ប្រតិភូសម្ព័ន្ធសមាគ​​មសារព័​ត៌មា​នក​ម្ពុជាសម្តែងកា​រគួរស​ម​គោរព​រាយការ​ណ៍​​ជូនរដ្ឋមន្ត្រីក្រសួងព័​ត៌​មាន

 (ភ្នំពេញ)៖ឯកឧត្តមហ៊ុយ វណ្ណៈនាព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូសម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជាចូលជួបសម្តែងការគួរសមនិងគោរពជូនពរឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីគោរពរាយការណ៍ជូនអំពីបេសកកម្មរបស់សម្ព័ន្ធសមាគមសារព័ត៌មាន និងគោរពជូនពរឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ នៅក្នុងជំនួបសម្តែងការគួរសមនោះ ឯកឧត្តម ហ៊ុយ វណ្ណៈ បានរាយការណ៍អំពីគោលបំណងក៏ដូចជាបេសកកម្មចម្បងនៅក្នុងការបង្កើត «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា»ដោយមានបេសកកម្មសំខាន់ៗចំនួន៤៖ទី១.«សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា»នឹងធ្វើសេចក្តីថ្លែងការណ៍រួមគ្នានៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានអន្តរជាតិ៣ឧសភា។ទី២.«សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា»នឹងធ្វើសេចក្តីថ្លែងការណ៍រួមគ្នាក្នុងករណីមានរបាយការណ៍សេចក្តីថ្លែងការណ៍និងការផ្សព្វផ្សាយទាំងឡាយណាដែលប៉ះពាល់ដល់តម្លៃតួនាទីសារព័ត៌មានកម្ពុជាឬធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា។ទី៣. «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា»នឹងធ្វើសេចក្តីថ្លែងការណ៍រួមគ្នា និងរួមគ្នារកវិធីអន្តរាគមន៍ដើម្បីការពារសិទ្ធិនិងតួនាទីសារព័ត៌មានដែលទទួលរងភាពអយុត្តិធម៌ឬការបំពានលើកិត្តិយសនិងលើរូបរាងកាយអ្នកសារព័ត៌មាន។ទី៤. «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា» នឹងសិក្សាលទ្ធភាពក្នុងការបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មានយ៉ាងហោច៦ខែម្តងដើម្បីរួមចំណែកពង្រឹងសីលធម៌វិជ្ជាជីវៈនិងសមត្ថភាពអ្នកសារព័ត៌មានគ្រប់ទម្រង់។ឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងកោតសរសើរគំនិតផ្តួចផ្តើមក្នុងការបង្កើតនិងចងសម្ព័ន្ធសមាគមនេះ ដើម្បីងាយស្រួលក្នុងការធ្វើការងារ និងជួយគ្នាទៅវិញទៅមក ក៏ដូចជាតម្រង់ទិសក្នុងការងារព័ត៌មាននិងការផ្សព្វផ្សាយនៅកម្ពុជាយើងឱ្យកាន់តែបានល្អប្រសើរ៕SWIFT NEWS 











Powered by Blogger.