​មុខ​មាត់​​​លេចធ្លោ​ត្រូវ​បា​ន​តុលា​កា​រICCចាប់​ខ្លួន

 តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនអ្នកនយោបាយជាន់ខ្ពស់ជាច្រើននាក់ដោយលោកPutinជាប្រមុខរដ្ឋដែលកំពុងកាន់អំណាចត្រូវទទួលរងនូវវិធានការនេះ។ប្រធានាធិបតីរុស្ស៊ី លោកVladimir Putinត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៧ ខែមីនាដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)ពីបទ "ផ្លាស់ទីដោយខុសច្បាប់"កុមារអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយលោកមិនមែនជាអ្នកនយោបាយតែមួយគត់ដែលត្រូវបានកំណត់គោលដៅក្នុងដីកាចាប់ខ្លួនរបស់ICCដែលមានសមាជិកចំនួន ១២៣។ប៉ុន្តែមិនត្រូវបានទទួលស្គាល់ដោយប្រទេសធំៗជាច្រើន រួមទាំងសហរដ្ឋអាមេរិក រុស្ស៊ី ចិន និងឥណ្ឌា។ICCត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ក្រោមលក្ខន្តិកៈទីក្រុងរ៉ូម ដើម្បីទទួលខុសត្រូវចំពោះបុគ្គលម្នាក់ៗចំពោះ"ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ" ដោយហេតុនេះជួយទប់ស្កាត់ឧក្រិដ្ឋកម្មប្រភេទនេះនាពេលអនាគត។ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះICCបានធ្វើការសម្រេចចិត្តផ្លូវច្បាប់ជាច្រើនប្រឆាំងនឹងបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

លោក Omar al-Bashir

ក្នុងឆ្នាំ២០០៩ប្រធានាធិបតីស៊ូដង់ Omar al-Bashir បានក្លាយជាប្រមុខរដ្ឋដំបូងគេដែលត្រូវបានICCកំណត់គោលដៅសម្រាប់ឧក្រិដ្ឋកម្មសង្រ្គាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ភាគខាងលិចនៃDarfur ។លោក Al-Bashir កើតនៅឆ្នាំ១៩៤៤បានឡើងកាន់អំណាចបន្ទាប់ពីការធ្វើរដ្ឋប្រហារដោយកងទ័ពស៊ូដង់ក្នុងឆ្នាំ១៩៨៩និងបន្តកាន់តំណែងជាប្រធានាធិបតីរហូតដល់ឆ្នាំ ២០១៩ ។ លោកគឺជាអ្នកដែលដឹកនាំកងទ័ពស៊ូដង់ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងពួកឧទ្ទាមជនជាតិភាគតិចនៅDarfur ។សង្គ្រាម​ដែល​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ ២០០៣ ត្រូវ​បាន​គេ​និយាយ​ថា​បាន​សម្លាប់​មនុស្ស​ពី ២០០.០០០ ទៅ ៤០០.០០០ នាក់​។ តុលាការ ICC បានចោទប្រកាន់លោក al-Bashir ពីបទបញ្ជាទាហានឱ្យប្រព្រឹត្តអំពើឃាតកម្ម រំលោភ និងលួចប្លន់ជនស៊ីវិលនៅ Darfur ។លោក Al-Bashir ត្រូវបានបណ្តេញចេញពីរដ្ឋប្រហារឆ្នាំ២០១៩ហើយនៅឆ្នាំ២០២១ស៊ូដង់បានប្រកាសថានឹងប្រគល់លោកទៅICC។ប៉ុន្តែការសន្យានេះមិនត្រូវបានសម្រេចទេ។ លោក Bashir ត្រូវបានឃុំខ្លួននៅពន្ធនាគារ Kober ក្នុងរដ្ឋធានី Khartoum ចាប់តាំងពីការផ្តួលរំលំរបស់លោក។

