ឯកឧត្តមស សុខាអញ្ជើញបិទការសម្តែងនិងកម្មវិធីប្រកួតកីឡាគុនល្បុក្កតោពានរង្វាន់មិត្តភាពអង្គរសង្ក្រាន្ត២០២៣
សៀមរាប៖ល្ងាចថ្ងៃទី១៦ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមស សុខាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធានចង្កោមទី៣នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ជាឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីបិទ"ការសម្ដែង និងកម្មវិធីប្រកួតកីឡាគុនល្បុក្កតោ ពានរង្វាន់មិត្តភាពអង្គរសង្ក្រាន្ត២០២៣"។សូមបញ្ជាក់ថាពិធីបិទ “ការសម្តែង និងកម្មវិធីប្រកួតកីឡាគុនល្បុក្កតោ ពានរង្វាន់មិត្តភាពអង្គរសង្ក្រាន្ត ២០២៣” នេះរៀបចំនៅមុខកសិន្ធុប្រាសាទអង្គរ ដោយមានការចូលរួមពីសំណាក់កីឡាករ កីឡាការិនី គ្រូបង្វឹក មន្រ្តីបច្ចេកទេស ព្រឹទ្ធាចារ្យ របស់សហព័ន្ធកីឡាល្បុក្កតោកម្ពុជានិងក្រុមការងារនានា ព្រមទាំងមានការចូលរួមទស្សនាពីសសំណាក់ភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ៕
Post a Comment