វិទ្យាស្ថា​​នខ្មែរជំ​នា​ន់ថ្មីប្រារព្ធ​ពិធី​សូត្រមន្តលើករាសីនិ​ងពិសាអាហារសាមគ្គី​ក្នុងឱកា​ស​បុណ្យចូ​ល​ឆ្នាំខ្មែរ

ភ្នំពេញ៖រសៀលថ្ងៃទី៨ខែមេសា ឆ្នាំ២០២៣វិទ្យាស្ថានខ្មែរជំនាន់ថ្មី បានប្រារព្ធពិធីសូត្រមន្តលើករាសី និងពិសាអាហារសាមគ្គី ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថាន និងលោកជំទាវ។ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាដៃគូសហការ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិត របស់វិទ្យាស្ថានខ្មែរជំនាន់ថ្មី ជាច្រើនរូប។ក្រៅពីពិធីសូត្រ និងពិសាអាហារសាមគ្គីក៏មានការប្រគល់ជូននូវលិខិតថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិតនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មីមួយចំនួនផងដែរ៕























Powered by Blogger.