បុណ្យចូល​ឆ្នាំខ្មែរថ្ងៃទី១ខេ​ត្តសៀមរាបមានទេ​សចរជាង៤៣ម៉ឺន​នាក់

ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរស្របពេលដែលខេត្តសៀមរាបរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តខួប១០ឆ្នាំខេត្តនេះមានទេសចរសរុបជាង៤៣ម៉ឺននាក់ដើរកម្សាន្ត។តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ភ្ញៀវទេសចរដើរកម្សាន្តពេលបុណ្យឆ្នាំថ្ងៃទី១ គឺខេត្តសៀមរាប ឈរនៅកំពូលតារាង ដែលមានទេសចរជាតិអន្ដរជាតិសរុប ៤៣៦,៦៧៩នាក់។ ក្រសួងទេសចរណ៍សង្កេតឃើញថា ចរន្តនៃការដើរកម្សាន្តក្នុងបុណ្យប្រពៃណីជាតិឆ្នាំ២០២៣នេះ មានសភាពផុសផុលខ្លាំងធៀបនឹងថ្ងៃចូលឆ្នាំថ្ងៃទី១កាលពីឆ្នាំ២០២២។ តួលេខខាងលើមានការកើន ឡើងប្រមាណ ១៤៣,១៩% ធៀបនឹងថ្ងៃចូលឆ្នាំទី១ ឆ្នាំ២០២២ ដែលភ្ញៀវសរុបមានត្រឹមប្រមាណ ៨៦ម៉ឺននាក់ប៉ុណ្ណោះតាមបណ្ដាខេត្តសំខាន់ៗមួយចំនួន។
ក្រៅពីខេត្តសៀមរាប ក្នុងនោះបាត់ដំបងមានទេសចរជាង ៣០ម៉ឺននាក់ បន្ទាយមានជ័យជាង១០ម៉ឺននាក់ កំពង់ឆ្នាំងជាង១០ម៉ឺននាក់ កំពង់ជិត១០ម៉ឺននាក់ ព្រះសីហនុជាង១០ម៉ឺននាក់ ស្វាយរៀងជាង១៤ម៉ឺននាក់។ល៕Khmer Times


Powered by Blogger.