នាយ​​ក​រដ្ឋមន្ត្រីហ៊ុនសែ​ន៖ប​ញ្ហាបម្រែប​​ម្រួល​អា​​កាសធាតុ​មានសភាពកា​​​ន់តែធ្ងន់ធ្ងរ

 សម្តេចនាយក​រដ្ឋមន្ត្រីហ៊ុន សែនមានប្រសាសន៍ថាការប្រែប្រួល​អាកាសធាតុ​លើ​ពិភពលោក​កំពុង​បង្ក​បញ្ហា​ធំៗជាច្រើន​។ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​សម្ភព​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ នៅ​ព្រឹក​នេះសម្តេចហ៊ុន សែន បាន​ថ្លែង​ថាការប្រែប្រួលអាកាសធាតុកាន់តែ​ធ្ងន់ធ្ងរ។សម្តេចនាយករដ្ឋមន្ត្រីបានបន្តទៀតថាប្រជាជនកម្ពុជាបានឆ្លងកាត់ពុទ្ធទំនាយជាច្រើនលើករួចមកហើយ វាលទី១គឺសង្រ្គាមនិងវាលទី២គឺភាពអត់ឃ្លាន ចំណែកវាលទី៣គឺ ការរីករាលដាលជំងឺឆ្លងដែលយើងពិតជាមិនអាចឆ្លងកាត់បានទេ ព្រោះដោយសារតែការប្រែប្រួលអាកាសធាតុនិងមេរោគផ្សេងៗកាន់តែកើនឡើងដែលយើងត្រូវប្រុងប្រយ័ត្ន។បម្រែបម្រួលអាកាសធាតុបានក្លាយទៅជាហានិភ័យដ៏ធំបំផុតមួយដែលប្រឈមមុខនឹងមនុស្សជាតិក្នុងសតវត្សទី២១។ នៅពេលដែលផែនដីបន្តឡើងកំដៅភាពធ្ងន់ធ្ងរនៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅតែបន្តកាន់តែកើនឡើងនិងរីកកាន់តែធំដែលជំរុញឱ្យយើងមានការយកចិត្តទុកដាក់ក្នុងការស្វែងរកដំណោះស្រាយជាបន្ទាន់។ដូចនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ (CCCSP) ដែលបន្ស៊ីគ្នាជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលមានស្រាប់ ដើម្បីធានាបាននូវភាពរលូនជាយុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុជាច្រើន ស្របជាមួយកការបន្សាំខ្លួន ឧស្ម័នផ្ទះកញ្ចក់ (GHG) ការកាត់បន្ថយ និងការអភិវឌ្ឍន៍កាបូនទាប៕AKP/Khmer Times




 

Powered by Blogger.