេះដូងច្រើនជាងគេលើពិភពលោក»។នៅលើទំព័រហ្វេសប៊ុកផ្លូវការសម្តេចនាយករដ្ឋមន្ត្រីបានសរសេរថា សូមអរគុណនិងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង អត់ធ្មត់ របស់ក្រុមការងារយុវជននិងប្រជាពលរដ្ឋគ្រប់ទិសទីដែលបានចូលរួមក្នុងកិច្ចការងារនេះ ដែលជាការបង្ហាញពី «ភាសាបេះដូង»សម្រាប់កម្ពុជាយើង។តំណាងស្ថាប័ន Guinness World Record ប្រគល់វិញ្ញាបនបត្រជូនលោក ហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដោយទទួលស្គាល់ថាកម្ពុជាទទួលបានបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកសម្រាប់ការតាំងបង្ហាញបេះដូសក្រដាសដ៏ច្រើនជាងគេលើពិភពលោក។សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលនឹងប្រារព្ធពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ បេះដូងក្រដាសសរុបចំនួន៣,៩១៧,៨០៥ត្រូវបានដាក់តាំងក្នុងបរិវេណប្រាសាទអង្គរវត្ត។ចក្រភពអង់គ្លេសបានបង្កើតកំណត់ត្រាពីមុនក្នុងឆ្នាំ២០១៩ ជាមួយនឹងបេះដូងក្រដាសចំនួន៥៣,៧០៤ ។ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣ កម្ពុជា​ក៏​ព្យាយាម​បំបែក​ឯតទគ្គកម្ម​ពិភពលោក​មួយទៀត​សម្រាប់​ព្រឹត្តិការណ៍រាំចង្វាក់ Madison ដ៏ធំ​បំផុតផងដែរ​៕AKP/Khmer Times

លោកហ៊ុន ម៉ានី(ឆ្វេង)ទទួលវិញ្ញាបនបត្រពីតំណាងស្ថាប័នGuinness World Record (ស្តាំ)។Khmer Times

Powered by Blogger.