លោកហ៊ុន ម៉ា​ណែ​តស្នើឲ្យកា​សែតTheCambodi​a Daily​បង្ហាញភស្តុតាង​ថា​លោកជាមេខ្លោងកា​ប់ឈើ

 លោកហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរង​មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគតផងនោះបានស្នើទៅកាសែតThe CambodiaDailyKhmerបង្ហាញភស្តុតាងជុំវិញការផ្សាយរបស់កាសែតអនឡាញនេះថាលោកគឺជាមេខ្លោងកាប់ឈើខុសច្បាប់នៅប្រទេសកម្ពុជា។ ការលើកឡើងរបស់លោកហ៊ុនម៉ាណែតបានធ្វើឡើងតាមរយៈការបង្ហោះឃ្លីបវីដេអូខ្លីនាព្រឹកថ្ងៃចន្ទនេះនៅលើទំព័រហ្វេសប៊ុករបស់លោក។តាមរយៈឃ្លីបវីដេអូរយៈពេល៦នាទីនិងសំណេរខ្លីនៅលើហ្វេសប៊ុករបស់លោក លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគតបានសួរទៅកាន់កាសែត The Cambodia Daily ឲ្យបង្ហាញភស្តុតាងជុំវិញការចោទប្រកាន់ថា លោកគឺជាមេបណ្តាញនៃការកាប់ឈើខុសច្បាប់នៅខេត្តស្ទឹងត្រែង។ដើម្បីការពារភាពត្រឹមត្រូវ កិត្តិយស និងសេចក្តីថ្លៃថ្នូរ លោក ហ៊ុន ម៉ាណែត បានស្នើឲ្យកាសែតTheCambodiaDailyធ្វើការកែសម្រួលជាបន្ទាន់ប្រសិនបើគ្មានភស្តុតាងរំលេចនៅលើកាសែតMonga Bay។សូមបញ្ជាក់ថាកាសែត The Cambodia Daily Khmer កាលពីពេលថ្មីៗនេះ បានផ្សាយតាមបណ្តាញអនឡាញដោយលើកយកកាសែតអាមេរិកMonga Bay កាលពីថ្ងៃ៨ ខែមីនាដែលសរសេរដោយជនបរទេសម្នាក់ធ្លាប់ធ្វើការឲ្យវិទ្យុ VOD មកធ្វើការផ្សាយបន្តហើយមានការលើកឡើងថាលោក ហ៊ុន ម៉ាណែត ជាមេខ្លោងរកស៊ីឈើខុសច្បាប់។ក៏ប៉ុន្តែ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាមិនមានចំណុចណាមួយដែលចោទប្រកាន់ថា លោកជាមេខ្លោងនៃការរកស៊ីឈើខុសច្បាប់ដែលត្រូវបានចុះផ្សាយនៅលើកាសែត Monga Bay នោះទេ។ បើតាមការថ្លែងរបស់បេក្ខជននាយករដ្ឋមន្ត្រីអនាគតរូបនេះ កាសែតបានភ្ជាប់រូបលោកទៅនឹងបុគ្គលដែលគេចោទប្រកាន់ថាបានរកស៊ីកាប់ឈើខុសច្បាប់នៅខេត្តស្ទឹងត្រែងហើយជាសមាជិកនៃក្រុមការងារយុវជនក្រៅប្រទេសរបស់លោក។ក្រៅពីនេះ កាសែតក៏បានលើកឡើងពីរូបថតមួយចំនួន ដែលលោកបានថតជាមួយនឹងបុគ្គលម្នាក់នោះនៅក្នុងកម្មវិធីជាសាធារណៈ ព្រមទាំងច្រានចោលការចោទប្រកាន់ផងដែរ ដោយគ្រាន់តែថតរូបជាមួយគ្នា។ជាការកត់សម្គាល់លោកហ៊ុនម៉ាណែតបានរងនូវការវាយប្រហារផ្នែកនយោបាយជាបន្តបន្ទាប់បន្ទាប់ពីលោកត្រូវបានគណបក្សប្រជាជនប្រកាសថាជាបេក្ខជននាយករដ្ឋមន្ត្រីអនាគតកាលពីចុងឆ្នំា២០២២ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នឹងឈានចូលមកដល់នៅខែកក្កដាខាងមុខ៕RFI



Powered by Blogger.