ជោគជតារាសី សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣
ជោគជតារាសី សម្រាប់ថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដែលមានដូចតទៅ ៖
ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះធ្លាក់ចុះ។ រាល់កិច្ចការងារទាំងឡាយរបស់លោកអ្នកនៅថ្ងៃនេះ មានភាពរកាំរកូសមិនរលូនសោះឡើយ។ ចូរកាន់ចិត្តឱ្យធ្ងន់ តស៊ូអត់ធ្មត់ កុំតបតឱ្យសោះ នាំតែមានរឿងក្ដីក្រហាយទៅថ្ងៃក្រោយ។ សម្រាប់ក្នុងរង្វង់គ្រួសារ និងស្នេហា មិនមានបញ្ហាអ្វីជាមួយគ្នានោះទេ តែគប្បីបន្ថែមការយកចិត្តទុកដាក់ចំពោះគ្នានឹងគ្នាបន្តិច ។
ឆ្នាំឆ្លូវ៖ (ធាតុដីពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះមធ្យម។ រាល់ជំនួញជួញដូររបស់លោកអ្នកគឺដំណើរការធម្មតា គ្រាន់តែមិនសូវកាក់កប ប៉ុន្តែក៏មិនដល់ថ្នាក់ខាតបង់ឡុងចុងនោះដែរ។ ចូរគ្រាន់តែអត់ធ្មត់ ហើយជន្នះនូវឧបសគ្គមួយនេះរហូតដល់ថ្ងៃថ្មីមកដល់ នោះអ្វីៗនឹងល្អប្រសើរ។ សម្រាប់ក្នុងរង្វង់គ្រួសារ និងស្នេហា គឺមានភាពល្អក់កករបន្ដិចបន្តួច។
ឆ្នាំខាល៖ (ធាតុឈើពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសី ល្អមធ្យម ។ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ សូមគិតគូរឱ្យបានល្អិតល្អន់ ព្រោះថាការសម្រេចចិត្តលឿនពេកអាចនាំរឿងសៅហ្មងចំពោះខ្លួននិងក្រុមគ្រួសារ។ សូមធ្វើចិត្តឱ្យសប្បាយរីករាយ ជៀសវាងប្រើពាក្យអសុរស ឬជេរប្រទេចជាដើម។ សម្រាប់រឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែមជាមួយគ្នា ដូចសព្វមួយដង។
ឆ្នាំថោះ៖ (ធាតុឈើពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសី ល្អបង្គួរ។ ថ្ងៃនេះទំនាយទាយថា លោកអ្នកនឹងជួបនូវលាភសំណាងមកពីមនុស្សស្និទ្ធស្នាលដែលធ្លាប់តែអាក់អន់ស្រពន់ចិត្តនឹងគ្នា។ សម្រាប់រឿងគ្រួសារ និងស្នេហា គឺមានតែភាពផ្អែមល្ហែមដូចសព្វមួយដង។
ឆ្នាំរោង៖ (ធាតុមាសពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះ មធ្យម ។ ក្នុងថ្ងៃនេះ ទំនាយទាយថាបើសិនជាលោកអ្នកចង់ចាប់ដៃគូសហការរកស៊ីអ្វីមួយនោះ គឺពិបាកនឹងទទួលបានលទ្ធផលល្អណាស់។ ចំពោះរង្វង់គ្រួសារ និងស្នេហា គប្បីរក្សាពាក្យសច្ច និងទំនុកចិត្តចំពោះគ្នានិងគ្នា បើមិនដូចនោះទេ គឺអាចនឹងមានរឿងសៅហ្មងជាក់ជាមិនខាន។
ឆ្នាំម្សាញ់៖ (ធាតុភ្លើងពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ថ្ងៃនេះ មធ្យម។ ទំនាយទាយថាលោកអ្នកបើធ្វើជាអ្នកស្ដាប់ក្នុងថ្ងៃនេះ គឺប្រសើរជាងធ្វើជាអ្នកនិយាយ។ បើនៅក្នុងរង្វង់គ្រួសារ និងស្នេហា មានរឿងល្អក់កករសៅហ្មងចិត្តខ្លះ តែមិនអាចវិវត្តន៍ទៅជាធ្ងន់ធ្ងរឡើយ លោកអ្នកត្រូវប្រកាន់យកធម៌មិនប្រមាថ ឱ្យបានជាប់ក្នុងចិត្តជានិច្ចក្នុងថ្ងៃនេះ។
ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី ល្អបង្គួរ។ រាល់គម្រោងដែលលោកអ្នកប៉ងមកជាយូរ គឺអាចសម្រេចបានក្នុងថ្ងៃនេះ។ ចំពោះបញ្ហាគ្រួសារនិងស្នេហាគឺចុះសម្រុងគ្នាជាធម្មតា។
ឆ្នាំមមែ៖ (ធាតុមាសពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ធ្លាក់ចុះ។ ទំនាយទាយថា លោកអ្នកនឹងជួបរឿងហ្មងសៅ។ អស់បណ្ដាមិត្តភក្ដិដែលធ្លាប់តែស្និទ្ធស្នាលក៏ប្រែជាមិនយល់ចិត្ត ហើយអ្នកខ្លះចូលមកក្នុងជីវិតអ្នកដើម្បីតែប្រយោជន៍អ្វីមួយ។ ចំពោះរង្វង់គ្រួសារ និងស្នេហា គឺមានភាពប្រសើរឡើង ប្រសិជាកាន់ចិត្តខន្តី។
ឆ្នាំវក៖ (ធាតុដែកពង្សយក្សប្រុស) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ វក ឡើងខ្ពស់ត្រដែត។ ទំនាយទាយថា រាល់កិច្ចការងារតូចធំដែលលោកអ្នកធ្វើក្នុងថ្ងៃនេះរមែងសម្រេចបានលទ្ធផលល្អជាទីគាប់ចិត្ត។ លោកអ្នកនឹងក្លាយជាមនុស្សមានសម្ដីផ្អែម បន្ទន់ចិត្តមនុស្សផងទាំងពួង ហើយក៏ជាមនុស្សដែលនាំលាភសំណាងដល់អ្នកដទៃទៀតផង។ ចំពោះរឿងគ្រួសារ និងស្នេហា គឺល្អូកល្អិនត្រជាក់ត្រជុំដូចទឹកអប់បំពង់ខ្ចី មានតែភាពសុខដុមរមនា។
ឆ្នាំរកា៖ (ធាតុដែកពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី ឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារគ្រប់យ៉ាងរបស់អស់លោកអ្នករមែងសម្រេចទៅយ៉ាងរលូន ហើយទទួលបានលទ្ធផលផ្លែផ្កាជាទីគាប់ប្រសើរ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែង ប្រកបដោយភាពទុកចិត្តគ្នា។
ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសីល្អបង្គួរ។ ទំនាយទាយថា អស់កិច្ចការដែលលោកអ្នកធ្វើក្នុងថ្ងៃនេះ គឺទទួលលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់។ ដោយសារតែកាន់ចិត្តធ្ងន់ ការមិនតបតចំពោះបញ្ហាដោយហិង្សាធ្វើឱ្យលោកអ្នកក្លាយជាមនុស្សម្នាក់ដែលមានការស្រឡាញ់ចូលចិត្តពីអ្នកផង។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ក្នាញ់ក្នក់ដាក់គ្នាជាធម្មតា។
ឆ្នាំកុរ៖ (ធាតុទឹកពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ ឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ ជាថ្ងៃលាភថ្ងៃជ័យរបស់លោកអ្នក។ រាល់កិច្ចការងារគឺសម្រេចលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម និងកក់ក្ដៅក្នុងចិត្ត ញាតិមិត្តជញ្ជក់មាត់ស្ងើចសរសើរគ្រប់ៗគ្នា៕
Post a Comment