អតីត​​​សម្ព័ន្ធមិត្ត​និយា​យ​​ថាលោក​​មិ​ន​គាំទ្រ​ការ​​បោះ​ឆ្នោត​ឡើង​​វិញ​របស់​​លោក​Trumpទេ

អតីតអភិបាលរដ្ឋNew Jerseyលោក Christieដែលគាំទ្រយុទ្ធនាការឆ្នាំ ២០២០របស់លោកTrumpបាននិយាយថាលោកមិនអាចបន្តគាំទ្រលោកនៅឆ្នាំ២០២៤បានទេ។លោក Chris Christie អតីតអភិបាលរដ្ឋ New Jersey បាននិយាយនៅថ្ងៃទី២៨ខែមីនាថា"ខ្ញុំមិនអាចជួយគាត់បានទេគ្មានផ្លូវទេ" នៅពេលសួរថាតើគាត់នឹងគាំទ្រអតីតប្រធានាធិបតីអាមេរិក Donald Trump ដែលកំពុងឈរឈ្មោះនៅឆ្នាំ២០២៤ដែរឬទេ។Christie បាននិយាយថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលែងសមក្នុងការដឹកនាំប្រទេស នៅពេលដែលគាត់លេងបទចម្រៀងដែលសំដែងដោយក្រុមកុបកម្មCapitol Hillនៅឯការជួបជុំមួយកាលពីចុងសប្តាហ៍នៅទីក្រុងWacoរដ្ឋតិចសាស់។អតីតអភិបាលរដ្ឋNewJerseyបានបន្ថែមថាគាត់នឹងមិនបោះឆ្នោតឱ្យប្រធានាធិបតី Joe Biden ប្រសិនបើគាត់ឈរឈ្មោះសម្រាប់តំណែងនៅឆ្នាំ២០២៤។ Christie បាននិយាយថាទាំងលោក Trump អាយុ ៧៦ឆ្នាំ និងលោក Biden អាយុ ៨០ឆ្នាំគឺ "ចាស់ពេក"ហើយ"មិនបានរក្សាជាមួយ​នឹង​អ្វី​ដែល​កំពុង​កើត​ឡើងនៅ​លើ​ពិភពលោកនា​ពេលនេះ»។Christieធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និទ្ធដើម្បីជួយលោក Trump រៀបចំការជជែកដេញដោលជាមួយលោកBiden ក្នុងការបោះឆ្នោតឆ្នាំ ២០២០។ទោះជាយ៉ាងណាក៏ដោយ អតីតអភិបាលរដ្ឋ New Jersey បានរក្សាគម្លាតពីលោកTrumpចាប់តាំងពីកុបកម្មCapitol Hill ក្នុងខែមករា២០២១។លោកTrumpគឺជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋដំបូងគេដែលប្រកាសថាលោកកំពុងឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ២០២៤។ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកត្រូវបានហ៊ុំព័ទ្ធដោយបញ្ហាផ្លូវច្បាប់ជាបន្តបន្ទាប់រួមទាំងហានិភ័យនៃការកាត់ទោសពាក់ព័ន្ធនឹងការចោទប្រកាន់តារាសិច៕ប្រភពHill

អតីតអភិបាលរដ្ឋNew Jerseyលោក Chris Christie នៅក្នុងព្រឹត្តិការណ៍ក្នុងរដ្ឋMaryland ក្នុងខែកុម្ភៈ ឆ្នាំ ២០១៥។ រូបថត៖Reuters 

Powered by Blogger.