កម្ពុជានិ​ងចិនពង្រឹងទំនាក់​ទំនងសន្តិសុ​ខ

 កាលពីថ្ងៃសៅរ៍ទីប្រឹក្សារដ្ឋចិននិងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈលោកWang Xiaohongនិងសម្តេចស ខេងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើជាសហប្រធានកិច្ចប្រជុំបូកសរុបសកម្មភាពកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ប្រចាំឆ្នាំរវាងចិននិងកម្ពុជា។

យោងតាមការសម្រេចបានដោយមេដឹកនាំនៃប្រទេសទាំង២ លោក Wang បាននិយាយថានាយកដ្ឋានអនុវត្តច្បាប់នៃប្រទេសចិននិងកម្ពុជាបានទទួលសមិទ្ធផលគួរឱ្យកត់សម្គាល់នៅក្នុងសកម្មភាពកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងទទួលបាននូវបទពិសោធន៍ដ៏មានតម្លៃជាច្រើន។លោកបានបន្តថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីអនុវត្តនូវអ្វីដែលបានឯកភាពគ្នារបស់មេដឹកនាំនៃប្រទេសទាំង២ដោយពង្រឹងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅបន្ថែមទៀតក្នុងការទប់ស្កាត់ហានិភ័យសន្តិសុខនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីផ្តល់ផលប្រយោជន៍ឱ្យប្រទេសនិងប្រជាជនទាំង២កាន់តែប្រសើរឡើង ។ដូច្នេះការរួមចំណែកកាន់តែច្រើនក្នុងការកសាងសហគមន៍ចិន-កម្ពុជាដែលមានជោគវាសនារួមគ្នាក្នុងយុគសម័យថ្មី។ដោយលើកឡើងពីសមិទ្ធផលដែលសម្រេចបានក្នុងសកម្មភាពកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់សម្តេចស ខេងឧបនាយករដ្ឋមន្រ្តីបាននិយាយថាកម្ពុជាមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្តការឯកភាពរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសន្តិសុខការអនុវត្តច្បាប់រវាងប្រទេសទាំង២និងធ្វើការរួមគ្នាដើម្បីកសាងសហគមន៍កម្ពុជា-ចិនដែលមានជោគវាសនារួមគ្នា។ថ្នាក់ដឹកនាំទាំង២បានចុះហត្ថលេខាលើផែនការការងារដើម្បីបន្តជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ប្រចាំឆ្នាំរវាងប្រទេសចិននិងកម្ពុជា៕Chinadaily/Khmer Times


Powered by Blogger.