លោក​X​iត្រូវបា​​នជ្រើសរើ​​សជាប្រធានាធិ​​បតីចិនសម្រាប់អា​​ណត្តិទី៣(Xinhua,B​loomberg,Re​uters)

 សភា​ប្រជាជន​ចិន​បាន​បោះឆ្នោត​ជ្រើសរើស​លោកXi Jinping ជា​ប្រធានាធិបតី​អាណត្តិ​ទី​៣​ជា​ឯកច្ឆ័ន្ទ​នៅ​ថ្ងៃ​នេះ។លោកXiត្រូវបានជ្រើសរើសជាប្រធានាធិបតីជាឯកច្ឆ័ន្ទដោយប្រតិភូទាំងអស់ ២,៩៥២រូបទៅកាន់សភាប្រជាជនជាតិរបស់ប្រទេសចិន(NPC) ដែលស្មើនឹងសភាប្រជាជនជាតិនៅថ្ងៃនេះហើយនឹងដឹកនាំប្រទេសសម្រាប់អាណត្តិ៥ឆ្នាំបន្ទាប់។នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានXinhua។លោកXiJinpingអាយុ៦៩ឆ្នាំត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីចិនឡើងវិញបន្ទាប់ពីត្រូវបានជ្រើសរើសជាអគ្គលេខាធិការនៃបក្សកុម្មុយនីស្តចិន (CPC)នៅសមាជជាតិលើកទី២០ក្នុងខែតុលាឆ្នាំ២០២២។សមាជិកសភាចិនក៏បានជ្រើសរើសលោក Xi ជាប្រធានគណៈកម្មការយោធាមជ្ឈិម និងលោក Han Zheng ជាអនុប្រធានាធិបតីចិន និងលោក Zhao Leji ជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍NPC ។បន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសរើសដោយសភាប្រជាជនជាតិ លោក Xi Jinping លោក Han Zheng និងលោក Zhao Leji បានស្បថភក្តីភាពចំពោះរដ្ឋធម្មនុញ្ញនៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង។ក្នុងអំឡុងពេលមួយទសវត្សរ៍មុនពេលលោកXi ឡើងកាន់អំណាច ប្រទេសចិនបានធ្វើសមិទ្ធផលជាច្រើនក្នុងការកាត់បន្ថយភាពក្រីក្រ។ ក្នុងឆ្នាំ ២០១៣ប្រទេសចិនមានប្រជាជន៨២លាននាក់រស់នៅក្នុងភាពក្រីក្រខ្លាំង ។នេះបើយោងតាមទិន្នន័យរបស់ធនាគារពិភពលោក។នៅឆ្នាំ២០១៩ចំនួននេះបានធ្លាក់ចុះដល់៦លាននាក់។ លោកក៏បានបន្សល់ទុកនូវសញ្ញាមួយជាមួយនឹងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ"វាយខ្លានិងសម្លាប់រុយ"ជាមួយនឹងមន្ត្រីនិងមន្ត្រីរាជការរាប់លាននាក់ត្រូវបានដោះស្រាយ។នៅក្នុងសមាជជាតិលើកទី២០លោក Xi បានគូសបញ្ជាក់អំពីអាទិភាពគោលនយោបាយរបស់ប្រទេសចិននាពេលខាងមុខ ដោយសង្កត់ធ្ងន់ទៅលើការអប់រំប្រកបដោយគុណភាពខ្ពស់ និងការច្នៃប្រឌិតសម្រាប់កំណើនសេដ្ឋកិច្ច។លោកបានកំណត់ថា ការបង្កើតថ្មីជាបេះដូងនៃការជំរុញទំនើបភាវូបនីយកម្មរបស់ប្រទេសចិន ក្នុងគោលបំណងបង្កើតប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដែលមានលក្ខណៈប្រកួតប្រជែងបើកចំហនិងជាសកល។លោកក៏បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការ"សម្រេចបាននូវការពឹងផ្អែកលើខ្លួនឯងផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា"ដោយបំពេញតម្រូវការជាយុទ្ធសាស្ត្រសម្រាប់ការស្រាវជ្រាវក្នុងវិស័យសំខាន់ៗ។នៅក្នុងកិច្ចការបរទេស លោក Xi ទំនងជានឹងលើកកម្ពស់វិធីសាស្រ្តអះអាងរបស់ចិនក្នុងទំនាក់ទំនងជាមួយប្រទេសដទៃទៀត ដោយមានគោលដៅ "រក្សាសេចក្តីថ្លៃថ្នូរជាតិ និងផលប្រយោជន៍ស្នូលក្នុងការតស៊ូ"។ចំពោះបញ្ហាតៃវ៉ាន់ លោក Xi បានបញ្ជាក់ថាប្រទេសនេះមិនបោះបង់ជម្រើសនៃការប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកកោះនេះមកវិញទេហើយនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីបញ្ឈប់ចលនាផ្តាច់ខ្លួន។NPC និងសន្និសីទប្រឹក្សានយោបាយប្រជាជន គឺជាព្រឹត្តិការណ៍នយោបាយចិនដ៏សំខាន់ចំនួន២នៅឆ្នាំនេះ ដែលបានបើកនៅថ្ងៃទី ៤ខែមីនា ហើយនឹងបញ្ចប់នៅថ្ងៃទី១៣ ខែមីនា។នៅក្នុងថ្ងៃធ្វើការបន្ទាប់សភារបស់ប្រទេសចិនត្រូវបានគេរំពឹងថានឹងជ្រើសរើសតំណែងជាន់ខ្ពស់ផ្សេងទៀតដូចជានាយករដ្ឋមន្ត្រី អនុប្រធាន ទេសាភិបាលធនាគារកណ្តាល និងជាប្រធានអាជ្ញាធរហិរញ្ញវត្ថុ។សម័យប្រជុំក៏ត្រូវបានគេរំពឹងថានឹងអនុម័តផែនការដ៏ទូលំទូលាយមួយ ដើម្បីរៀបចំរចនាសម្ព័ន្ធទំនាក់ទំនងឡើងវិញរវាងទីភ្នាក់ងាររដ្ឋ និងបក្សកុម្មុយនីស្តចិន។ ផែនការនេះផ្តល់ឱ្យគណបក្សកុម្មុយនីស្តចិននូវភាពជាអ្នកដឹកនាំដោយផ្ទាល់បន្ថែមទៀតនៅក្នុងផ្នែកសន្តិសុខជាតិ វប្បធម៌ វិទ្យាសាស្ត្រ និងហិរញ្ញវត្ថុ ។នេះបើយោងតាមអ្នកសង្កេតការណ៍៕

ប្រធានាធិបតី​ចិន លោក Xi Jinping នៅ​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​លើក​ទី៣​នៃ​សភា​ប្រជាជន​ជាតិ​នៅ​មហាសាល​ប្រជាជន​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ទី​១០ខែ​មីនា។ រូបថត៖ AFP

Powered by Blogger.