ប្រធានាធិបតីកូរ៉េច្រៀងភ្លាមៗក្នុងពិធីជប់លៀងនៅសេតវិមាន
ប្រធានាធិបតីកូរ៉េខាងត្បូងបានទទួលការស្វាគមន៍យ៉ាងអធិកអធមនៅពេលដែលលោកបានសម្តែងបទចម្រៀងនៅក្នុងពិធីជប់លៀងមួយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកនៅសេតវិមាន។ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៦ថ្ងៃនៅសហរដ្ឋអាមេរិក។ នៅល្ងាចថ្ងៃទី២៦ខែមេសា លោក Yoon និងភរិយាបានចូលរួមក្នុងពិធីជប់លៀងមួយដែលរៀបចំដោយប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នៅសេតវិមាន។នេះជាអាហារពេលល្ងាចរដ្ឋសេតវិមានលើកទី២ចាប់តាំងពីលោក Joe Biden ចូលកាន់តំណែង។ ពិធីជប់លៀងរដ្ឋពីមុនគឺសម្រាប់ប្រធានាធិបតីបារាំង Emmanuel Macron កាលពីខែធ្នូឆ្នាំមុន។អ្នកនយោបាយនិងអ្នកល្បីល្បាញជាច្រើនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីជប់លៀងរបស់រដ្ឋ។ប្រភពខ្លះបានឲ្យដឹងថាពិធីជប់លៀងនេះមានភ្ញៀវចូលរួមប្រមាណ២០០នាក់។លោក Biden បានប្រាប់Yoonបន្ទាប់ពីអូសមេដឹកនាំកូរ៉េខាងត្បូងឡើងលើឆាកនៅចុងបញ្ចប់នៃពិធីជប់លៀងថា"យើងដឹងថា 'American Pie' គឺជាបទចម្រៀងដែលលោកចូលចិត្តបំផុត"។លោក Yoon បានសារភាពថា "បាទ ត្រូវហើយ" ដោយបន្ថែមថាលោកចូលចិត្តបទចម្រៀង "American Pie" របស់តន្ត្រីករ Don McLean ដែលបានចេញផ្សាយក្នុងឆ្នាំ១៩៧១ តាំងពីលោកនៅរៀន។លោក Bidenបានប្រាប់Yoon ថា "យើងចង់ឮអ្នកច្រៀងចម្រៀងនោះ"។បន្ទាប់ពីការស្នើរបស់ប្រធានាធិបតី Bidenលោកប្រធានាធិបតីYoonបានច្រៀងបទមួយនៅចំពោះមុខអ្នកដែលចូលរួមក្នុងពិធីជប់លៀង។ ការសម្តែងភ្លាមៗរបស់ប្រធានាធិបតីកូរ៉េបានធ្វើឱ្យហ្វូងមនុស្សទះដៃយ៉ាងខ្លាំង។ លោកប្រធានាធិបតី Biden និងភរិយារបស់លោកទាំង២បានបង្ហាញការចាប់អារម្មណ៍ចំពោះការសម្តែងរបស់លោកប្រធានាធិបតី Yoon។លោក Biden បាននិយាយថា៖«ខ្ញុំមិនគិតថាលោកអាចច្រៀងបែបនោះទេ។លោកប្រធានាធិបតីBidenបាននិយាយថា តន្ត្រីករ McLean មិនអាចមកសេតវិមានដើម្បីចូលរួមពិធីជប់លៀងបានទេ ។ប៉ុន្តែបានផ្ញើហ្គីតាដែលចុះហត្ថលេខាដោយគាត់។ ប្រធានាធិបតីអាមេរិកបានផ្តល់ហ្គីតានេះដល់មេដឹកនាំកូរ៉េ។នេះមិនមែនជាលើកទី១ទេ ដែលលោកYoonឡើងច្រៀងជាសាធារណៈ។ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឆ្នាំ២០២១លោកបានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍កូរ៉េដ៏ពេញនិយមមួយនិងបានសម្តែងបទចម្រៀង K-pop ៕ប្រភពAFP
Post a Comment