និស្សិត​ដែល​​រត់គេចពីសង្រ្គាមម​ក​​ដល់កម្ពុ​ជាវិញ​ហើ​យ

 នាព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២៣នេះក្រុមនិស្សិតខ្មែរចំនួន៦នាក់ដែលរត់គេចពីសង្រ្គាមនៅ​ប្រទេសស៊ូដង់បានមកដល់ប្រទេសកម្ពុជាវិញហើយ ដោយមានការទទួលស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំសហគមន៍ និងក្រុមគ្រួសារ។

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ នៅថ្ងៃម្សិលមិញបានសរសេរថាក្រុមនិស្សិតដែលស្នាក់នៅ​បណ្ដោះអាសន្ននៅប្រទេសអារ៉ាប៊ីសាអូឌីតនឹងធ្វើដំណើរតាមជើងហោះហើរដល់កម្ពុជា នាព្រឹកថ្ងៃទី២៩ខែមេសាវេលាម៉ោង៩និង៣០នាទី។នៅព្រលានយន្តហោះអន្ដរជាតិភ្នំពេញនាព្រឹកថ្ងៃនេះ លោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទក៏បានទៅទទួលក្រុមនិស្សិតទាំង៦នាក់ផងដែរ។ លោកស្រីបាននាំយកថវិការបស់លោក ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំទៅប្រគល់ជូននិស្សិតទាំងនោះ ដោយម្នាក់ៗ ទទួលបាន ២០០ដុល្លារ ព្រមទាំងថ្លៃធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញផងដែរ៕Khmer Times


Powered by Blogger.