Seif al-Islam Gaddafi

Seif al-Islam Gaddafi កើតនៅឆ្នាំ១៩៧២ជាកូនប្រុសរបស់អតីតមេដឹកនាំលីប៊ីMuammar al-Gaddafi ត្រូវបានចាប់ខ្លួនដោយICC ក្នុងឆ្នាំ២០១១ក្រោមការចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងអំឡុងពេលការបង្ក្រាបបះបោរ។នៅពេលដែលលោក Muammar al-Gaddafi ឡើងកាន់អំណាច លោក Seif al-Islam Gaddafi ត្រូវបានគេចាត់ទុកថាជាបុរសមានអំណាចបំផុតទី២នៅក្នុងប្រទេសលីប៊ី ដែលដើរតួជានាយករដ្ឋមន្ត្រីនិងចាត់ទុកថាជាអ្នកស្នងតំណែងរបស់ឪពុកលោក។ ប៉ុន្តែមិនមានតំណែងផ្លូវការនោះទេ។បន្ទាប់ពីសង្រ្គាមស៊ីវិលលីប៊ី ដែលបានទម្លាក់លោក Muammar al-Gaddafi ។លោក Seif al-Islam Gaddafi ត្រូវបានចាប់ខ្លួនដោយកងជីវពល Zintan នៅថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១១ហើយបាននាំយកទៅកាន់ទឹកដីស្វយ័តរបស់ពួកគេ។ ដោយសារតែរដ្ឋាភិបាលលីប៊ីនៅពេលនោះ មិនដឹងថាកន្លែងណាដែល Seif al-Islam Gaddafi កំពុងត្រូវបានឃុំខ្លួននោះលោកនៅតែត្រូវបានគេចាត់ទុកថាកំពុងរត់ចេញពីដីកាចាប់ខ្លួនរបស់ICC។កងជីវពល Zintan បានដោះលែងលោកនៅខែមិថុនា ឆ្នាំ២០១៧ទោះបីជាដីកាចាប់ខ្លួន ICC នៅតែជាធរមានក៏ដោយ។ នៅឆ្នាំ ២០២១លោកបានដាក់ពាក្យសុំឈរឈ្មោះជាប្រធានាធិបតីដោយមិនបានរំពឹងទុក។ប៉ុន្តែត្រូវបានច្រានចោលដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

លោក Laurent Gbagbo

អតីតប្រធានាធិបតីកូតឌីវ័រ លោក Laurent Gbagbo អាយុ ៧៧ ឆ្នាំ គឺជាអតីតប្រមុខរដ្ឋដំបូងគេដែលត្រូវបានតុលាការ ICC កាត់ទោសក្នុងឆ្នាំ ២០១៦។លោកត្រូវបានគេចោទប្រកាន់ថាបានរុញប្រទេសអាហ្រ្វិកខាងលិចចូលទៅក្នុងសង្រ្គាមស៊ីវិលនៅពេលដែលលោកបដិសេធមិនទទួលស្គាល់គូប្រជែងរបស់លោកឈ្មោះ Alassane Ouattara ថាឈ្នះការបោះឆ្នោតឆ្នាំ ២០១០ដោយបង្ខំឱ្យអង្គការសហប្រជាជាតិធ្វើអន្តរាគមន៍ដើម្បីការពារវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។ICC បានចេញដីកាចាប់ខ្លួនលោក Gbagbo ក្នុងឆ្នាំ២០១១បន្ទាប់ពីជនជាតិ Ivory ប្រហែល៣,០០០នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាក្នុងអំឡុងពេលជម្លោះអំណាចរវាងលោកGbagbo និង Ouattara ។ដោយមានការគាំទ្រពីកងទ័ពបារាំងកងកម្លាំងដែលស្មោះត្រង់នឹង Ouattara បន្ទាប់មកបានចាប់លោក Gbagbo ហើយផ្ទេរលោកទៅមណ្ឌលឃុំឃាំងនៅទីក្រុងឡាអេ។ទោះ​ជា​យ៉ាង​ណា​បន្ទាប់​ពី​កាត់​ទោស​រយៈ​ពេល​៣ឆ្នាំលោក​ត្រូវ​បាន​រួច​ទោស​ហើយ​ត្រូវ​បាន​ដោះ​លែង​នៅ​ឆ្នាំ២០១៩។

