នាយ​​ករដ្ឋមន្ត្រី​ហ៊ុន​ ​សែនស្នើដ​ល់គ្រប់ស្ថា​ប័នត្រូវចេះ​​សន្សំសំចៃក្នុងការចំ​ណាយ​និងលុ​បបំបា​ត់ការរ​ក​ស៊ីគេ​ចពន្ធ

 សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើដល់គ្រប់ស្ថាប័នទាំងអស់ ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗនិងត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធព្រមទាំងត្រូវខិតខំរកចំណូលសម្រាប់ជាតិឱ្យបានច្រើន។

ការស្នើរបស់នាយករដ្ឋមន្រ្តីបែបនេះក្នុងពិធីជួបសំណេះសំណាលនិងអបអរសាទរខួបអនុស្សាវរី យ៍លើកទី១៣៧នៃទិវាពលកម្មអន្តរជាតិ១ឧសភាឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅសាលមហោស្រពកោះពេជ្រ ។សម្តេចហ៊ុនសែនបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស។ជាមួយគ្នានោះក៏ត្រូវខិតខំថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចទប់ស្កាត់អតិផរណា។ សម្តេចហ៊ុន សែន ក៏បានណែនាំឱ្យមានការចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម បន្តការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យបានខ្ចាប់ខ្ជួនជានិច្ច ដូចជាទប់ស្កាត់ ការការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទនិងរួមគ្នាទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។សម្ដេចនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យបន្តយកចិត្តទុកដាក់ដោះស្រាយជីវភាពប្រជាពលរដ្ឋដែលខ្សត់ខ្សោយ។ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះផ្សេងៗដូចជាពលរដ្ឋដែលរងគ្រោះក្នុងវិបត្តិកូវីដ១៩ជាដើម។ ទន្ទឹមនេះ ត្រូវចូលរួមក្នុងការដោះស្រាយការងារជូនប្រជាពលរដ្ឋ ទាំង ការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធគឺត្រូវបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំ។ជាពិសេសគោលនយោបាយគាំពារសង្គមដូចជាការអនុវត្តគាំពារស្ត្រីមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ។សម្តេចក៏បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ “ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សដឹកនាំប្រទេសជាតិ គឺមិនបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់បាយ ហើយដោយយើងមិនបានដឹងនោះទេគឺយើងត្រូវតែយកចិត្តទុកដាក់មើលឱ្យបាន គ្រប់ជ្រុងជ្រោយចំពោះប្រជាពលរដ្ឋដែលជួបទុក្ខលំបាក»។  សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា គិតត្រឹមថ្ងៃទី២៣ ខែមេសា នេះ គឺសល់តែ១២ ថ្ងៃទៀតតែប៉ុណ្ណោះ យើងនឹងដល់ព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារីហ្គេម ដែលកម្ពុជាត្រូវ ធ្វើជាម្ចាស់ផ្ទះហើយ ។ដូច្នេះសូមឱ្យរៀបចំព្រឹត្តិការណ៍នេះ ឱ្យបានល្អប្រសើរ និងរលូន ដើម្បីឱ្យភ្ញៀវអន្តរជាតិទាំងអស់ពេលដែលមកដល់កម្ពុជាម្ដងហើយ គេចង់មកម្ដងទៀត នៅពេលក្រោយ។ សម្តេចមានប្រសាសន៍ដែរថា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមរួចហើយនោះព្រឹត្តិការណ៍នៃការបោះឆ្នោតជាតិ នឹងត្រូវចូលមកដល់។ដូច្នេះសម្ដេចបានអំពាវនាវធ្វើយ៉ាងណាឱ្យការបោះឆ្នោតជាតិនៅពេលខាងមុខនេះ បានប្រព្រឹត្តទៅដោយរលូន មិនមានការគាបសង្កត់ដោយសេរីនិងយុត្តិធម៌ពោលគឺត្រូវស្ថិតក្នុងបរិយាកាសល្អបំផុត៕AKP


Powered by Blogger.