អ្នកសារព័ត៌មានជាង១០០០នាក់បានចុះឈ្មោះយកព័ត៌មានក្នុងអំឡុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២
គិតត្រឹមថ្ងៃទី ២៧ ខែមេសាអ្នកសារព័ត៌មានសរុបចំនួន១.២៣៧ នាក់បានចុះឈ្មោះដើម្បីយកព័ត៌មានពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា។តួលេខនេះត្រូវបានបង្ហាញដោយអគ្គនាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន ដែលទទួលបន្ទុកចុះបញ្ជីប្រព័ន្ធផ្សព្វផ្សាយ។ក្នុងចំណោមអ្នកសារព័ត៌មានដែលបានចុះឈ្មោះមានអ្នកយកព័ត៌មានចំនួន១៦២នាក់មកពី១៦ ប្រទេស។ដើម្បីធានាបាននូវដំណើរការល្អសម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍កីឡានាពេលខាងមុខកម្ពុជាបានសម្រេចមិនយកថ្លៃសិទ្ធិផ្សព្វផ្សាយ បង្កើតមជ្ឈមណ្ឌលសារព័ត៌មានចំនួន២និងផ្តល់ជូនការតភ្ជាប់អ៊ីនធឺណិតនិង Wi-Fi ដោយឥតគិតថ្លៃនៅគ្រប់កន្លែងប្រកួត។ដើម្បីអោយព្រឹត្តិការណ៍ស៊ីហ្គេមប្រព្រឹត្តិទៅដោយរលូននិងភាពអស្ចារ្យកម្ពុជាបានសម្រេចចិត្តមិនគិតថ្លៃរាល់ការចូលទស្សនាកីឡាទាំងអស់ រួមទាំងអាហារ ការស្នាក់នៅ និងការធ្វើដំណើរសម្រាប់ប្រតិភូកីឡាមកពីចំនួន១១ប្រទេស។ ចំណាត់ការនេះត្រូវបានចាត់ទុកថាជាការទាក់ទាញភ្ញៀវទេសចរមកកម្ពុជាក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដោយនឹងជំរុញវិស័យទេសចរណ៍របស់ខ្លួន។កម្ពុជានឹងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២មាន៣៧ប្រភេទកីឡានិងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលមានកីឡា១៣ប្រភេទដែលគ្រោងនឹងធ្វើនៅខែឧសភានិងមិថុនាខាងមុខ។ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងមានការចូលរួមពីអត្តពលិករហូតដល់ទៅ១២,០០០នាក់ដែលនឹងមកប្រកួតប្រជែងដណ្តើមមេដាយ។ជាមួយនឹងពាក្យស្លោក“កីឡារស់ក្នុងសន្តិភាព”ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើក៣២នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ដល់១៧ ឧសភា នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កំពត និងកែប៕VNA/Khmer Times
Post a Comment