ផ្ទុះការរិះគន់ អភិបាលរងក្រុងបូកគោ ប្រើអំពើហិង្សាលើភរិយា
នៅរសៀលថ្ងៃអង្គារទី២៥ ខែមេសានេះ មានការចែករំលែកព័ត៌មានព្រោងព្រាតពេញបណ្តាញសង្គម ករណីលោកអភិបាលរងក្រុងបូកគោម្នាក់ដែលមានឈ្មោះ គឹម បញ្ញា ត្រូវបានរងការរិះគន់ពីមហាជនថា ប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើស្ត្រីជាភរិយាឈ្មោះ ម៉ាត់ លក្ខិណា ខណៈដែលលោកមានតួនាទីជាមន្ត្រីជាន់ខ្ពស់ម្នាក់។
![](https://sbm.news/api/files/images/sbm-HcRXHppDFdCgZHanYoNYT.jpg)
នៅលើគណនីហ្វេសប៊ុកមួយដេលមានឈ្មោះថា Ah Leak បានសរសេររៀបរាប់ថា «នាងខ្ញុំ ឈ្មោះ ម៉ាត់ លក្ខិណា ដែលមានស្វាមីឈ្មោះ គឹម បញ្ញា មានតួនាទីរាល់ថ្ងៃជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់នៅជាមួយគាត់នាងខ្ញុំមិនដែលបានទទួលការស្រឡាញ់ មានតែការឈឺចាប់ទាំងរាងកាយ និងផ្លូវចិត្ត។ គាត់បានប្រើអំពើហិង្សាដាក់នាងខ្ញុំម្ដងហើយម្ដងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហិង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំមករហូត។ រហូតមកដល់ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែលគាត់បានធ្វើមកកាន់នាងខ្ញុំ និងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំបង្ហោះរូប និងvideo ទាំងនេះ ដើម្បីឱ្យបងប្អូន និងមហាជនជួយរកយុតិ្តធម៍មកលើរូបនាងខ្ញុំផង សូមបងប្អូនជួយគិតមើលថា តើទង្វើហិង្សាបែបនេះ វាសមនឹងជាអ្នកដឹកនាំទេ (អភិបាលរងក្រុងបូកគោ) ហេតុដូចនេះ សូមបងប្អូនអ៊ុពូមីង ទាំងអស់ជួយចែករំលែក ដើម្បីឱ្យរឿងនេះបានដឹងដល់លោកពូអភិបាលខេត្តកំពត បានជ្រៀប និងជួយរកយុតិ្តធម៍មកកាន់នាងខ្ញុំផង។ នាងខ្ញុំសូមអរគុណ!»
![](https://sbm.news/api/files/images/sbm-46kxIIcksI9yjsg5VlyMK.jpg)
ដោយឡែក ភ្លាមៗនោះដែរ ផេកស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរសារបង្ហោះនៅលើគណនីផ្លូវការរបស់ខ្លួនថា «ស្នងការដ្ឋាននគរបាលខេត្តកំពត សូមអញ្ជើញលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ មកបំភ្លឺករណីហិង្សាលើភរិយានៅស្នងការដ្ឋាននគរបាលខេត្តកំពត ដោយខ្លួនឯង ឬឱ្យសមត្ថកិច្ចទៅអញ្ជើញ!» សារនេះបានបង្ហាញថា រឿងរ៉ាវខាងលើនេះ បានដឹងដល់សមត្ថកិច្ចហើយ ដូច្នេះ យើងរង់ចាំមើលថា តើអាជ្ញាធរនឹងមានចំណាត់ការបែបណា ចំពោះលោកមន្ត្រីអភិបាលរងក្រុងបូកគោម្នាក់នេះ ដែលបានប្រព្រឹត្តអំពើហិង្សាលើគ្រួសារ ស្របពេលដែលសង្គមមួយនេះ សម្តែងការស្អប់ខ្ពើមចំពោះទង្វើអសីលធម៌បែបនេះ តើស្ត្រីជាភរិយាអាចទទួលបានយុត្តិធម៌សម្រាប់ខ្លួននាងដែលជាជនរងគ្រោះអស់ជាច្រើនឆ្នាំនោះដែរឬទេ? សម្រាប់ព័ត៌មានវិវត្តន៍នៅពេលខាងមុខ អង្គភាពសារព័ត៌មាន SBM News និងរាយការណ៍ជូននៅពេលក្រោយ..៕
![](https://sbm.news/api/files/images/sbm-OWPf-2IGVWdPFaEqfFwq0.png)
![](https://sbm.news/api/files/images/sbm-UztvBVcX6s3I10srwonF3.png)
![](https://sbm.news/api/files/images/sbm-YbwhPeILehSXLFs1_xLrL.png)
![](https://sbm.news/api/files/images/sbm-Be3f1FOPkvaBCiRK5NtVP.png)
![](https://sbm.news/api/files/images/sbm-cmOnzBgiNKdudXhbu0j_k.png)
![](https://sbm.news/api/files/images/sbm-mPlr6VNy2AUUMwBOyAZBi.png)
Post a Comment