ផ្ទុះអាវុធជិតនាយករដ្ឋមន្ត្រីជប៉ុន(AFP,Reuters)
វត្ថុមួយត្រូវបានគប់ទៅលើវេទិកាដែលនាយករដ្ឋមន្ត្រីជប៉ុនFumio Kishida គ្រោងនឹងថ្លែងនៅក្នុងទីក្រុងWakayamaបង្កឱ្យមានការផ្ទុះនិងផ្សែងដែលជំរុញឱ្យលោកជម្លៀសចេញ។ការផ្ទុះនិងផ្សែងបានលេចឡើងនៅម៉ោងប្រហែល១១:៣០ព្រឹក (ម៉ោង៩:៣០នាទីព្រឹកម៉ោងនៅទីក្រុងភ្នំពេញ)បន្ទាប់ពីវត្ថុដែលមានរាងដូចបំពង់ត្រូវបានគេបោះចោលនៅជិតកន្លែងដែលនាយករដ្ឋមន្ត្រីជប៉ុនFumio Kishidaគ្រោងនឹងថ្លែងនៅឯកំពង់ផែនេសាទSaikazaki ទីក្រុង Wakayama ខេត្ត Wakayama ថ្ងៃនេះ។ Jiji រាយការណ៍។លោក Kishida ទើបតែបញ្ចប់ការចុះពិនិត្យត្រីនៅកំពង់ផែ។ យោងតាមកម្មវិធីនាយករដ្ឋមន្ត្រីជប៉ុននឹងនិយាយនៅម៉ោង១១:៤០ព្រឹក ដើម្បីបង្ហាញពីការគាំទ្របេក្ខជនម្នាក់របស់គណបក្សLDPដែលកាន់អំណាចនៅក្នុងការបោះឆ្នោតសភាជាន់ទាបនាពេលខាងមុខ។ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបាននិយាយថា វត្ថុនោះជាគ្រាប់បែកផ្សែង។ លោក Kishida ត្រូវបានគេជម្លៀសភ្លាមៗទៅកាន់ប៉ុស្តិ៍ប៉ូលិសក្នុងតំបន់ដែលមានសុវត្ថិភាព។រូបថតនៅកន្លែងកើតហេតុបង្ហាញពីកម្លាំងសន្តិសុខឃាត់ខ្លួនបុរសម្នាក់។ នាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់បាននិយាយថាមិនមានអ្នករងរបួសក្នុងហេតុការណ៍នេះទេ។ស្ត្រីម្នាក់ដែលធ្វើដំណើរជាមួយកូនស្រីនិយាយថាគាត់បានឃើញវត្ថុមួយហោះពីលើក្បាលនាង។ នាងបាននិយាយថា៖«វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាមិនមានសុវត្ថិភាព។ដូច្នេះយើងក៏ប្រញាប់ចេញទៅក្រៅ។ បន្ទាប់មកមានសំឡេងផ្ទុះខ្លាំងធ្វើឱ្យកូនស្រីខ្ញុំយំ។សាក្សីម្នាក់ទៀតបាននិយាយថាហ្វូងមនុស្សភ័យស្លន់ស្លោនិងបែកខ្ញែកភ្លាមៗមុនពេលការផ្ទុះបានកើតឡើងដោយសារតែមាននរណាម្នាក់និយាយថាគ្រឿងផ្ទុះមួយត្រូវបានគប់។លោក Hiroshi Moriyama ប្រធានយុទ្ធសាស្ត្របោះឆ្នោតរបស់LDPបាននិយាយថា"សម្រាប់រឿងបែបនេះកើតឡើងនៅពាក់កណ្តាលនៃយុទ្ធនាការបោះឆ្នោតដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យគឺជាការសោកស្តាយ។វាគឺជាអំពើឃោរឃៅដែលមិនអាចអត់ឱនបាន"។ឧបទ្ទវហេតុនេះកើតឡើងចំពេលដែលសន្តិសុខសម្រាប់អ្នកនយោបាយជប៉ុនបន្ទាប់ពីការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី Shinzo Abe ក្នុងខែកក្កដាឆ្នាំ២០២២។ លោក Abe ត្រូវបានជនសង្ស័យ Tetsuya Yamagami បាញ់២គ្រាប់ដោយកាំភ្លើងច្នៃ ខណៈកំពុងថ្លែងសុន្ទរកថានៅមុខស្ថានីយខេត្ត Nara ហើយបានស្លាប់នៅមន្ទីរពេទ្យ។រូបថត និងវីដេអូនៃកន្លែងកើតហេតុនៅពេលនោះបានបង្ហាញឱ្យឃើញជនសង្ស័យ Yamagami ចូលទៅជិតលោក Abe ពីខាងក្រោយ ដើម្បីបើកការបាញ់ប្រហារ ខណៈដែលអង្គរក្សផ្តោតលើផ្នែកខាងមុខ។អ្នកជំនាញនិយាយថាសំណាញ់សុវត្ថិភាពដែលការពារលោកAbeគឺរលុងពេក ដែលអនុញ្ញាតឱ្យជនសង្ស័យអាចចូលបាន។ បន្ទាប់មក លោក Kishida បានរិះគន់កំហុសរបស់ប៉ូលីសក្នុងការធានាសន្តិសុខសម្រាប់លោក Abe។ ប៉ូលីសក្នុងតំបន់ក៏បានសារភាពថាបានធ្វើកំហុស៕
កងកម្លាំងសន្តិសុខចាប់ជនសង្ស័យដែលបានគប់វត្ថុផ្ទុះនៅជិតកន្លែងដែលនាយករដ្ឋមន្ត្រីជប៉ុនFumio Kishidaគ្រោងនឹងថ្លែងសុន្ទរកថានៅទីក្រុង Wakayama ខេត្ត Wakayama កាលពីថ្ងៃទី១៥ខែមេសា។ រូបថត៖ Reuters
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ថ្លែងក្នុងទីក្រុងតូក្យូនៅថ្ងៃទី ១៤ ខែមេសា។ រូបថត៖AFP
Post a Comment