សម្ដេច​​ហ៊ុន សែន​រំម្លឹកពេ​លត្រូវរបួស​ភ្នែក​ឆ្វេងកាលពី​៤៨ឆ្នាំមុន

 សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានរម្លឹកពីការដែលសម្ដេចត្រូវរបួសភ្នែកឆ្វេងកាលពី៤៨ឆ្នាំមុន(១៦មេសា១៩៧៥-១៦មេសា ២០២៣) ក្នុងការប្រយុទ្ធដើម្បីរំដោះជាតិមាតុភូមិនិងបានអំពាវនាវត្រូវរួមគ្នារក្សាសន្តិភាពឱ្យខាងតែបាន។នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៣ សម្ដេចនាយករដ្ឋមន្ត្រីបានសរសេរថា«៤៨ឆ្នាំមុន ពេលនេះ ខ្ញុំកំពុងសន្លប់បន្ទាប់ពីត្រូវរបួសភ្នែកឆ្វេង(១៦មេសា១៩៧៥-១៦មេសា២០២៣)។សង្រ្គាមវាបែបនេះហើយបំផ្លាញគ្រប់យ៉ាងរាប់ទាំងជិវិតមនុស្ស។សំណាងល្អ ខ្ញុំនៅមានជិវិតនិងបានចូលរួមកសាងសន្តិភាព និងរក្សាសន្តិភាព ដែល៤៨ឆ្នាំក្រោយប្រជាជនបានសប្បាយរីករាយក្រោមម្លប់នៃសន្តិភាពនេះ”។ សម្ដេចតេជោគូសបញ្ជាក់បន្តថា« រក្សាសន្តិភាពបាន គឺរក្សាបានគ្រប់យ៉ាង រាប់ទាំងជិវិតមនុស្សដែលយើងត្រូវរួមគ្នារក្សាសន្តិភាពនេះឱ្យខាងតែបាន»៕AKP 




Powered by Blogger.