កូរ៉េខាងត្បូងនិយាយថាកូរ៉េខាជើងបានបាញ់មីស៊ីលផ្លោងចូលទៅក្នុងសមុទ្រ(Yonhap,AFP)
យោធាកូរ៉េខាងត្បូងបាននិយាយថាកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន២គ្រាប់ចូលទៅក្នុងដែនទឹកភាគខាងកើតនៃឧបទ្វីប។"យោធាកូរ៉េខាងត្បូងបានរកឃើញកាំជ្រួចផ្លោងរយៈចម្ងាយខ្លីចំនួន២គ្រាប់ដែលហោះចេញពីទីក្រុង Jangyon ខេត្ត South Hwanghae ទៅកាន់សមុទ្រខាងកើតនៅម៉ោង៧:៤១-៧:៥១(៥:៤១-៥:៥១ ម៉ោងនៅទីក្រុងភ្នំពេញ)"អគ្គមេបញ្ជាការរួមកូរ៉េខាងត្បូង។នេះបើតាមការបញ្ជាក់របស់បុគ្គលិក(JCS)នៅថ្ងៃទី១៤ខែមីនា។ទីភ្នាក់ងារនេះបាននិយាយថាយោធាកូរ៉េខាងត្បូងកំពុងមានការប្រុងប្រយ័ត្នខ្ពស់និងរក្សាការត្រៀមខ្លួនប្រយុទ្ធនៅក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងសហរដ្ឋអាមេរិក។ការបាញ់បង្ហោះនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីយោធាអាមេរិកនិងកូរ៉េខាងត្បូងបានចាប់ផ្តើមសមយុទ្ធFreedomShieldដែលត្រូវបានគេរំពឹងថានឹងមានរយៈពេល១១ថ្ងៃ។ នេះជាសមយុទ្ធទ្រង់ទ្រាយធំបំផុតក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ រវាងអាមេរិក និងកូរ៉េខាងត្បូង។មុននោះ កាលពីថ្ងៃទី១២ខែមីនាកូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចយុទ្ធសាស្ត្រ ចេញពីនាវាមុជទឹកដោយបាញ់ដល់គោលដៅចំងាយ ១.៥០០គីឡូម៉ែត្រ។ កូរ៉េខាងជើងបាននិយាយថាការបាញ់មីស៊ីលនេះ បានបង្ហាញពីកម្រិតប្រតិបត្តិការបច្ចុប្បន្ននៃវិធីសាស្ត្រទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរនៅក្នុងលំហផ្សេងៗ។សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នានៅថ្ងៃទី ១៣ ខែមីនា ចំពេលមានការកើនឡើងនៃភាពតានតឹងនាពេលថ្មីៗនេះ នៅលើឧបទ្វីបកូរ៉េ។កាលពីពេលថ្មីៗនេះកូរ៉េខាងត្បូងបានចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយសហរដ្ឋអាមេរិក និងជប៉ុន ខណៈដែលកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលនិងអាវុធថ្មីៗជាច្រើនលើកជាការឆ្លើយតប។កូរ៉េខាងជើងបានរិះគន់ម្តងហើយម្តងទៀតចំពោះសមយុទ្ធយោធារួមគ្នារបស់អាមេរិក និងកូរ៉េខាងត្បូង ដោយហៅពួកគេថាជាអាកប្បកិរិយាអរិភាពរបស់សម្ព័ន្ធមិត្ត។ កូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃទី១២ខែមីនាថា ខ្លួនបានអនុម័ត "វិធានការទប់ស្កាត់សង្គ្រាម" ដើម្បីឆ្លើយតបទៅនឹង "ការបង្កហេតុសង្រ្គាមដោយសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ដែលកំពុងឈានដល់បន្ទាត់ក្រហម"៕
មីស៊ីលផ្លោងរបស់កូរ៉េខាងជើងមួយគ្រាប់ចេញពីបន្ទះបាញ់សាកល្បងក្នុងអំឡុងខែឧសភាឆ្នាំ២០១៩។ រូបថត៖ KCNA។
Post a Comment