លោកXi​​អំ​ពាវនា​វឱ្យមានកា​រពន្លឿនទំនើ​បកម្មផ្នែកការ​ពារ​ជា​តិរបស់ចិន(Reute​rs,​AFP)

ប្រធានាធិបតី​ចិន​បាន​បញ្ជាក់​ថាសន្តិសុខ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ ហើយ​បាន​អំពាវនាវ​ឱ្យ​ពន្លឿន​ទំនើបកម្ម​នៃ​វិស័យ​ការពារជាតិនិង​កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស។ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយនៅក្នុងសុន្ទរកថាបិទរបស់សភាប្រជាជនជាតិនៃប្រទេសចិន (NPC) នៅក្នុងទីក្រុងប៉េកាំងថា"សន្តិសុខគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ និងស្ថិរភាពគឺជាតម្រូវការជាមុនសម្រាប់ភាពរុងរឿង" ។លោក Xi ដែលមានអាយុ៦៩ឆ្នាំក៏បានថ្លែងអំណរគុណផងដែរចំពោះប្រតិភូរាប់ពាន់នាក់នៅឯមហាសាលប្រជាជនដែលបានជ្រើសរើសលោកឱ្យបន្តធ្វើជាប្រធានាធិបតីរបស់ប្រទេសចិនដោយសន្យាថានឹង"ដាក់តម្រូវការរបស់ប្រទេសជាកាតព្វកិច្ចនិងផលប្រយោជន៍របស់ប្រជាជន"។ "លោកXi បានសង្កត់ធ្ងន់ថា "យើងត្រូវជំរុញទំនើបភាវូបនីយកម្មនៃវិស័យការពារជាតិនិងកងកម្លាំងប្រដាប់អាវុធឱ្យបានគ្រប់ជ្រុងជ្រោយហើយក្នុងពេលជាមួយគ្នានេះកសាងកងកម្លាំងប្រដាប់អាវុធរបស់ប្រជាជនចូលទៅក្នុងមហាកំផែងដែកការពារប្រកបដោយប្រសិទ្ធភាពនូវអធិបតេយ្យភាពសន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍ប្រទេស"។លោក​ក៏​បាន​អំពាវនាវ​ឱ្យ​ពង្រឹង​ស្ថិរភាព​នៅ​ហុងកុងនិង​ការ​បង្រួបបង្រួម​គ្នា​ជាមួយ​តៃវ៉ាន់​ឡើងវិញដែល​កោះ​មួយ​ដែល​ក្រុង​ប៉េកាំង​ចាត់​ទុក​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន។លោក​បាន​បញ្ជាក់​ថា ចិន​ប្រឆាំង​នឹង​សកម្មភាព​គាំទ្រ​ឯករាជ្យនិង​អបគមន៍ព្រម​ទាំង​ការ​ជ្រៀតជ្រែក​ពី​កម្លាំង​ខាងក្រៅ។លោក​បាន​បន្ត​ថា​៖ «​ការ​ទុក​ចិត្ត​របស់​ប្រជាជន​គឺ​ជា​កម្លាំង​ចិត្ត​ដ៏​ធំ​បំផុត​សម្រាប់​ខ្ញុំ​ក្នុង​ការ​ឈាន​ទៅ​មុខហើយ​ក៏​ជា​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធ្ងន់​មួយ​នៅ​លើ​ស្មា​របស់​ខ្ញុំ​ផង​ដែរ»។ "ការ​រស់​ឡើងវិញ​ដ៏​អស្ចារ្យ​របស់​ប្រជាជាតិ​ចិន​បាន​ចូល​ទៅ​ក្នុង​ដំណើរ​ការ​ប្រវត្តិសាស្ត្រ​ដែល​មិន​អាច​ត្រឡប់​វិញ​បាន"។ប្រធានាធិបតីចិនក៏បានអះអាងផងដែរថាប្រទេសនេះត្រូវតែសម្រេចបាននូវភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំងនិងភាពរឹងមាំខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលដែលបានចេញផ្សាយនៅក្នុងសម័យបើកសភាប្រជាជនជាតិនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ៥ខែមីនា ប្រទេសចិនបានប្រកាសថាថវិកាសម្រាប់ប្រតិបត្តិការយោធាក្នុងឆ្នាំ ២០២៣គឺច្រើនជាង១.៥ពាន់ពាន់លានយន់និង២២៥ពាន់លានដុល្លារអាមេរិក) ដែលជាកើនឡើង៧.២% ធៀបនឹងឆ្នាំមុន។ ការ​សម្រេច​ចិត្ត​នេះ​បាន​ធ្វើ​ឲ្យ​ថវិកា​ការពារ​ជាតិ​របស់​ចិន​រក្សា​ការ​កើន​ឡើង​ជា​លំដាប់​សម្រាប់​ជិត​៣​ទសវត្សរ៍។លោកXiJinpingបានជាប់ឆ្នោតជាប្រធានាធិបតីចិនឡើងវិញនៅថ្ងៃទី១០ខែមីនាបន្ទាប់ពីត្រូវបានជ្រើសរើសជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន(CPC)នៅសមាជជាតិលើកទី២០ក្នុងខែតុលា ឆ្នាំ២០២២។ សមាជិកសភាចិនក៏បានជ្រើសរើសគាត់ជាប្រធានគណៈកម្មការយោធាមជ្ឈិមផងដែរ។NPC និងសន្និសីទប្រឹក្សានយោបាយប្រជាជន គឺជាព្រឹត្តិការណ៍នយោបាយសំខាន់ពីររបស់ប្រទេសចិននៅឆ្នាំនេះ ដោយបើកនៅថ្ងៃទី៤ ខែមីនា និងបញ្ចប់នៅថ្ងៃទី១៣ ខែមីនា៕

ប្រធានាធិបតី​ចិន លោក Xi Jinping នៅ​ក្នុង​ការ​បិទ​សម័យ​ប្រជុំ​សភា​ប្រជាជន​ជាតិ​នៃ​ប្រទេស​ចិន (NPC) ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា។រូបថត៖Reuters។

Powered by Blogger.