សម្តេ​​ច​ក្រ​ឡាហោ​មស​​ ខេងនិ​ងឯក​ឧត្តមវ៉ាង ​​​ស៊ាវហុង​អ​ញ្ជើញដឹក​​នាំ​​កិច្ចប្រជុំបូក​ស​រុបលទ្ធផល​កា​​រ​​អនុវត្តច្បាប់​កម្ពុជា​​​-ចិន

 ចិន៖ព្រឹកថ្ងៃទី២៩ខែមេសា ឆ្នាំ២០២៣សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តម វ៉ាង ស៊ាវហុង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២២រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារ Rui An នៃសាធារណរដ្ឋប្រជាមានិតចិន។

ជាកិច្ចចាប់ផ្ដើមឯកឧត្តម ស៊ី តាថុង អនុរដ្ឋមន្រ្តី នៃក្រសួងសន្តិសុខសាធារណៈចិន និងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងសុន្ទរកថាស្ដីអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងភាគីទាំងពីរ។បន្ទាប់មកឯកឧត្តម វ៉ាង ស៊ាងហុងសមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏បានអញ្ជើញថ្លែងសុន្ទរកថាវាយតម្លៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ។ក្នុងឱកាសនោះដែរឯកឧត្តមវ៉ាងស៊ាងហុងបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានសម្ដេចក្រឡាហោមសខេងនិងគណៈប្រតិភូព្រមទាំងបានជម្រាបជូនអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានរដ្ឋចិន និងសម្ដេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ដ៏ល្អជាមួយកម្ពុជា និងសង្ឃឹមជឿជាក់ថា តាមរយៈកិច្ចប្រជុំនាឱកាសនេះភាគីទាំងពីរនឹងកាន់តែធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅរាក់ទាក់ពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី និងសហការី ព្រមទាំងការផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរក្នុងការសម្របសម្រូលដល់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចក្រឡាហោម ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា លទ្ធផលនៃកិច្ចប្រជុំនេះនឹងរួមចំណែកកាន់តែសកម្មដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ និងស៊ីជម្រៅរវាងភាគីទាំងពីរ។បន្ទាប់ពីកិច្ចប្រជុំបានប្រព្រឹត្តិទៅក្នុងបរិយកាសប្រកបដោយមិត្តភាព និងសហប្រតិបត្តិការស៊ីជម្រៅភាគីទាំងពីរក៏បានចុះហត្ថលេខាលើផែនការងារ ស្ដីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន។ ជាមួយគ្នានោះបន្ទាប់ពីការចុះហត្ថលេខា ឯកឧត្តម វ៉ាង ស៊ាវហុង រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន ក៏បានអញ្ជើញបំពាក់មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង ជូនសម្ដេចក្រឡាហោម ស ខេង, ឯកឧត្តម សន្តិបណ្ឌិត សុខ ផល, ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផងដែរ។សូមបញ្ជាក់ថាតបតមការអញ្ជើញរបស់ឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិននិងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោមសខេងបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ដំណើរទស្សនកិច្ចនេះគឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងមហាផ្ទៃនិងក្រសួងសន្តិសុខសាធារណៈចិន៕សហការី

























Powered by Blogger.