UNថាកា​រកាត់ទោសលោ​កកឹម សុខា​គឺបិទលំហរន​យោបាយមុន​ការបោះឆ្នោតថ្នាក់ជា​តិ

 អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានដាក់ក្តីព្រួយបារម្ភកាន់តែខ្លាំងចំពោះស្ថានភាពនយោបាយនិងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជាខណៈការបោះឆ្នោតថ្នាក់ជាតិកំពុងខិតជិតចូលមកដល់នាខែកក្តដាខាងមុខ។ ការព្រួយបារម្ភពីក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញសម្រេចផ្តន្ទាទោសលោកកឹម សុខា​ អតីតមេបក្សប្រឆាំងដ៏លេចធ្លោមួយរូបនៅកម្ពុជាឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំក្រោមបទចោទ«សន្និដ្ឋិភាពជាមួយរដ្ឋបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលឬទោសក្បត់ជាតិ»។ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដែលចេញផ្សាយកាលពីថ្ងៃទី៨ ខែមីនាកន្លងទៅបបានចាត់ទុកថាការកាត់ទោសលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិគឺជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយច្រើនជាងការអនុវត្តច្បាប់។ ក្នុងនោះអ្នកជំនាញរបស់អសបបានបន្ថែមថា នេះជាភស្តុតាងបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាមានចេតនាផ្តួលគូប្រជែងនយោបាយនិងអ្នកដែលរិះគន់ដល់រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។ក្រុមអ្នកជំនាញសិទ្ធិមនុស្សដែលរួមមាន លោក វីទិត មុតតាប៊ន អ្នករាយ​ការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់អង្គ​ការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា អ្នកស្រី Irene Khan អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ការ​លើក​កម្ពស់និង​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិនិងអ្នកជំនាញមួយចំនួនទៀតនៃអង្គការសហប្រជាជាតិបានបន្តថា ករណីលោកកឹមសុខាគឺគ្មានភស្តុតាងណាមួយឱ្យជាក់លាក់ដើម្បីដាក់បន្ទុកឡើយ ដោយការចាប់ខ្លួនលោក កឹម សុខា គ្មានដីកា និងការផ្តន្ទាទោសដោយគ្មានភស្តុតាងរឹងមាំគឺធ្វើឡើងតាមតែទំនើងចិត្ត ដោយមិនបានអនុវត្តទៅតាមស្តង់ដារនៃច្បាប់ស្តីពីសិទ្ធិមនុស្សកម្ពុជា ឬអន្តរជាតិ។ម្ល៉ោះហើយក្រោយការផ្តន្ទាទោសលោក កឹម សុខាឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំនេះត្រូវបានអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិព្រួយបារម្ភចំពោះស្ថានភាពនយោបាយ និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា ។ជាពិសេសស្ថានភាពកាន់តែអាក្រក់ខ្លាំងនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រៀមធ្វើឡើងនៅថ្ងៃទី២៣ ខែកក្តដា ខាងមុខ។ហើយពួកគេ ក៏ទទូចឱ្យរដ្ឋាភិបាលកម្ពុជាស្តារសិទ្ធិសេរីភាពរបស់លោក កឹម សុខាឡើងវិញនិងធានាឱ្យបាននូវការគោរពសិទិ្ធជាមូលដ្ឋានរបស់លោក កឹម សុខា។ដោយឡែក កាលពីកាលថ្ងៃទី០៧ ខែមីនា លោក Volker Turk ស្នងការនៃស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានថ្លែងប្រាប់សម័យ​ប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវថា រដ្ឋាភិបាលកម្ពុជានៅបន្តប្រើអំណាចបង្ក្រាប អ្នកនយោបាយបក្សប្រឆាំង អ្នកការពារសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​។ លោក ថា សកម្មភាពទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់លំហរស៊ីវិល និងការប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា។តែយ៉ាងណា លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ការកាត់ទោសលោក កឹម សុខាគឺជាអនុវត្តស្របតាមច្បាប់របស់កម្ពុជា។ហើយចំណែកការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ លោកកត់សម្គាល់ថា កម្ពុជានៅតែបន្តឈរលើគោលការណ៍ យុត្តិធម៌ អព្យាក្រឹត្យ និងឯករាជ្យ ខណៈមានការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយច្រើនផង៕RFI

លោកកឹម សុខាអតីតប្រធានគណបក្សសង្រ្គោះជាតិ។AFP


Powered by Blogger.