អាមេ​​​រិក​ដក​​នា​វាផ្ទុកយន្តហោះ​ចេ​ញពីមេឌី​​ទែ​រ៉ាណេ

នាវាUSS George H.W. Bush បានចាកចេញពីសមុទ្រមេឌីទែរ៉ាណេដើម្បីត្រឡប់មកប្រទេសវិញ ជាលើកទី១ហើយដែលតំបន់នេះគ្មាននាវាផ្ទុកយន្តហោះអាមេរិក ចាប់តាំងពីចុងឆ្នាំ២០២១។រូបថត​ដែល​ត្រូវ​បាន​គេ​ចែក​រំលែក​តាម​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី១២ ខែ​មេសាបង្ហាញ​ពី​នាវា​ផ្ទុក​យន្តហោះ USS George H.W. Bush របស់សហរដ្ឋអាមេរិកបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Gibraltarចូលទៅក្នុងមហាសមុទ្រអាត្លង់ទិកដោយបញ្ចប់ការដាក់ពង្រាយដែលមានរយៈពេលប្រហែល៧ខែកន្លះនៅសមុទ្រមេឌីទែរ៉ាណេ។ នាវាចម្បាំងបានចាកចេញពីតំបន់ដោយគ្មានការជំនួស ដែលនេះជាលើកទី១ហើយដែលសហរដ្ឋអាមេរិកមិនមាននាវាផ្ទុកយន្តហោះអចិន្ត្រៃយ៍នៅក្នុងសមុទ្រមេឌីទែរ៉ាណេចាប់តាំងពីខែធ្នូ ឆ្នាំ ២០២១។កងទ័ពជើងទឹកអាមេរិកតែងតែដាក់ពង្រាយនាវាផ្ទុកយន្តហោះអចិន្ត្រៃយ៍នៅក្នុងតំបន់ដើម្បីរារាំង និងការពារផ្នែកខាងកើតរបស់អង្គការណាតូ ចំពេលមានភាពតានតឹងកើនឡើងនៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែន។ សកម្មភាពនេះត្រូវបានរក្សាបន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការនៅអ៊ុយក្រែននៅចុងខែកុម្ភៈឆ្នាំ២០២២ដើម្បីធានាឡើងវិញនូវសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងអង្គការណាតូ។នាវា USS George H.W. Bush បានចូលសមុទ្រមេឌីទែរ៉ាណេនៅថ្ងៃទី ២៥ខែសីហា ឆ្នាំ២០២២ដោយជំនួសនាវាផ្ទុកយន្តហោះ USS Harry S. Truman ដែលមានវត្តមាននៅក្នុងតំបន់អស់រយៈពេលជាង៩ខែមុន ហើយក៏ជាការដាក់ពង្រាយនាវាផ្ទុកយន្តហោះអាមេរិកបន្តយូរបំផុតនៅក្នុងតំបន់អឺរ៉ុបអស់រយៈពេលជាង២០ឆ្នាំ។កងទ័ពជើងទឹកអាមេរិកត្រូវបានគេរំពឹងថានឹងបញ្ជូននាវាផ្ទុកយន្តហោះទំនើបUSS Gerald R. Ford និងនាវាចម្បាំងអមដំណើររបស់ខ្លួនទៅកាន់សមុទ្រមេឌីទែរ៉ាណេនៅដើមខែឧសភាបន្ទាប់ពីក្រុមនេះបានបញ្ចប់លំហាត់ហ្វឹកហ្វឺនរួមរយៈពេល១ខែ ដើម្បីត្រៀមខ្លួនប្រយុទ្ធនិងត្រៀមខ្លួនសម្រាប់ការដាក់ពង្រាយលើកដំបូង។នាវាផ្ទុកយន្តហោះ Gerald R. Ford ត្រូវបានសាងសង់ក្នុងឆ្នាំ២០០៩ បើកដំណើរការ៤ឆ្នាំក្រោយមកហើយបានប្រគល់ទៅឱ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងខែឧសភា ឆ្នាំ២០១៧។ តម្លៃរបស់ USS Gerald R. Ford នៅពេលដែលវាត្រូវបានប្រគល់គឺ១២.៦ពាន់លានដុល្លារដែលលើសពីថវិកាប៉ាន់ស្មានដើម២.៤ពាន់លានដុល្លារដែលក្លាយជានាវាចម្បាំងថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រកងទ័ពជើងទឹកសហរដ្ឋអាមេរិក។ នេះជានាវាផ្ទុកយន្តហោះដ៏ធំបំផុតលើពិភពលោកដែលមានប្រវែង៣៣៧ ម៉ែត្រអាចផ្ទុកយន្តហោះបាន៧៥គ្រឿងនិងនាវិកជាង៤,៥០០នាក់៕ប្រភពUSNI

នាវាUSS George H.W. Bush ឆ្លងកាត់ច្រកសមុទ្រ Gibraltar នៅថ្ងៃទី ១២ខែមេសា។ រូបថត៖ Twitter/Maritimegraphy

Powered by Blogger.