សេតវិមានជំរុញឱ្យលោកXiដាក់សម្ពាធលើលោកPutin
សេតវិមានបានជំរុញលោកXiឱ្យដាក់សម្ពាធលើលោកPutinឱ្យគោរពអធិបតេយ្យភាពរបស់អ៊ុយក្រែននិងបញ្ចប់អរិភាពនៅពេលដែលប្រធានាធិបតីចិនបានធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្គូ។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោកJohn Kirbyបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២០ខែមីនាថា ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភថាប្រធានាធិបតីចិន Xi Jinping ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូនឹងអំពាវនាវម្តងទៀតឱ្យភាគីទាំងអស់ឈប់បាញ់។យោងតាមលោកKirby លោកXiគួរតែពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodomyr Zelensky អំពីផលប៉ះពាល់នៃសង្រ្គាមលើគៀវ ។លោកបាននិយាយថា "យើងលើកទឹកចិត្តប្រធានាធិបតី Xi ឱ្យដាក់សម្ពាធលើប្រធានាធិបតីPutin ក្នុងអំឡុងពេលកិច្ចប្រជុំទល់មុខគ្នាអំពីការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន" លោកបានបន្ថែមថាពិភពលោកនឹង "ឃ្លាំមើលយ៉ាងដិតដល់នូវចំណាត់ការនេះ"។លោក Kirby ក៏អះអាងដែរថា ទំនាក់ទំនងរវាងមេដឹកនាំរុស្ស៊ីនិងចិនគឺគិតពីផលប្រយោជន៍ជាងអារម្មណ៍។ Kirbyបាននិយាយថា"នេះគឺជាប្រទេសពីរដែលបានត្អូញត្អែរជាយូរមកហើយអំពីភាពជាអ្នកដឹកនាំរបស់អាមេរិកនៅក្នុងពិភពលោក"។លោក Xi កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៊ីពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមីនា។ ក្នុងអំឡុងពេលកិច្ចប្រជុំក្រៅផ្លូវការកាលពីម្សិលមិញនៅវិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៊ីនិងប្រធានាធិបតីចិនបានហៅគ្នាទៅវិញទៅមកថា "មិត្តជិតស្និទ្ធ" ។ លោកPutinក៏បាននិយាយថាលោកបានសិក្សាលើសំណើសន្តិភាពអ៊ុយក្រែនដែលបោះពុម្ពដោយទីក្រុងប៉េកាំងនិងសម្តែងការគោរពចំពោះដំណោះស្រាយដែលផ្តល់ដោយទីក្រុងប៉េកាំង។រុស្ស៊ីនិងចិនបានព្រមព្រៀងគ្នាលើភាពជាដៃគូយុទ្ធសាស្ត្រ "គ្មានដែនកំណត់" នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នៅពេលដែលប្រធានាធិបតីPutinបានមកដល់ទីក្រុងប៉េកាំងសម្រាប់ពិធីបើកកីឡាអូឡាំពិករដូវរងាប៉ុន្មានសប្តាហ៍មុនពេលទីក្រុងម៉ូស្គូបើកយុទ្ធនាការនៅអ៊ុយក្រែន។បន្ទាប់មកភាគីទាំង២បានអះអាងម្តងហើយម្តងទៀតអំពីភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគី។ទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរក្នុងឆ្នាំ២០២២បានកើនឡើងលើសពី១៩០ពាន់លានដុល្លារអាមេរិក កើនឡើង២៩.៣% ធៀបនឹងឆ្នាំមុន។ ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ប្រេងធំជាងគេរបស់ប្រទេសចិនដែលជាអ្នកនាំចេញឧស្ម័នតាមបំពង់ធំទី២ និងឧស្ម័នធម្មជាតិរាវធំជាងគេទី៤។អ្នកជំនាញនិយាយថារុស្ស៊ីនិងចិនកំពុងខិតជិតគ្នាចំពេលមានភាពតានតឹងកើនឡើងជាមួយលោកខាងលិច។ មន្ត្រីលោកខាងលិចជាច្រើនមើលឃើញថាភាពជាដៃគូជាមួយចិនជាកត្តាសំខាន់មួយជួយរុស្ស៊ីក្នុងការទប់ទល់នឹងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមក។ចិនកាន់ជំហរមិនថ្កោលទោសយុទ្ធនាការរុស្ស៊ីនៅអ៊ុយក្រែន។ ទីក្រុងប៉េកាំងកាលពីថ្ងៃទី២៤ខែកុម្ភៈបានចេញផ្សាយឯកសារ១២ ចំណុចស្តីពីជម្លោះរុស្ស៊ីនិងអ៊ុយក្រែនដែលបានអំពាវនាវឱ្យភាគីទាំងអស់គាំទ្រម៉ូស្គូនិងគៀវឱ្យបន្តការសន្ទនាដើម្បីដោះស្រាយវិបត្តិ។ រុស្ស៊ីបានស្វាគមន៍ចំពោះសំណើនេះខណៈដែលលោកខាងលិចសម្តែងការសង្ស័យដោយនិយាយថាផែនការរបស់ទីក្រុងប៉េកាំង"ផ្តល់ផលប្រយោជន៍ដល់ទីក្រុងម៉ូស្គូតែប៉ុណ្ណោះ"៕យោងតាមReuters
ប្រធានាធិបតីចិន Xi Jinping(ឆ្វេង) និងប្រធានាធិបតីរុស្ស៊ី លោកVladimir Putinជួបគ្នានៅវិមានក្រឹមឡាំង នៅថ្ងៃទី ២០ ខែមីនា។ រូបថត៖Reuters។
Post a Comment