សម្តេចហ៊ុ​​ន​​ សែ​នបង្ហើបថា​ច​​ង់​សា​ក​ល្បងឈរ​ឈ្មោះ​ធ្វើជាមេឃុំ​​ពេល​លាលែងពីតំ​​ណែ​ងនា​យ​ករដ្ឋម​ន្ត្រី

សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា​បាន​​បង្ហើបឱ្យដឹងថា នៅពេលខាងមុខសម្តេចចង់សាកល្បងឈរឈ្មោះធ្វើជាមេឃុំម្តងដើម្បី​ដឹងឱ្យបានច្បាស់ពីការងាររបស់មេឃុំស្មៀនឃុំនិងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនៅក្នុងឃុំ។

ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីប្រគល់​សញ្ញា​​បត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នាព្រឹក​ថ្ងៃទី​២៥ ខែ មេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ។សម្ដេចហ៊ុន សែនបានគូសបញ្ជាក់ថា នៅពេលណាមួយចាំបោះឆ្នោត​នៅឆ្នាំ​២០២៧សម្ដេចគិតចង់ឈរឈ្មោះធ្វើមេឃុំម្ដង​ដោយសាក ល្បងធ្វើមេឃុំប៉ុន្មានខែមើលរួច​ហើយចាំលាចេញ។សម្ដេចអះអាងថា ការឈរឈ្មោះធ្វើជាមេឃុំនេះក្នុង​ករណីដែលសម្តេចលាលែងពីតំណែងនាយករដ្ឋមន្ត្រី។ សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា៖«បើសិនខ្ញុំធ្វើជាមេឃុំតែឥឡូវគេលែងឱ្យធ្វើមេឃុំហើយ។ប៉ុន្តែចង់សាកដែរចង់ពេល​បោះ​ឆ្នោតនៅឆ្នាំ២០២៧ គិតឈរឈ្មោះធ្វើមេឃុំនៅកន្លែងណាមួយសាកល្បងធ្វើមេឃុំប៉ុន្មាន​ខែ រួចហើយលាឈប់ម្តង។ប៉ុន្តែករណីមិនទាន់លាលែងពីនាយករដ្ឋមន្រ្ដី ខ្ញុំគ្មានសិទ្ធិតែង​តាំងមេឃុំទេ ព្រោះមេឃុំ តែងតាំងដោយការបោះឆ្នោត។តែខ្ញុំចង់សាកល្បងដែរនៅ​ពេល​ណា​ដែលខ្ញុំចាកចេញពីតំណែងនាយករដ្ឋមន្ត្រី»។ជាមួយគ្នានេះ សម្ដេចបានលើកឡើងថាការធ្វើមេឃុំនេះដើម្បីសាកមើលថា​តើ​ស្មៀនគេធ្វើការបែបណាមេឃុំគេធ្វើការបែបណា ហើយមានពាក្យបណ្ដឹងបែបណា ។​សម្តេចហ៊ុនសែនបានថ្លែងបញ្ជាក់ថា៖ពេលចាកចេញពីនាយករដ្ឋមន្ត្រីជាលទ្ធភាពមួយឈរ​ធ្វើមេឃុំដោយសាកល្បង៤ឬ៥ខែដើម្បីចង់ដឹងថាតើស្មៀនឃុំគេធ្វើការយ៉ាងម៉េច, សមាជិកផ្សេងទៀតគេធ្វើការយ៉ាងម៉េច។ គេទទួលពាក្យបណ្តឹងយ៉ាងម៉េច ហើយរឿងប្តី ចូលកា រ៉ាអូខេក៏ប្តឹងដែរ»។ សម្ដេចហ៊ុន សែន បានរម្លឹកផងដែរថា មេឃុំរបស់យើងកាលពីដើមគឺធ្វើ​គ្រប់​រឿង បើយោងទៅលើអ្វីដែលសម្តេចចុះទៅមូលដ្ឋានក្នុងទសវត្សរ៍៨០នោះ មេឃុំធ្វើ​គ្រប់​រឿងទាំងអស់ រហូតដល់ប្រពន្ធជេរក៏មាន។ សម្តេចនាយករដ្ឋមន្ត្រីក៏បាន​បញ្ជាក់​ឱ្យ​ដឹងថាការធ្វើការរបស់មេឃុំសម័យមុនក៏ជាមេរៀនមួយដែលពេលនោះ ក្នុងពេលដែល​ថ្នាក់ដឹកនាំចុះមូលដ្ឋានដឹងតែទៅដល់ផ្ទះមេឃុំ រហូតដល់ពេលហូបចុកមានការត្រៀម​កាប់​មាន់ទា ហើយមានអ្នកខ្លះក៏គ្មានចិត្តផងដែរពោលគឺមិនដឹងថាគ្នាលំបាក យ៉ាងណារហូតដល់មានប្រពន្ធជេរឱ្យឈប់ធ្វើមេឃុំក៏មាន។ក្នុងឱកាសនោះដែរ សម្តេចតេជោក៏បានបញ្ជាក់ទៀតថាបើសិនជាសម្តេចធ្វើមេឃុំ សម្តេចនឹងអង្គុយឱ្យគេសួរពីបទពិសោធន៍ផងដែរ ខណៈសម្តេចបានឆ្លង​កាត់គ្រប់កាលៈ​ទេសៈ​អស់ហើយ។ សម្តេចនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍បន្ថែមថា៖«បើសិន​ជាខ្ញុំឈប់ធ្វើជានាយករដ្ឋមន្ត្រីខ្ញុំនឹងទៅឱ្យគេសួរអំពីបទពិសោធន៍តែម្ដងថាតើបទពិសោធន៍អ្វីដែលលោក ហ៊ុន សែន បានជួបប្រទះ។ ព្រោះខ្ញុំជាមនុស្សដែលបានស្ថិតនៅ​ឆ្លងកាត់​គ្រប់សភាពការណ៍ និងឆ្លងកាត់គ្រប់ហេតុការណ៍គឺគ្មានអ្វីដែលកន្លងផុតពីខ្ញុំនោះទេ ព្រោះខ្ញុំកាន់អំណាច​ក្នុងរដ្ឋាភិបាលមិនដាច់រយៈពេលតាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩រហូតមកដល់ម៉ោងនេះគឺខ្ញុំមិនដែលដាច់រយៈសូម្បីតែបន្តិចពីរដ្ឋមន្រ្តីការបរទេសពី​ឧប​នាយក​រដ្ឋមន្ត្រី និងពីនាយករដ្ឋមន្ត្រី បូកគឺជាង ៤៤ឆ្នាំគឺនៅលើពិភពលោកមិនមានករ ណីបែបនេះទេគឺអស់ហើយ»៕AKP


Powered by Blogger.