លោក Jean-Pierre Bemba

លោក Jean-Pierre Bemba កើតនៅឆ្នាំ១៩៦២បានបម្រើការជាអនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោពីឆ្នាំ២០០៣-២០០៦។ នៅឆ្នាំ២០០៧លោកត្រូវបានជ្រើសរើសជាព្រឹទ្ធសភានៃកុងហ្គោ។ក្នុងឆ្នាំ២០០៨ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប លោក Bembaត្រូវបានចាប់ខ្លួនតាមបញ្ជារបស់ICCដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តដោយពួកបះបោរក្រោមការបញ្ជារបស់លោកនៅសាធារណរដ្ឋអាហ្រ្វិកក្នុងឆ្នាំ២០០២-២០០៣។ក្នុងរយៈពេល១០ឆ្នាំបន្ទាប់ Bemba បានចំណាយពេលនៅក្នុងពន្ធនាគារនៅទីក្រុងឡាអេ ប្រទេសហូឡង់ ៨ឆ្នាំរង់ចាំការកាត់ទោសនិង២ឆ្នាំជាប់ពន្ធនាគារចាប់ពីឆ្នាំ២០១៦។ នៅឆ្នាំ ២០១៨ Bemba បានប្តឹងឧទ្ធរណ៍ ហើយICC បានច្រានចោលការសម្រេចនេះ។ICC បានចាត់ទុកថា ដោយសារតែលក្ខន្តិកៈទីក្រុងរ៉ូមមិនបានផ្តល់សម្រាប់រយៈពេលអតិបរមានៃការឃុំខ្លួនដែលរង់ចាំការកាត់ក្តី Bemba មិនត្រូវបានផ្តល់សំណងទេ។ICC បាន​ជំរុញ​ឱ្យ​សមាជិក​ពិនិត្យ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​នូវ​បទប្បញ្ញត្តិ​នៃ​លក្ខន្តិកៈ។ប៉ុន្តែ​មិនទាន់​មាន​ចំណាត់ការ​នៅឡើយ​ទេ​។ Bemba បានត្រឡប់ទៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងឆ្នាំ២០១៨ហើយបន្តចូលរួមក្នុងនយោបាយ។

Uhuru Kenyatta

តុលាការICCបានទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០១៤ នៅពេលដែលវាមិនអាចទទួលបានជោគជ័យក្នុងការកាត់ទោសអតីតប្រធានាធិបតីកេនយ៉ាលោក Uhuru Kenyatta អាយុ៦១ ឆ្នាំ ពីបទចោទប្រកាន់ពីបទហិង្សាជនជាតិភាគតិចក្រោយការបោះឆ្នោត។Kenyattaត្រូវបានកាត់ទោសដោយICCបន្ទាប់ពីប្រទេសកេនយ៉ាជួបប្រទះនឹងរលកនៃអំពើហិង្សាដែលបណ្តាលឱ្យមនុស្សជាង១,០០០ នាក់បានស្លាប់បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០០៧ ។លោក Kenyatta ក្រោយមកបានធ្វើដំណើរទៅកាន់ទីក្រុងឡាអេដោយក្លាយជាប្រមុខរដ្ឋដំបូងគេដែលបង្ហាញខ្លួននៅ ICC ។ប៉ុន្តែព្រះរាជអាជ្ញាត្រូវបានបង្ខំ​ឱ្យ​ដក​ការ​ចោទ​ប្រកាន់​ដោយ​ចោទ​ថា​រដ្ឋាភិបាល​កេនយ៉ា​បាន​ "គំរាមកំហែងនិង​យាយី"៕ប្រភពAFP

អតីត​ប្រធានាធិបតី​ស៊ូដង់លោក Omar al-Bashir នៅ​ក្នុង​សវនាការ​នៅ​ក្រុង Khartoum ថ្ងៃ​ទី១៥ខែ​កញ្ញាឆ្នាំ២០២០។ រូបថត៖Reuters។

Saif al-Islam al-Gaddafiនៅការិយាល័យចុះឈ្មោះក្នុងទីប្រជុំជនSebha នៅថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២១។រូបថត៖Twitter/Libya Alahrar។

Powered by Blogger.